ជំពាក់ស្នេហ៍ 🌹 Ep: 30

5.6K 304 0
                                        

«អាវ៎ ឯងមកវិញហើយមែនទេ? ទើបមកពីណានេះបើថេយ៍មិនទៅតាមសង្ស័យមិនមកទេឯង» junghyun ថាឲ្យប្អូនប្រុសចេះទៅស្រងំនៅឯណាមិនដឹងរាប់ម៉ោងចំមែនអាប្អូននេះ!

«ក៏នៅទីនេះរញ៉េរញ៉ៃពេកខ្ជិលនៅហ្នឹងណាបងប្រុស» jungkook

«អង្គុយនៅទីនេះហើយតែមិនឃើញបងត្រូវរបស់ខ្ញុំមិនខាន» taehyung ចង្អុលមុខនាយក្នុងការគម្រាមព្រោះពេលនេះដល់ម៉ោងថតទៀតហើយ។

«មើលទៅគេបារម្ភពីឯងណាស់» junghyun ចំអកឲ្យប្អូនប្រុសកាលបើគេដើរចេញទៅបាត់។

«ម៉ាក់គ្រាន់តែឲ្យគេតាមមើលខ្ញុំប៉ុណ្ណោះ» jungkook

«ស្រទ្បាញ់គេឬអត់?» junghyun ទម្លាក់ទឹកមុខស្មើចេស៎ក្នុងន័យប្រាកដប្រជាមើលទៅមិនបានលេងសើច។

«បងមិនគិតថាខ្ញុំមិនគប្បីចំពោះ fancy ទេឬ? នាងស្លាប់មិនទាន់បានប៉ុន្មានផងក៏ចង់ឲ្យខ្ញុំស្រវាចាប់អ្នកផ្សេង?» មែនគេមិនស្រទ្បាញ់ fancy ទេតែបើឲ្យគេធ្វើបែបនេះវាពិបាកណាស់គេដូចជាក្បត់ចិត្តនាងទាំងមូលអ៊ីចឹងឯង។

«វាមិនខុសនោះទេក្រែង fancy ដឹងរឿងរវាងឯងនិង taehyung? នាងច្បាស់ជាសប្បាយចិត្តបើ សិនជាឃើញឯងមានសេចក្តីសុខជាមួយមនុស្សថ្មីហើយបំភ្លេចនាងឈប់ពិបាកចិត្តទៀត» ស្តាប់បងប្រុសនិយាយក៏ម្យ៉ាង fancy មិនបានសុំឲ្យគេស្រទ្បាញ់នាងទេវាជារឿងមួយតែក្នុងចិត្តនាយៗមិនចង់ធ្វើជាមនុស្សអាក្រក់តទៅទៀតទ្បើយត្រឹម fancy ស្លាប់ម្នាក់នាយក៏ខុសណាស់ទៅហើយ។

«អ្ហឹម វាមិនអាចកើតទ្បើងបានទេបងប្រុស!» jungkook ដកដង្ហើមធំបញ្ចេញខ្សល់ដែលណែនក្នុងទ្រូងចេញមកខាងក្រៅក្នុងអារម្មណ៍វិលវល់មិនដឹងថាត្រូវជ្រើសមួយណា។

គួរតែរស់នៅក្នុងអតីតកាលឬបន្តមកបច្ចុប្បន្ន?

«ឯងខ្លាចថាថេយ៍មិនស្រទ្បាញ់ឯង?» junghyun

«ខ្ញុំធ្វើអាក្រក់ដាក់គេច្រើនណាស់» សួរថាស្តាយក្រោយទេច្បាស់ណាស់ថាស្តាយគេមិនសូវណាមើលងាយ មើលថោក taehyung ដែលជាមនុស្សមានបេះដូងស្មោះត្រង់ទ្បើយគេមិនគួរសោះរឹតតែគិតគេរឹតតែមិនអាចឱបក្រសោបមាឌតូចក្នុងទ្រូងគេគួរណាតែផ្តល់ក្តីស្រទ្បាញ់ឲ្យទៅ taehyung តាំងពីវិនាទីដំបូងដែលបានជួបគ្នាគេមិនគួរណាមើលរំលងរហូតមកទល់ពេលនេះទ្បើយ។

ជំពាក់ស្នេហ៍ 🌹 (Ended)Tempat cerita menjadi hidup. Temukan sekarang