ជំពាក់ស្នេហ៍ 🌹Ep:08

5.4K 346 0
                                        

  Jungkook ញាំញីបបូរមាត់តូចស្តើងព្រមទាំងខាំញេញតិចៗទៀតផងតែថាហេតុអ្វីបបូរមាត់អាល្អិតនេះផ្អែមម្លេះផ្អែមដល់ថ្នាក់គេមិនចង់ប្រលែងឲ្យវារួចខ្លួនទេ។

«អ្ហឹម» Taehyung ប្រហឹមក្នុងបំពង់យកដៃទៅគោះខ្នងនាយតិចៗព្រោះសឹងតែថប់ដង្ហើមស្លាប់ទៅហើយ។

«នេះជាបទដែលឯងមិនស្តាប់យើង» Jungkook ប្រលែងមាឌតូចឲ្យមានសេរីភាពវិញទាំងដែលបបូរមាត់អ្នកទាំងពីរប្រលាក់ដោយក្រេមជាប់។

«អ្ហឹកៗ ហេតុអ្វីក៏បឺតមាត់ខ្ញុំ?» Taehyung ស្រាប់ តែយំចេញមកភ្លាមៗហើយក៏និយាយធ្វើមាត់ស្រួចៗដូចជាគូទទា។

«ឯងចង់រកស្អី?» Jungkook

«អ្ហឹកៗ បងប្រុសអាក្រក់ណាស់បងប្រុសបឺតមាត់ខ្ញុំ អ្ហា៎» Taehyung ស្រែកយំដូចជាកូនក្មេងរាងក្រាស់បើកភ្នែកធំៗស្ទុះយកដៃមកខ្ទប់មាត់គេយំម្លឹងៗតិចគេនាំគ្នាថាខ្លួនធ្វើបាប Taehyung ទៅ?

«ស្ងាត់ឈប់យំមិនអ៊ីចឹងយើងចាប់ឯងទៅគ្រៀវមិនខាន!» Jungkook ខ្សឹបដាក់ត្រចៀកគេតិចៗនិយាយបែបគម្រាមគំហែងអាល្អិតនេះទាល់តែធ្វើបែបនឹងទើបបាន។

«អឹមៗ» មាឌតូចងួកហើយឈប់យំភ្លាមៗលោកអើយអនាគតគេនៅវែងឆ្ងាយណាស់មិនអាច
មកចប់ត្រឹមនឹងទេ។

«ហុឹស ក្មេងរឿងច្រើន អ្ហេស៎ Kim Taehyung ឈប់ភ្លាម!!» គ្រាន់តែប្រលែងឲ្យមានសេរីភាពមាឌតូចក៏រត់ប្រុចទៅបាត់ Jungkook ខាំបបូរ មាត់យកអណ្តាតមកទល់ថ្ពាល់នាយថាំចិត្តណាស់។

«អាវ៎ មកហើយ? មិនដូរអាវទេ?» Junghyun សម្លឹងមើលទៅមាឌតូចឃើញថាអ្វីៗនៅដូចដើម។

«បាទ បងប្រុសចាំខ្ញុំថតមែទេ? ថតតែម្តងទៅ» Taehyung បែរក្រោយក៏ឃើញថា Jungkook ដើរមកហើយទើបថតចូលកន្លែងថតយ៉ាងលឿន។

«កន្លែងនេះបងសុំឲ្យថេយ៍ពោបនៅលើកក្រដាសបានទេហើយយកទឹកអប់ដាក់ជិតក្លៀក» Director

«បាទ បាន» Taehyung ធ្វើតាមគេប្រាប់។

«អ្ហឹម» Jungkook ក្រហឹមដើមកដូចជាខ្លាសម្លឹងមើលទៅគូទងរខ្ទើតដែលបះទ្បើងចង់តែវាយទេ។

«1...2..3» Director ស្រែកមុននិងចុចថតក្រឹបៗ Taehyung ក៏ដូចស្ទាយ៍ដោយលើកនេះគឺខុសពីវគ្គមុនគឺវាតម្រូវឲ្យសុិចសុីនោះអី។

«Dylan ចូលមកថតជាមួយថេយ៍បានហើយ» Director

«បាទ» Dylan ដើរចូល។

បុគ្គលិកយកកៅអីសដើម្បីមកឲ្យ Dylan ហើយ Taehyung ក៏ផ្តេកខ្លួនលើ Dylan ដោយទឹកអប់ដាក់លើផ្លូវរបស់ Dylan ។

«Dylan កាន់ចង្ការ Taehyung ហើយឱនច្រមុះទៅជិតកញ្ចឹងកគេបន្តិចទៅបានទេ?» Director

«ស្ទាយ៍ស្អីក៏ម្លេះៗ?» Jungkook អត់មិនបានក៏សួរតែម្តង។

«គឺវាតម្រូវឲ្យបែបនេះចៅហ្វាយតូច!» Director

«បានហើយឈប់ថតឈប់អីទៅមកនេះថេយ៍» ជាលើកទីមួយហើយដែលគេហៅឈ្មោះមាឌ តូចដោយផ្អែម។

«ហើយវាយ៉ាងម៉េចទៀតហើយ? ឈប់ថតក្បាលឯងស្អីដឹងទេថាយើងអាចនិងខាតលុយរាប់លានណា៎» ថ្ងៃនេះ Junghyun គេវិលខួរជាមួយនិងប្អូនប្រុសពៅណាស់មិនដឹងកើតស្អីក្នុងខ្លួននោះទេអត់ចូលគ្នាតែម្តង។

«មិនដឹងខ្ញុំមិនឲ្យថតថេយ៍ឆាប់មកនេះ» Jungkook ដើរទៅកញ្ឆក់ដៃមាឌតូចឲ្យងើបទ្បើង។

«បងប្រុសមានហេតុផលបន្តិចទៅបានទេខ្ញុំថតមិនទាន់ចប់ទេ» Taehyung

«ចង់ថតណាស់មែនទេ? ថតទៅអ៊ីចឹង» Jungkook ប្រលែងដៃមាឌតូចរួចក៏ដើរចេញទៅបាត់ដូចជាខឹងណាស់នោះអី។

«បងប្រុស??» Taehyung រៀបនិងឃាត់ដើម្បីនិយាយឲ្យដឹងរឿងទេនាយដើរមិនបកក្រោយសោះ។

«ឥទ្បូវសម្រេចថាថតបន្តទៀតឬអត់?» Director

«ថតបង» Taehyung ក៏សម្រេចចិត្តថាថតបន្តបើគេជ្រុលជាខឹងហើយក៏ខឹងតែម្តងទៅចាំលួងតាមក្រោយចុះ។

[ ហេតុអ្វីចាំបាច់ខឹង? ]

To Be Continues.....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now