ជំពាក់ស្នេហ៍ 🌹 Ep: 17

5.4K 334 0
                                        

  Junghyun អូស Taehyung ទ្បើងមកលើ Office ព្រោះដឹងថាបើនៅច្បាស់ថានិងចុះជីកកកាយមិនឈប់នោះបើប្រាប់ថា Taehyung ជាប្អូនគេនិងនិយាយាថា Taehyung អាងខ្នងជាមិនខានទ្បើយ។

«បងប្រុសហេតុអ្វីយើងមកឆ្លើតនិងសំណួររបស់គេ?» Taehyung

«ឆ្លើយមិនបានទេថេយ៍! ថេយ៍មិនទាន់ដឹងទេថាពួកគេគួរឲ្យខ្លាចប៉ុណ្ណា» Junghyun

«ដល់ថ្នាក់នឹងមែនទេ?» ស្តាប់គេនិយាយមើលទៅថាវាគួរឲ្យខ្លាចណាស់វិថីសិល្បៈគឺបែបហ្នឹងមែនទេ?

«ហឹម ពិតមែនហើយ!» Junghyun

«ហើយខ្ញុំត្រូវធ្វើយ៉ាងម៉េចបន្តទៅ?» Taehyung

«ថេយ៍មិនបាច់ធ្វើអីទេនៅឲ្យតែស្ងៀមៗទៅរឿងប៉ុន្មានទុកឲ្យបងជាអ្នកចាត់ការ» Junghyun

«បាទ» Taehyung
____

ព័ត៌មានមានចាក់ផ្សាយគ្រប់បុស្តិ៍ កាសែតក៏បោះនៅទំព័រមុខទៀតភាពស្រស់ស្អាតរបស់ Taehyung ធ្វើឲ្យមហាជននាំគ្នាជ្រួលជ្រើមជាខ្លាំង។

“គេស្អាតណាស់”

“គេច្បាស់ជាល្បីមិនខានចាំមើលចុះ”

“គេដូចជា Doll អ៊ីចឹង!”

“គេនឹង Dylan សមគ្នាសោះមិនមែនជាសង្សារគ្នាទេមែនទេ?” សំណួរមួយនេះសន្ទុះនៃការ ទ្បែកក៏កាន់តែខ្លាំងទ្បើងមែនហើយពេលដែលបញ្ចេញមុខគេដំបូងគឺគេថតស្ពតជាមួយនឹង Dylan ពីរនាក់គេពិតជាសមគ្នាណាស់។
___

ផាំង...ដៃមាំក្តាប់ចូលគ្នាគោះតុមួយទំហឹងភាពខឹងក្រោធឆេះពេញទ្រូងពេលដែលអានចំសំណួរមួយនោះជាសង្សារគ្នា? ហុឹស ឆ្កួតបំផុត។

«អាយ៎ បងកើតអី?» Fancy ស្រែកទាំងភិតភ័យ។

«សុំទោសអារម្មណ៍មិនសូវល្អ» Jungkook

«បងកើតអី? ថ្ងៃនេះមើលទៅមិនសប្បាយសោះ» Fancy ដើរមករកនាយដោយឱបកជាប់។

«បងមិនកើតអីទេគ្រាន់តែអារម្មណ៍មិនសូវល្អអូនទៅខន់ដូសិនទៅបងចង់នៅម្នាក់ឯង» Jungkook

«ចាស៎ អ៊ីចឹងក៏បាន» Fancy ឱនមកថើបថ្ពាល់គេមួយខ្សឺតមុននិងដើរចេញនាងមិនទាមទារអ្វីច្រើនទេសុំត្រឹមតែទទួលបានភាពកក់ក្តៅពីគេបានស្តាប់ពាក្យសម្តីផ្អែមល្ហែមរបស់គេនាងក៏អស់ចិត្តហើយអាមួយនាងក៏មិនដឹងថាសល់ពេលយូរប៉ុណ្ណាទៀតដែរ។

ជំពាក់ស្នេហ៍ 🌹 (Ended)Donde viven las historias. Descúbrelo ahora