ជំពាក់ស្នេហ៍ 🌹 Ep:43

3.9K 230 0
                                        

  ព្រឹកទ្បើងមិនទាន់ព័ត៌មានថ្នីចាកផ្សាយខ្លាចជារឿងក្តៅគគុកគឺតារាម៉ូឌែលប្រុសដែលទើបនឹងរះមានកូនមួយទៅហើយព្រមទាំងនៅផ្ទះរបស់អនុប្រធានក្នុងផលិតកម្មចំណោមទាំង ១០ ទៀតផង។

មិនដល់ ១០ នាទីក៏មានអ្នកចែកចាយបន្តលើសពី ១០០០ នាក់ទៅទៀតម្នាក់ៗនាំគ្នាស៊ែរខ្លះក៏បញ្ចេញមតិលើរូបនោះ។

“នេះ Kim Taehyung មានកូនហើយមែនទេ?”

“នៅក្នុងជីវប្រវត្តិបញ្ជាក់ថាគេនៅលីវទេ”

“មនុស្សបោកប្រាស់ស្តាយណាស់ដែលខំគាំទ្រ”

“កូនរបស់គាត់គួរឲ្យស្រទ្បាញ់ណាស់តើជាស្រីឬក៏ប្រុសទៅន៎”

“ប្រពន្ធគាត់ជាអ្នកណាទៅ?”

“មើលទៅគាត់ស្រទ្បាញ់កូនគាត់ណាស់”

ការបញ្ចេញមតិរាងៗខ្លួនបានវាយប្រហារពេញបណ្តាញសង្គមអ្នកខ្លះក៏អបអរ អ្នកខ្លះក៏ខឹងសម្បារជាខ្លាំងមិនគួរណាគេមានកូនសោះគេចូលធ្វើតារាដោយការបោកប្រាស់តើមែនទេ?

«ស្លាប់ៗ ស្លាប់ហើយលោកម្ចាស់ផលិតកម្ម» សម្លេងស្រែករបស់បុគ្គលិកបង្កឲ្យឮពេញផលិតកម្មបុគ្គលិករត់មករក Junghyun ទាំងត្រដុសត្រដួសឯដៃកាន់ទូរស័ព្ទជាប់។

«មានរឿងអី?» Junghyun

«មើលចុះ Dispatch ចុះផ្សាយព័ត៏មានរបស់ Taehyung ដៃគេមានក្មេងគេមានកូនអ្ហេស៎?»

«ឯណា?» Junghyun

«នេះ» នាងហុចទូរស័ព្ទឪ្យទៅម្ចាស់ផលិតកម្ម។

Junghyun ទទួលយកមុននឹងអាចមួយៗយ៉ាងយកចិត្តទុកដាក់ពេលដែលអានហើយក័ហុចទូរស័ព្ទទៅឲ្យម្ចាស់ដើមវិញដោយមិនបញ្ចេញអាការៈភ្ញាក់ផ្អើលអ្វីទាំងអស់។

«នាងចេញទៅ» Junghyun

«តែនេះជារឿងធំណាលោក Jeon មិនអាចអង្គុយស្ងៀមបានទេវាប៉ះពាល់ដល់ផលិតកម្មរបស់យើង»

«ឬនាងភ្លេចហើយថា Taehyung ជាប្អូនខ្ញុំ? នាងស្មានតែអ្នកសារព័ត៌មាននោះដឹងពីប្អូនខ្ញុំជាងខ្ញុំមែនទេ?» Junghyun ងើបមុខទ្បើងសម្លឹងមើលទៅនាងយ៉ាងស្មើចេស៎។

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now