ក្រោយពីការទទួលទានអាហារពេលព្រឹកក្រោយហើយអ្នកគ្រប់គ្នាក៏បំបែកគ្នាទៅធ្វើការរាងៗខ្លួនឯ Taehyung ក៏ដូចគ្នាគេត្រូវទៅមើលផលិតកម្មជាមួយនឹង Junghyun ។
ទ្បានសេ៊រីទំនើបចតប៊នៅផលិតកម្មមួយនៃផលិតកម្មទាំង 10 នៅប្រទេសកូរ៉េ Taehyung ដើរចុះពីលើទ្បានជាមួយនឹង Junghyun ដោយនាំដើរចូលទៅ។
«នេះលោក Junghyun នាំអ្នកណាមកហ្នឹង?»
«ស្អាតណាស់ឯងអើយដូចជាស្រីអ៊ីចឹង»
«ឬលក់ខ្លួនដើម្បីមកធ្វើជាតារា?» វាមិនប្លែកទេដែលនាងហ៊ាននិយាយដូច្នេះព្រោះតារាជាច្រើនអ្នកតែងតែមកផ្តល់ខ្លួនផ្តល់ប្រាណឲ្យ Junghyun នឹង Jungkook ជានិច្ចដើម្បីឲ្យខ្លួនល្បីល្បាញមានពាន់រង្វាន់គិតទៅដើម្បីភាពល្បីល្បាញអ្វីៗក៏ហ៊ានធ្វើ។
«មុននិងនិយាយស្អីចេញមកខួរមានឲ្យចេះគិតផងកុំឲ្យគេដៀលថាមានការងារល្អធ្វើតែមិនចេះគិត» សម្លេងមាំបន្លឺទ្បើងពីក្រោយខ្នងខ្ទរខ្ទារពេញផលិតកម្មធ្វើឲ្យបុគ្គលិកដទៃទៀតបែរមកមើលគ្រប់គ្នារួមទាំង Junghyun នឹង Taehyung ផងដែរ។
«សុំទោសថាលោក Jung» បុគ្គលិកទាំងប៉ុន្មានអ្នកនោះនាំគ្នាឱនគោរពសុំទោស Jungkook គ្រប់គ្នា។
«មានរឿងអី?» Junghyun
«បើខ្ញុំឮពួកនាងនិយាយបែបនេះទៀតរើបង្វិចចេញឲ្យហើយទៅ» Jungkook មិនតបតទៅបងប្រុសបែរជាស្តីឲ្យនាងដដែលគេមិនចូលចិត្តពេលដែលអ្នកគ្រប់គ្នាមើលងាយ មើលថោក វាយតម្លៃទៅលើ Taehyung តែគេអាចមើលងាយបាន។
«ចាស៎ មិនឲ្យមានលើកក្រោយនោះទេពួកខ្ញុំសុំទោសផង»
«ចេញឲ្យផុតទៅ» ឮដូច្នេះពួកនាងក៏រត់ប្រាស់អាយសទាំងអស់គ្នាតែម្តង។
«មានរឿងហេតុអ្វីក៏ស្តីឲ្យនាងខ្លាំងបែបនេះ?» Junghyun
«រៀនច្រើនខួរគិតមិនដល់ពួកនាងសមតែទទួលបានបែបនេះហើយ» Jungkook
«តែយើងវាមិនយល់ថានាងទៅធ្វើអីឯង» Junghyun
«មិនចង់ប្រាប់» Jungkook ញាក់ស្មាហើយក៏ដើរចេញទៅបាត់។
«អាប្អូនចង្រៃនេះវ៉ើយ» Junghyun
«បងជុងតែងតែស្តីឲ្យបុគ្គលិកបែបហ្នឹងមែនទេបងប្រុស?» Taehyung
