#Office
ក្រាក...
«ហ៊ើយ ធុញណាស់!!» Jungkook ទម្លាក់ខ្លួនលើសាទ្បុងម៉ួម៉ៅក្តៅចិត្តខ្លាំងណាស់។
«មកម៉ួម៉ៅស្អីនៀកទ្បប់មែនទេ?» រាងក្រាស់ស្តីឲ្យខ្លួនឯងក្រែងថាស្អប់ណាស់អ៊ីចឹងគួរកុំតែរញ៉េរញ៉ៃ។
#Skip
ព្រះអាទិត្យចង់ផ្តើមលិចបន្តិចម្តងៗទម្រាំតែថតហើយគឺម៉ោង ៥ ល្ងាចឯណោះ Junghyun ក៏ជូន Taehyung ទៅញុាំអីបន្ទាប់ពីថតហើយដើម្បីឲ្យគេមានកម្លាំង។
Junghyun ជូននាយទៅផ្សារទំនើបដើម្បីញុាំ Soup Suki ព្រោះវាស្រួលញុាំអាចរើសបានតាមចិត្តហើយអស់លុយតិចទៀតផង។
«យ៉ាងម៉េចដែរថេយ៍ឆ្ងាញ់ទេ?» Junghyun
«ឆ្ងាញ់ណាស់បងប្រុស» Taehyung ឆ្លើយទាំងញុកសាច់ពេញមាត់។
«វាជាហាងសំណព្វចិត្តរបស់ Jungkook ណា៎» Junghyun
«ពិតមែនអ្ហេស៎?» Taehyung សួរគេគួរតែកត់ហាងនេះចំណាំទុក។
«អឹម គេឧស្សាហ៍មកណាស់» Junghyun
«ហើយហេតុអ្វីបងមិនហៅគាត់មក?» Taehyung
«មិនដឹងវាទៅណាបាត់ហើយទេថេយ៍ឆាប់ញុាំទៅអាងនិងបានទៅផ្ទះព្រោះយើងចេញពីផ្ទះយូរហើយ» Junghyun
«បាទ បងប្រុស» នៅលើផ្ទៃមុខក៏ញញឹមតែក្នុងចិត្តកំពុងតែនឹកគិតខ្វល់ខ្វាយពីប្រុសម្នាក់នោះ។
ឬមួយក៏គាត់ខឹងនិងខ្ញុំ? តើពេលទៅដល់ផ្ទះវិញខ្ញុំគួរតែទៅរកគាត់ហើយសុំទោសគាត់ឬក៏អត់? ខ្ញុំពិតជាគិតមិនចេញពិតមែនខ្ញុំចង់ទៅនិយាយជាមួយគាត់ឲ្យច្បាស់តែចិត្តក៏ខ្លាចៗថារំខានគាត់។
____
Junghyun បានជូន Taehyung មកផ្ទះមកផ្ទះវិញបន្ទាប់ពីញុាំអីហើយ។ ទ្បានបើកទៅចតនៅកៀនភូមិគ្រឹះតែពេលដែលឃើញទ្បានប្អូនប្រុសចតនៅជិតនោះដែលចិញ្ចើមស្អាតរបស់ Junghyun ក៏ជ្រួញគ្នា។
«ម៉ោងប៉ុន្មានហើយថេយ៍?» Junghyun
«ម៉ោង 7:30 នាទីហើយបង» Taehyung
«និយាយមែនអ្ហេស៎?» គេស្ទើរមិនជឿនឹងត្រចៀកនេះម៉ោង 7:30 នាទី? Jungkook គេចូលផ្ទះលឿនម្លេះចុះ?
