ជំពាក់ស្នេហ៍ 🌹 Ep: 16

5.4K 321 1
                                        

  #មួយសប្តាហ៍កន្លងផុតទៅ

ទំនាក់ទំនងរវាង Taehyung នឹង Jungkook កាន់តែឃ្លាតគ្នាទៅម្នាក់ៗមិនហ៊ានមាត់កឬមើលមុខគ្នាទ្បើយជាពិសេសគឺមាឌតូចគេតែងតែគេចពីរាងក្រាស់រហូតមក។

Junghyun បាននាំ Taehyung ចូលផលិតកម្មនាការពីម្សិលមិញហើយថ្ងៃនេះជាថ្ងៃធ្វើសន្និសីទកាសែតដ៏ធំនៅផលិតកម្ម។

ពេលព្រឹកមិនទាន់អ្នកកាសែតតម្រៀបជួរគ្នាពេញមុខផលិតកម្មព្រោះចាំមើលតារាចំណូលថ្មីដែលល្បីកាលពីមួយអាទិត្យ។
_____

នាដងវិធីដ៏ធំនៅប្រទេសកូរ៉េខាងត្បួងក៏ឃើញទ្បានពណ៌ខ្មៅកន្ទុយវែងកំពុងតែជិះនៅលើផ្លូវដោយអ្នកក្នុងទ្បានកំពុងតែភ័យញញីញញ័រមិនបាត់សោះ។

«ថេយ៍យ៉ាងម៉េចហើយ?» ឃើញប្អូនស្លេកមុខស្លេកមាត់ហើយអ្នកណាមិ/នបារម្ភទៅ?

«គឺភ័យណាស់បងប្រុស» គេចង់យំអីបន្តិចមិនដឹងនេះគេសម្រេចចិត្តត្រូវហើយមែនទេ? គេគួរតែដកថយឬអត់?

«កុំភ័យអីជឿបងទៅថ្ងៃក្រោយថេយ៍នឹងទទួលបានភាពល្បីល្បាញលើសនឹង 10 ដងដូច្នេះបន្ធូរអារម្មណ៍ទៅ» Junghyun ក្តោបដៃគេជាប់ដោយព្យាយាមនិយាយលួងលោម។

«បាទ បង» Taehyung

  #Jeon Entertainment

ងុឺត....

«មកហើយៗ» អ្នកកាសែតច្របួលច្របល់រត់មកចោមរោមទ្បានពេញទី។

«សុំទោសសុំផ្លូវបន្តិច» សន្តិសុខសសៀលចូលមក។

ក្រាក...ទ្វាទ្បានបើកទ្បាន Junghyun ចុះពីលើទ្បានមុនដោយ Taehyung ចុះតាមពីក្រោយគេពាក់វ៉ែនតាខ្មៅបិទភ្នែកខ្លួនឯង។

«Wow ស្អាតណាស់ៗ»

«ឈ្មោះអីទៅ»

អ្នកកាសែតដាក់មេក្រូស្រែកសួរតារាចំណូលថ្មីភ្លាមៗ។ Junghyun គ្រវីក្បាលមិនឲ្យ Taehyung ប្រាប់ទ្បើយ។

«សុំទោសបាទៗសុំផ្លូវបន្តិចណា» Junghyun អូសដៃប្អូនចូលតែម្តង។
___

ការសម្ភាសន៍បែបខ្នាតចូលធ្វើនៅជាន់ក្រោមនៃផលិតកម្ម Jeon ។ Junghyun នឹង Taehyung ក៏អង្គុយជិតគ្នាដោយមានអ្នកកាសែតនិងកាមេរ៉ារាប់រយគ្រាន់បញ្ចាំងមកពួកគេ។

«សួស្តីអ្នកទាំងគ្នាខ្ញុំ Jeon Junghyun»

«លោក Junghyun តើគេជាតារាចំណូលថ្មីមែនទេ?»

«ខ្ញុំឲ្យគេណែនាំខ្លួនវិញល្អជាង» Junghyun

«សួស្តីខ្ញុំ Kim Taehyung ជាតារាក្រោមផលិតកម្ម Jeon សង្ឈឹមថាអ្នកទាំងអស់និង
ស្រទ្បាញ់គាំទ្រខ្ញុំផងចុះ» Taehyung បង្ហាញស្នាមញញឹមឆក់យកបេះដូងនារីៗរួមទាំងបុរសទៀតផងព្រោះគេស្អាតណាស់។

«ប្អូនស្អាតខ្លាំងតើប្អូនធ្លាប់ធ្វើអី្វពីមុនមកទេ?»

«រឿងនេះជារឿងផ្ទាល់ខ្លួនប្រាប់មិនបាននោះទេ! Taehyung គឺជាតារាក្រោមផលិតកម្មរបស់ខ្ញុំផ្តាច់មុខចាប់ពីពេលនេះតទៅ» Junghyun អូសដៃ Taehyung ចេញពីកិច្ចសម្ភាសន៍តែម្តងដោយមិនចាំយូរដល់ឲ្យអ្នកកាសែតសួរអ្វីមិនទាន់។

Kim Taehyung នេះពិតជាអាថ៌កំបាំងខ្លាំងណាស់ប្រវត្តិរូបរបស់គេគ្មានមួយណាពេញលេញទ្បើយមិនដឹងថាគេជាកូនចៅអ្នកណាមកពីណាឲ្យប្រាកដ។

«នេះគេតារាប្រុសថ្មីមែនទេ?» Fancy ដែលឈរជាមួយ Jungkook នៅជាន់នោះបានមើលកិច្ចសម្ភាសន៍តាំងពីដំបូងមើលទៅ Taehyung នោះមានប្រជាប្រិយភាពមិនធម្មតាទេ។

«ពិតមែនហើយ» Jungkook ស៊កដៃចូលក្នុងហោប៉ៅបញ្ចេញទឹកមុខបែបធម្មតា។

«ហេតុអ្វីបានជាគ្មានអ្នកណាណែនាំគេអ៊ីចឹង?» Fancy

«បន្តិចទៀតក៏បានដឹងហើយ» Jungkook និយាយហើយក៏ដើរចេញទៅបាត់។

ប្រាប់តាមត្រង់គេមិនសប្បាយចិត្តពេលដែល Taehyung ក្លាយជាតារានោះទេរឹតតែពិបាកចិត្តលើសដើមពេលឃើញមានអ្នកគាំទ្រគេមិនចុះមួយថ្ងៃសោះអ្នកសែតមិនតិចពី 100 នាក់ទ្បើយដែលសម្ភាសន៍គេបម្បិញមិញនេះ។

[ មិនពេញចិត្ត! ]

To Be Continues.....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now