គ្រួសារទាំងសងខាងមកជួបជុំគ្នានូវថ្ងៃគម្រប់អាយុ ១ ឆ្នាំរបស់ចៅស្រីនិងកូនស្រីតែមួតគត់របស់ត្រកូល Jeon ។
Aera ហាក់ដូចជាដឹងអ៊ីចឹងនាងសប្បាយអរ លេងសើចច្រើន និយាយតមាត់ច្រើនជាងពេលណាៗទាំងអស់។
«Happy Birthday to You» គេគ្រប់គ្នាស្រែក ច្រៀងអបអរមុននឹង Taehyung ហើយ Jungkook ឱនទៅផ្លុំទាន។
ផាច់ៗ..
«ហាហា» នាងល្អិត Aera យកដៃតូចៗមកទះចូលគ្នាហើយក៏សើចកខឹក។
«យាយជូនពរឲ្យចៅសំណាងល្អមានអ្នក
ស្រទ្បាញ់ច្រើនណា៎» Ms.Jeon
«ឲ្យចៅមានសុខភាពល្អ ធ្វើជាក្មេងល្អស្តាប់បង្គាប់ចាស់ទុំ» Ms.Kim
«អរគុណ អ្នកម៉ាក់» Jungkook
«ចាស៎» វ័យចំណាស់ទាំងពីរក៏ញញឹម។
«ថ្ងៃនេះកូនផឹកឲ្យសប្បាយទៅណាម៉ាក់ជាអ្នក Aera ឲ្យ» Ms.Jeon អះអាងយ៉ាងច្បាស់ព្រោះកូនមិនបានសប្បាយដូចកាលពីមុនអ៊ីចឹងដល់ថ្ងៃម្តង។
«ខ្ញុំមិនចង់រំខានអ្នកម៉ាក់នោះទេ» តាំងពីកូនកើតមករហូតមកដល់ពេលនេះគឺគេមិនដែលរំខាន Mr.Jeon និង Ms.Jeon ឲ្យមើលថែ Aera នោះទេព្រឡពួកគេទាំងពីរគិតថាពួកគាត់មើលថែយើងមកហត់ណាស់ហើយហេតុអ្វីយើងត្រូវឲ្យគាត់មើលថែកូនយើងទៀត?
Jungkook សុខចិត្តឈប់សម្រាកពីការងារយកពេលមើលថែកូនទាំងដែលខ្លួនជាមនុស្សប្រុសមុនដំបូងក៏ពិបាកតែយូរៗទៅសាំហើយក៏យល់ដឹងពីអារម្មណ៍មនុស្សស្រីបានច្រើនរឹតតែដឹងថាអ្នកម៉ាក់ខ្លួនហត់និងពិបាកប៉ុណ្ណាពេលមើលថែខ្លួន។
«មិនអីទេកូនផឹកជុំគ្នាឲ្យសប្បាយចុះមោះចៅយាយ» Ms.Jeon លើកយក Aera មកពរហើយដើរទៅរកអីឲ្យចៅញុាំអាយុ ១ ឆ្នាំគេអាចញុាំផ្លែឈើនិងបាយអីបានហើយ។
«មោះៗ ខានបានជួបជុំយូរហើយផឹកម្តងទៅ» Junghyun អូសទាញប្អូនចូលតុ។
«សុំទោសៗមកយឺតហើយ» សម្លេងស្រែកពីចម្ងាយនេះជាមិត្តសម្លាញ់របស់ Taehyung គឺជា Jimin ។
«កូនយើងផ្លុំទានរួចហើយឯងទើបមកឬ?» Taehyung
«រវល់ពេក!» Jimin
