ព័ត៌មានមួយផ្សព្វផ្សាយពេញទីផ្អើលពេញ ប្រទេសកូរ៉េធ្វើឲ្យក្លាយជាព័ត៌មានក្តៅគគុកតែម្តងហើយសូម្បីតែតារាគ្នាឯងក៏ភ្ញាក់ផ្អើលមិនស្ទើដែរ។
«គេស្រទ្បាញ់គ្នាតាំងពីពេលណា?» ដៃកាន់ទូរស័ព្ទជាប់ខួរក្បាលកំពុងតែវិភាគរឿងដែលនឹកស្មានមិនដល់មួយនេះ។
Dylan ប្រើខួរក្បាលគិតទាំងមិនយល់គេដូចជាស្និតស្នាលជាមួយនិង Taehyung ដែលព្រោះឧស្សាហ៍ធ្វើ Event ទ្បើងកម្មវីធីតែមិនដែលចាប់អារម្មណ៍សោះថា Taehyung មានគូដណ្តឹងទៅហើយពិតជាលាក់បាំងបានល្អមែនណា។
«ខ្ញុំគួរតែប្រាប់ឯងឲ្យបានលឿនជាងនេះ» បេះដូងតូចក៏ប្រែជាឈឺចាប់រកថាមិនត្រូវវាគួរឲ្យអស់សំណើចណាស់ស្មានតែគេជាមនុស្សដំបូងហើយតែតាមពិតលួចស្រទ្បាញ់របស់ដែលមានម្ចាស់សោះ។
#យប់
Jungkook ព្យាយាមគេចមុខពី Taehyung ព្រោះគិតថាមកពីខ្លួនទើបធ្វើឲ្យគេលំបាកខ្លួនមិនគួរណាទៅសម្រេចចិត្តក្នុងរឿងនេះដោយមិនគួរគេសោះហើយ។
«Daddy នាំកូនទៅងូតទឹកណា» Jungkook ពរកូនតូចនិយាយទៅកាន់កូនដោយស្នាមញញឹម។
«ហឹម» Taehyung ដកដង្ហើមធំសម្លឹងមើលទៅរាងក្រាស់ដែលធ្វើមិនខ្វល់ពីគេវាពិតជាធ្វើឲ្យបេះដូងគេល្ហលេវឈឺចាប់ទាំងមិនដឹងខ្លួន។
#បន្ទប់ទឹក
Jungkook ដាក់កូននៅក្នុងកន្ធន់ Aera ទទះដៃទទះជើងដោយក្តីរីករាយសញ្ញាតិជាក្មេងអ្វីដែលចូលចិត្តបំផុតគឺទឹក។
«សប្បាយទេកូន?» ទោះជាពិបាកចិត្តកម្រិតណាក៏មិនភ្លេចផ្តល់ស្នាមញញឹមឲ្យកូនដែរ។
«ហិហិ» Aera សើចសប្បាយពេលដែល Jungkook យកទឹកមកច្រូចពីលើខ្លួន។
សម្លេងសើចរបស់ Jungkook និង Aera ឮខ្ទរខ្ទារពេលបន្ទប់ធ្វើឲ្យអ្នកនៅខាងក្រៅរីករាយទៅតាមដែរ។
ក្រោយពីសម្អាតខ្លួនឲ្យកូនហើយនាយក៏បីកូនចេញមកវិញដោយរុំកន្សែងជិតព្រោះខ្លាចកូន
រងារ។
«កូនអ្នកណាគួរឲ្យស្រទ្បាញ់ម្លេះ សឺតៗ» Jungkook ធីងគូទសម្លឹងមើលទៅមុខពណ៌ផ្កាឈូកថ្ពាល់ហារទាំងសងខាងពិតជាគួរឲ្យចង់ចាប់ក្រញិចណាស់។
«ខិខិ» ព្រោះតែរសើបត្រង់កន្លែងឪពុកថើបនោះ Aera ក៏សើចកខឹក។
«សើចពិរោះទៀត» សម្លេងសើចមួយនេះធ្វើឲ្យ Jungkook ស្រទ្បះចិត្តបានបន្តិចតែក៏បន្តលេងជាមួយកូនឲ្យ Aera សើចទ្បើងក្រហមមុខក្រហមមាត់។
«បានហើយកូនរឹងពោះស្លាប់ហើយ!» Taehyung
«ឈប់លេងហើយណាកូន» រាងក្រាស់ងើបមុខមកប្រាប់កូនដោយមិនឆ្លើយនិងអ្វីដែលមាឌតូចបានប្រាប់។
Jungkook ជូតខ្លួនឲ្យកូន ទាញម្សៅយកមកលាបឲ្យគេ ព្រមទាំងស្លៀកពាក់ខោអាវផងដែរ។
ជារាងរាល់យប់នាយពាក់អាវវែងនិងខោវែងឲ្យកូនដើម្បីកុំឲ្យមូសខាំ។
«បងខឹងអូនមែនទេ?» Taehyung ទ្បើងមកអង្គុយជិតនាយដែលកំពុងតែអង្គុយបំបៅទឹកដោះគោកូន។
«អត់ទេ» មាត់ឆ្លើយថាអត់តែកាយវិការបញ្ជាក់យ៉ាងច្បាស់ថាអន់ចិត្តគេមិនបែរមកមើលមុខមាឌតូចសោះ។
«មើលមុខអូន» Taehyung យកដៃមកក្រសោបមុខគេឲ្យប្រឈមមុខជាមួយខ្លួន។
«បងមិនបានខឹងនិងអូនទេគ្រាន់តែខឹងនិងខ្លួនឯងដែលចេះសម្រេចចិត្តជួសអូនបើអូនមិនសប្បាហចិត្តប្រាប់មកបងនឹងមុនលិខិតនោះទេហើយចេញបកស្រាយប្រាប់គេ» Jungkook
«អូនមិនមែនខឹងនិងបងទេ» Taehyung
«កាយវិការអូនបញ្ជាក់ច្បាស់ណាស់ថេយ៍អូនមិនបានសប្បាយទេ» Jungkook
«មកពីរឿងវាផ្ទួនៗពេក» Taehyung
«នេះហើយទើបបងនិយាយថាបើមិនសប្បាយចិត្តបងលុបលិខិតនោះទេហើយបងនិងចេញទៅបកស្រាយប្រាប់គេថាវាជារឿង
យល់ច្រទ្បំហើយកូននេះជាកូនរបស់បងមិនពាក់ព័ន្ធជាមួយអូនទេអូនគ្រាន់តែជាពូគេ» Jungkook និយាយមុាំងៗដើម្បីឲ្យដាច់ស្រេចបើមិនសប្បាយចិត្តនិងបើកចំហរអ៊ីចឹហទុកឲ្យគេចេញមុខនិយាយដើម្បីឲ្យដាច់ស្រេចពេលនោះលែងបានអ្នកពិបាកចិត្តទៀតវាអាចនឹងប្រសើរទ្បើងផងក៏ថាបាន។
«ជុង...» វាសម្តីគ្រប់ម៉ាត់របស់នាយជាដូចជាកាំបិតដែលចាក់ចំបេះដូងទឹកភ្នែករបស់ Taehyung ក៏ហូរមកភ្លាមៗមិននឹកស្មានថានាយនិយាយបែបនេះ។
[ ឈឺ។ ]
To Be Continues....
