Epiosde 5
«ពិតមែនហើយឯងមិនត្រឹមតែអាក្រក់ទេគួរឲ្យស្អប់គួរឲ្យខ្ពើមខ្លាំងទៀតផង» រាងក្រាស់បន្តសម្តីទៅកាន់មាឌតូច។
«ហេតុអ្វីក៏ស្អប់ខ្ញុំដល់ថ្នាក់នេះខ្ញុំទៅធ្វើស្អីបង?» Taehyung ស្រែកសួរភ្លាមដោយមិនចាំយូរគេចង់ដឹងចម្លើយចេញពីមាត់ Jungkook ។
«មានដឹងខ្លួនទេព្រោះតែឯងទើបប៉ាបង្ខំយើងគ្រប់យ៉ាងយើងមិនចង់រៀបការជាមួយឯងៗឮទេយើងមិនចង់» Jungkook ស្ទុះមកចាប់ដៃមាឌតូចហើយអង្រួនយកៗស្ទើតែជ្រុះក្បាលចេញពីកទៅហើយឯទឹកដោះគោក៏កំពប់ពេញ។
«គ្រាន់តែរៀបការជាមួយខ្ញុំវាលំបាកណាស់ទៅមែនទេ? ខ្ញុំជាមេរោគចង្រៃមែនទេហេតុអ្វីក៏អ្នកគ្រប់គ្នាតែងតែស្អប់ខ្ពើមខ្ញុំហេតុអ្វី? ខ្ញុំក៏ត្រូវការភាពកក់ក្តៅខ្ញុំក៏ត្រូវការក្តីស្រទ្បាញ់ អ្ហឹកៗ មនុស្សម្នាក់ៗឲ្យតែខ្ញុំស្រទ្បាញ់គេតែងតែស្អប់ខ្ញុំគ្រាន់តែកើតមកធ្លាប់ពិការវាជាកំហុសធំដែលមិនអាចលើកលែងទោសឬ? អ្ហឹកៗ» គេហត់ៗនិងតាមសុំសេចក្តីស្រទ្បាញ់សុំសេចក្តីអាណិតពីអ្នកដទៃណាស់តាមគេដូចជាឆ្កែតែគេហាក់ ដូចជាមិនអើពើគេមានតែរត់គេច។
«មិនបាច់មកយំជិតយើងៗមិនចូលចិត្ត» Jungkook ប្រលែងមាឌតូចទៅតែមាឌតូចមិនមិនអាចទប់លំនឹងបានក៏ដួលព្រូស។
«អួយ» គេធ្លាប់ពិការជើងគេមិនអាចទប់លំនឹងបានល្អនោះទេក៏អ៊ីចឹងគេឆាប់និងដួលណាស់។
កែវទឹកដោះគោដែលកាន់នៅនិងដៃក៏បែកខ្ចាយទៅតាមនោះដែរ។
«មាយា» Jungkook សម្លក់គេតាមកន្ទុយភ្មែកមុននិងដើរកន្លងជើងគេដើរចេញទៅ។
«អ្ហឹកៗ ហេតុអ្វីៗៗ» ពាក្យសម្តីគេមើលងាយរាប់រយអ្នកមិនស្មើនិងមនុស្សដែលខ្លួនឯងស្រទ្បាញ់មើលងាយទ្បើយបេះដូងតូចមួយនេះវាឈប់ប៉ះទង្គិចខ្លាំងណាស់។
____
Jungkook ដើរចូលមកក្នុងភូមិគ្រឹះវិញទាំង
អារម្មណ៍ម៉ួម៉ៅ។ អ្នកមានគុណទាំងពីរដែលអង្គុយនៅលើសាទ្បុងចាំនោះបែរមកមើល
ភ្លាមៗនេះទៅពីរនាក់មកវិញតែមួយនាក់ទេឬ?
«ឯណាប្អូន?» Ms.Jeon
«ខ្ញុំមិនដឹងទេ» Jungkook តបតទៅវិញទាំងគម្រោះគម្រើយហើយដើរទ្បើងទៅលើបន្ទប់បាត់។
