ថ្ងៃស្អែកក៏ចូលមកដល់ទៀតហើយវាជាថ្ងៃដែល Taehyung មិនចង់ឲ្យចូលមកគេពិតជាតឹងទ្រូងពិបាកចិត្តខ្លាំងណាស់។
«ហុឹកហុឹក យើងចង់តែស្លាប់ទេ» ដល់តែគិតអីមិនចេញមានតែយំនេះម៉ោង 11 ថ្ងៃត្រង់ហើយគេមិនទាន់ចេញពីបន្ទប់ទេ។
តុក តុក...
«អ្នកណាមកទៀតហើយលោក??» បេះដូង
នៀកលោតដុកដាក់ៗ។
«អ្នកប្រុសចាស៎» Jucy
«មានការអី?» Taehyung
«លោកស្រីឲ្យមកតាមអ្នកប្រុសទៅញុាំអាហារពេលព្រឹកចាស៎» Jucy
«ខ្ញុំមិនទៅទេនាងទៅចុះ» Taehyung
«ចាស៎» Jucy ក៏ដើរចុះទៅក្រោមវិញទាំងមិនចង់ព្រោះខ្លាចត្រូវមាត់លោកស្រីម្ចាស់លោកស្រីប្រាប់ថាត្រូវតែឲ្យ Taehyung ចុះមកឲ្យបាននោះអី។
#ខាងក្រោម
Jucy ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវគ្មានអ្នកណាហ៊ានញុាំបាយទ្បើយព្រោះចាំ Taehyung ។
«យ៉ាងម៉េចហើយ Jucy?» Ms.Jeon
«អ្នកប្រុសថាមិនហូបទេចាស៎» Jucy
«គេកើតអី?» Mr.Jeon
«មិនដឹងទេចាស៎» Jucy គ្រវីក្បាលតិចៗ។
«ទុកឲ្យខ្ញុំជាអ្នកទ្បើងទៅហៅ» ស្មានតែគេមិនដឹងមែនទេថាក្មេងនេះចង់គេចពីការពិត? ឆឹស ស្គាល់ Jeon Jungkook តិចពេកហើយ។
#បន្ទប់
Jungkook ទ្បើងមកបន្ទប់ Taehyung តែគេមិនគោះភ្លាមៗនោះទេ។ ត្រចៀកយកទៅផ្តិបជាមួយនឹងទ្វាក្រែងល៎បានឮសម្លេងអ្វីខ្លះតែអត់ទេ។
តុក តុក...
«ខ្ញុំប្រាប់ហើយថាមិនហូបទេ» មិនទាន់ឮគេសួរផងមាឌតូចក៏ស្រែកផ្តល់ចម្លើយឲ្យមុន។
«គឺជាយើង» Jungkook
«នេះជាគាត់ឬ?» មាឌតូចបើកភ្នែកធំៗ
និយាយតិចៗពេលដឹងថាម្នាក់នោះជាអ្នកណា។
«ឆាប់ចេញមក» Jungkook
«អត់ទេខ្ញុំមិនចេញទេ» Taehyung
«ចង់រត់គេចមែនទេឯងកំសាកមែនមិនហ៊ានប្រឈមមុខនឹងការពិត» នាយប្រឹងនិយាយ ស៊កសៀតដើម្បីឲ្យ Taehyung គេខឹងនឹងចេញមក។
«មិនដឹងជាអ្នកណាកំសាកឲ្យពិតប្រាកដនោះទេហើយថែមចរិតអន់ទៀត» Taehyung
«Kim Taehyung!!» Jungkook
«យ៉ាងម៉េច Jeon Jungkook?» ស្មានតែខ្លាចមែនទេឆឹសស្គាល់ Kim Taehyung តិចពែកហើយ។
«ឯងឈ្លើយណាស់!!» ក្មេងនេះឥទ្បូវចំមែនហើយហ៊ានតមាត់តកសម្បើមណាស់។
«អរគុណបងប្រុស» Taehyung
«ចេញមកឯងត្រូវមិនខាន!» Jungkook ខាំគុម្ពថ្គាមសឹងតែបាក់ធ្មេញព្រោះខឹងនឹងការឌឺដងរបស់មាឌតូចពេក។
«ខ្លាចណាស់» Taehyung និយាយបែបសម្លេងញញីញញ័រចេញមក។
មាឌតូចអង្គុយចាំសម្កកស្តាប់សម្លេងរបស់ Jungkook តែមិនឮអ្វីសោះប្រហែលគេចេញទៅបាត់ហើយទេដឹង? អ៊ីចឹងក៏ល្អ។
_____
ឃើញស្ងាត់ៗបែបនេះមិនមែន Jungkook ទៅណាបាត់ទេតាមពិតគឺនាយយកមករកសោរដើម្បីចាក់ចូលក្នុងបន្ទប់ព្រោះចាំគេចេញមកទៀតមិនបានទេគេឌឺសម្បើមណាស់។
ក្រិប ក្រឹប
«ហ៊ើយ ស្អីហ្នឹង?» មាឌតូចបែរទៅមើលភ្លាមពេលឮសម្លេងមិនស្រួលចេញពីកន្លែងសោរ។
ក្រាក...
«យ៉ាងម៉េចអាល្អិត?» ទ្វាបើកក្រាកទ្បើងបង្ហាញរាងកាយអ្នកសង្ហារឈរនៅមាត់ទ្វា។
«បងប្រុស??» Taehyung
«អ្នកណាឈ្លើយដាក់យើងបម្បិញមិញ?» Jungkook បិទទ្វាគ្រាំងដើរមករក Taehyung ។
Taehyung ខិតខ្លួនទ្បើងទៅក្បាលគ្រែនាយកាន់តែដើរមកជិតហើយគេរកផ្លូវណារត់ឃើញ?
«ភ័យអ្ហេស៎?» Jungkook ញញឹមព្រោះពេលនេះនាយមានព្រាបជាងហើយ។
«បងចេញទៅ! ចូលមកក្នុងនេះធ្វើអី?» Taehyung ដេញនាយចេញទាំងញ័រមាត់។
«ខ្លាច?» Jungkook ច្រត់ដៃនៅលើពូកបង្ហាញទឹកមុខច្រទ្បើម។
«អ្នកណាថា? ខ្ញុំមិនខ្លាច? អាយ៎» មាឌតូចប្រហោងពោះប៉ុនលូកាលបើនាយចាប់ទាញជើងគេឲ្យដេកនៅលើពូកហើយក៏នាយទ្រោបពីលើខ្លួន។
«មិនខ្លាចស្រែកធ្វើអីហាស៎អាល្អិត?» Jungkook
«ចុះពីលើខ្ញុំទៅបងប្រុស» ញើសហូរចេញពីខ្លួនសឹងតែប៉ុនគ្រាប់ពោតបេះដូងលោតកាន់តែជើងទ្បើងពីមួយវិនាទីទៅមួយវិនាទីពេលនេះនាយមិនគួរឲ្យទុកចិត្តនោះទេ។
«យើងមិនចុះ!» Jungkook
«មិនចេញអ្ហេស៎? នេះនែ៎» Taehyung
[ ធ្វើអីនុង? ]
To Be Continues.....
