Appa វ័យក្មេងអង្គុយនៅក្នុងសួនជាមួយកូនស្ងាត់ៗមាឌតូចក៏បង្ហើបសម្លេងស្រែកច្រៀងតិចៗសឹងតែឲ្យ Aera ទន់ភ្នែកគេងម្តងទៀតទៅហើយ។
«នៅទីនេះទេអ្ហេស៎? ខំដើររកមួយថ្ងៃ» សម្លេងរបស់ Jungkook ធ្វើឲ្យក្មេងតូចភ្ញាក់ព្រឺត។
«បងនេះមើលចុះកូនមិនដឹងភ័យយ៉ាងម៉េចទេនិយាយអីមិនចេះថ្នម!» Taehyung
«បងមិនបុិនថ្នមដូចជាអូនទេ» នាយញញឹមគ្រាន់តែឃើញក៏ដឹងថាគិតរឿងមិនល្អដែរ។
«មកនិយាយស្អី?» Taehyung សម្លក់គេ។
«បងនិយាយថាអូនបុិនថ្នមកូនតើអូនគិតដល់ណា?» Jungkook
«កុំស្មានតែអូនមិនដឹងថាបងរោគចិត្តដល់កម្រិតណានោះបងគួរឲ្យស្អប់!» Taehyung
«ឥទ្បូវអូនមិនដែលស្រទ្បាញ់បងស្រាប់ហើយ» នាយនិយាយហីៗហើយទម្លាក់ខ្លួនអង្គុយនៅបង់ផ្សេងធ្វើមិនដឹង។
«កុំប្រាប់ណាថាច្រណែនកូនទៀតហើយ?» ខំគេចពីបន្ទប់ឥទ្បូវតាមមកដល់សួនទៀតនៅតែមិនប្តូរប្រធានបទចំមែន!
«បងគ្មានសិទ្ធិច្រណែននោះទេ» Jungkook ឱបដៃនៅទ្រូងងាកមុខចេញ។
«បើមិនច្រណែនចាំបាច់ធ្វើអ៊ីចឹងធ្វើអី?» Taehyung
«ធ្វើមិនបាន? បងធ្វើតែបងតើ» មើលចុះមិនបានអន់ចិត្ត ច្រណែនទេតែចរិតពាក្យសម្តីខុសពីការនិយាយទាំងស្រុង។
«ឌឺ តាមតែចិត្តខ្លួនឯង គ្មានហេតុផល» Taehyung
«ឃើញទេបងមិនដែលល្អក្នុងភ្នែកអូនទេ» នាយបញ្ចេញកាយវិការអន់ចិត្តចេញមកពិតជាខឹងណាស់។
«សម្រេចថាច្រណែនកូន?» Taehyung
«ច្រណែន» នាយនិយាយតិចៗសឹងតែស្លាប់មិនឮព្រមទាំងឱនចុះទៀតផង។
«ច្រណែនធ្វើអីក្រែងគេជាកូនបងហើយក៏ជាកូនអូនៗត្រូវតែមើលថែយកចិត្តទុកដាក់និងគេអ៊ីចឹងហើយ» Taehyung និយាយហេតុផលមិនមែនបានកូនភ្លេចប្តីនោះទេតែមកពីកូននៅតូចត្រូវយកចិត្តទុកដាក់ មើលថែវាគ្មានអ្វីប្លែកត្រង់ណាផង។
«ពីមុនណាពេលចេញទៅធ្វើការអូនថើបថ្ពាល់បង នៅមានថ្ងាស មាត់ទៀតឥទ្បូវមិនដែលថើបទេថើបតែកូន!» Jungkook
«គ្រាន់តែថើបសោះបើអូនមិនបានថើបបង បងថើបអូនមុនទៅ» Taehyung
«អត់ថើបអូនមិនកក់ក្តៅដូចអូនថើបបងនោះទេ» រើសសម្បើមណាស់ថើបដូចគ្នានៅមានអាកក់ក្តៅមិនកក់ក្តៅទៀត។
«បងរឿងច្រើនណាស់!» Taehyung
«អូនថាឲ្យបងតែរហូតហ្នឹង» Jungkook
«អា៎ៗ» Aera ស្រែកទ្បូទ្បាកាត់សម្តីឪពុកនិង Appa ខ្លួនមើលទៅប្រហែលជាធុញពេកហើយ។
«មើលទៅកូនធុញបងហើយ» Taehyung
«កូនធុញប៉ាមែនឬអត់?» Jungkook លុតជង្គង់ទល់មុខកូនសួរនាំទៅកូនធ្វើមើលតែកូនស្តាប់បាន។
«អ៎ាៗ» Aera ស្រែកតវ៉ាតាមរបៀបក្នេងមិនទាន់ចេះនិយាយ។
«គេថាធុញណាស់» តាមពិតទៅកូនមិនអីទេណាស់តែអ្នកបកប្រែតើ។
«កូនមិនធុញបងទេអូនកុំចេះតែថាន៎កូនប៉ាន៎» Jungkook ចាប់ដៃកូនគ្រវីលេងតិចៗរួចទាញដៃនោះមកថើបខ្សឺតៗ។
Taehyung សម្លឹងមើលទាំងញញឹមកាលបើឃើញរាងក្រាស់ស្រទ្បាញ់កូនដល់ថ្នាក់នេះ! គេឥទ្បូវហើយពីមុខខុសគ្នាសឹងតែ 99.99% ឥទ្បូវ គេប្រែជាទន់ភ្លន់ រួសរាយ ជាមនុស្សកក់ក្តៅ មើលថែ ថ្នាក់ថ្នមមិនដូចពីមុនមុខងាប់ មិនរស់រាយ សម្តីមិនគួរឲ្យចង់ស្តាប់។
សម្តីនាយឲ្យតែនិយាយម្តងៗវាផ្អែមដូចជាទឹកឃ្មុំបើពេលច្រៀងរឹតតែពិរោះគឺទន់ភ្លន់ ផ្អែមល្អែមសម្បើមណាស់។
[ ព្រោះគេផ្លាស់ប្តូរដើម្បីអ្នក។ ]
To Be Continues....
