ជំពាក់ស្នេហ៍ 🌹 Ep:24

5.2K 309 0
                                        

បន្ទាប់ពីការគិតអស់មួយសន្ទុះ Jpungkook ក៏សម្រេចចិត្តឲ្យ Doctor វះយកកូនចេញតែម្តងហើយគេក៏ជឿថា Fancy ចង់បានបែបនេះ។

រយះពេល 2 ម៉ោងកន្លងផុតទៅការវះកាត់ក៏បានសម្រេចកូនរបស់ Jungkook គឺជាស្រីទោះនាងមិនទាន់គ្រប់ខែមែនតែកូននោះមានគីទ្បូធ្ងន់គួរសម។ 

«ពួកវះកាត់បានជោគជ័យហើយ» Doctor បីទាយិការតូចចេញមកក្រៅដោយមានកន្សែងរុំ។

Jungkook ទទួលកូនស្រីមកបីជាប់គេសឹងតែស្រក់ទឹកភ្នែកកាលបើឃើញសាច់សខ្ចីប្រែជាក្រហមរងាលព្រោះតែការយំនោះឯង។

«កូនប៉ាគួរឲ្យស្រទ្បាញ់ណាស់» Jungkook រលីងរលោងសម្លឹងមើលកូនតូចដែលទើបនឹងកើត។

«ខ្ញុំសុំយកគេទៅដាក់ក្នុងបំពង់អុកសុីសិនហើយ» អ្នកគ្រូពេទ្យយកកូនតូចទៅវិញព្រោះនាងដូចជាខ្សោយ។

«បាទ» Jungkook

«ខ្ញុំត្រូវឲ្យអ្នកជំងឺគេងសម្រាកនៅមន្ទីរពេទ្យដើម្បីមើលថែព្រោះគាត់កាន់ខ្សោយទៅហើយ» Doctor

«បាទ» Jungkook

«បន្តិចទៀតអ្នកនាងនិងរុញទៅបន្ទប់ធម្មតាវិញហើយ» Doctor

មួយសន្ទុះធំបន្ទាប់ពីធំក្រោយពីការដេរភ្ជាប់ពោះរួចហើយគ្រែរបស់ Fancy ក៏រុញចេញមកដោយនាងគេងសន្លប់ឈឹងនៅលើគ្រែទឹកមុខស្លេកស្លាំង។

«Fancy» Jungkook ដើរទៅតាមគ្រែរហូតដល់បន្ទប់ផ្ទាល់ខ្លួន។

  #បន្ទប់

ក្រោយពីដាក់ឲ្យ Fancy គេងបានស្រួលបួលហើយអ្នកគ្រូពេទ្យក៏ដើរចេញមកដោយទុកឲ្យគ្រួសារនៅចាំមើលថែ។

«អ្នកម៉ាក់ៗទៅសម្រាកនៅផ្ទះចុះទុកឲ្យខ្ញុំជាអ្នកនៅមើលថែ Fancy» Jungkook

«កូននៅម្នាក់ឯងបានមែនទេ?» Ms.Jeon

«បាទ ចាំខ្ញុំឲ្យ Nick មកយក» Jungkook

«មិនអីទេម៉ាក់ទៅជាមួយ Taehyung ក៏បានព្រឹកទ្បើងចាំម៉ាក់មកវិញណា» Ms.Jeon គិតថាកូនកំពុងតែមិនស្រួលក្នុងចិត្តហើយទើបគាត់យល់ព្រមទៅតែម្តង។

«តោះ អ្នកម៉ាក់» Taehyung បណ្តើរអ្នកស្រីចេញទៅ។

«សុំទោសៗដែលខ្ញុំមើលថែនាងមិនបានល្អ Fancy» នាយសឹងតែស្រក់ទឹកភ្នែកនាយមានអារម្មណ៍ថាខ្លួនឯងខុសខ្លាំងណាស់។

  #ព្រឹកទ្បើង

ថ្ងៃនេះថាបានសម្រាកហើយតែក៏មិនអាចព្រោះគេក៏បារម្ភពី Fancy ដូចគ្នា Taehyung ងើបតាំងពីប្រលឹមធ្វើបបរយកទៅឲ្យនាងព្រមទាំង Jungkook ។

«អ្នកម៉ាក់ខ្ញុំរៀបចំហើយៗ» Taehyung កាន់ស្រាក់មកទាំងញញឹម។

«តោះ កូន» Ms.Jeon

ទ្បានទំនើបបើកចេញពីភូមិគ្រឹះឆ្ពោះទៅកាន់មន្ទីរពេទ្យដោយ Taehyung ជាអ្នកបើកផ្ទាល់ពេញមួយយប់ហើយដែលគេគេងមិនលក់ក៏មិនយល់ថាមកពីហេតុអ្វីតែខួរក្បាលចេះតែគិតពី Fancy នឹង Jungkook ជានិច្ច។

  #មន្ទីរពេទ្យ

Ms.Jeon ហើយ Mr.Jeon នឹង Taehyung ដើរចូលទៅក្នុងមន្ទីរពេទ្យឆ្ពោះទៅកាន់ជាន់ដែល Fancy គេងសម្រាក។

តុក តុក...ក្រាក

«Fancy ដឹងខ្លួនហើយមែនទេ?» Ms.Jeon ផ្តល់ស្នាមញញឹមទៅកាន់នាងឃើញនាងអាចបើកភ្នែកបានញញឹមបានគាត់ក៏សប្បាយចិត្ត។

«ចាស៎ អ្នកម៉ាក់» ពេលនេះក្នុងចិត្តក៏បានទូរស្បើយហើយព្រោះកូនក៏ផុតពីគ្រោះថ្នាក់នាងមិនចាំបាច់បារម្ភតទៅទៀត។

«Jung នេះខោអាវណាកូនទៅងូតទឹកសិនទៅ» Mr.Jeon ហុចថង់ខោអាវឲ្យកូន។

«អរគុណលោកប៉ា» Jungkook

«Fancy ឃ្លានឬនៅ? ថេយ៍ងើបធ្វើបបរឲ្យកូនតាំងពីព្រឹកណាម៉ាក់រៀបចំឲ្យ» Ms.Jeon

«ចាស៎ ឃ្លានហើយអ្នកម៉ាក់អរគុណហើយណាថេយ៍» Fancy ញញឹមដាក់គេតាំងពីមករស់នៅជុំគ្នានាងមិនដែលស្អប់ថេយ៍ ឬអ្វីទ្បើយផ្ទុយទៅវិញគឺចូលចិត្ត ស្រទ្បាញ់ដូចជាប្អូនបង្កើតថេហ៍ជាក្មេងបរិសុទ្ធ មានចិត្តសណ្តោស ប្រណៃ អត់ធន់អ៊ីចឹងតើបានជា Jungkook
ស្រទ្បាញ់គេ។

[ គេសាកសមជាមួយ Jungkook ណាស់។ ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now