នៅលើតុបាយមានម្ហូបតម្រៀបជួរគ្នាជាច្រើនតែបែរជាមិនមានមនុស្សច្រើនអង្គុយញុាំទៅវិញមានតែបីនាក់ប៉ុណ្ណោះឯង។
«Jucy (ជូសុី) ទៅហៅ Jungkook ចុះមកញុាំបាយ» Mr.Jeon
«ចាស៎ លោកម្ចាស់» Jucy ឱនក្បាលដើរទ្បើងទៅខាងលើ។
«ឆាប់ញុាំទៅថេយ៍មិនបាច់ចាំគេទេ» Ms.Jeon ចាប់ម្ហូបដាក់ឲ្យមាឌតូច។
«អរគុណអ្នកម៉ាក់» Taehyung
«កូនបានទាក់ទងទៅលោកប៉ាអ្នកម៉ាក់ឬនៅ?» Ms.Jeon
«នៅទេព្រោះពេលខលទៅពួកគាត់មិនលើកសង្ស័យតែរវល់ហើយ» Taehyung
«ហុឹម យ៉ាងណាៗក៏យើងជាកូនឆ្លៀតខលទៅសួរសុខទុក្ខអ្នកមានគុណទៅឮទេ?» Ms.Jeon ប្រាប់នេះគឺចង់ឲ្យកូនល្អយើងជាកូនយើងទៅខលទៅគាត់មុនមិនមែនឲ្យគាត់ខលមកយើងទេ។
«បាទ អ្នកម៉ាក់» Taehyung
«លោកស្រីម្ចាស់» Jucy
«យ៉ាងម៉េច?» Ms.Jeon
«អ្នកប្រុសតូចមិនទទួលទានអាហារនោះទេចាស៎» Jucy
«ហុឹស ខឹងទៀតហើយកូននេះបង្អាប់បន្តិចក៏មិនបាន» គាត់មិនមែនខឹងនិងកូនទេណាដូចជាចង់អស់សំណើចវិញយ៉ាងម៉េចមិនដឹង។
«គាត់ខឹងរឿងអីទៅអ្នកម៉ាក់?» Taehyung បើកទ្បីងទ្បង់ៗទាំងមិនយល់។
«គឺម៉ាក់បង្អាប់គេលេងនឹងណាបានហើយៗមិនបាច់ខ្វល់ទេឆាប់ញុាំទៅកូន» Ms.Jeon
អ្នកទាំងអស់ចាប់ផ្តើមទទួលទាណអាហារពេលយប់ដោយពេលញុាំហើយ Mr.Jeon នឹង Ms.Jeon ទ្បើងទៅបន្ទប់វិញឯ Taehyung ក៏ លើកអាហារយកទៅឲ្យ Jungkook ។
«ហូ មិនអីទេៗ» Taehyung ដកដង្ហើមធំសម្រួលអារម្មណ៍ដើម្បីកុំឲ្យខ្លួនឯងភ័យ។
តុក តុក....
«យើងប្រាប់ហើយថាមិនសុីស្តាប់មិនបានទេមែនទេ?» Jungkook ក៏ស្រែកមកភ្លាមៗពេលដែលមានគេគោះទ្វា។
«បងប្រុសគឺខ្ញុំណា៎» Taehyung និយាយតិចៗដូចជាកូនឆ្មាមិញនេះប្រលឹងហោះទៅសុីប្រលិតអស់ហើយ។
«ឯងមានការស្អី?» នាយសួរដោយសម្លេងកាចឆឹសខឹងយប់មិញមិនទាន់បាត់ផង។
«បងបើកទ្វាឲ្យខ្ញុំសិនទៅ» អីយ៉ា ក្មេងនេះហ៊ានហើយតើស៎សុទ្ធតែដាក់លក្ខខណ្ឌទៀតមិនធម្មតាមែន។
«យើងមិនចង់ដឹងក៏បាន» គួរតែដឹងស្រាប់ហើយថានាយជាមនុស្សចង់ឈ្នះមិនដែលនៅក្រោមក្បាលអ្នកដទៃ។
«ហួយ បងប្រុសហ៎» Taehyung
ក្រាក... Jungkook បើកទ្វាចេញមកពាក់មុខមាំដដែលមិនប្រែប្រួល Taehyung ងើបមុនទ្បើងទៅលើដើម្បីងាយស្រួលក្នុងការមើលមុខនាយព្រោះនាយខ្ពស់ជាងខ្លួន។
«ហិហិ ខ្ញុំយកបាយក៏ឲ្យ» មាឌតូចសើចស្ញេញព្រមទាំងលើកថាសបាយឲ្យខ្ពស់ទ្បើង Jungkook មិននិយាយអីតែក៏ដើរចូលក្នុងបន្ទប់យកតែម្តង។
«ស្អីអញ្ចេះ?» Taehyung លើកដៃអេះក្បាលខ្វោកហើយក៏សម្រេចចិត្តដើរចូលទៅ។
«បិទទ្វាផង» Jungkook
«បិទធ្វើអីទៅ?» មាឌតូចបិទភ្នែកញាប់ៗគ្រាន់ទេយកបាយមកឲ្យហើយដើរចេញទៅវិញសោះចាំបាច់បិទទ្វាឬមួយគាត់ចង់ធ្វើអីខ្ញុំទៅលោក?
«យើងឲ្យបិទក៏បិទទៅ» គេពិតជាធុញណាស់ហេតុអ្វីក៏ក្មេងម្នាក់នេះល្ងង់យ៉ាងនេះ?
«អត់ទេបងចង់ធ្វើអីខ្ញុំ?» ប្រាប់តាមត្រង់ទោះ
ស្រទ្បាញ់ក៏ដោយតែបើឲ្យនៅជិតគាត់តែពីរនាក់ខ្ញុំមិនទុកចិត្តព្រោះគាត់ច្រទ្បើមណាស់ថែមទាំងព្រាននារីទៀតផង។
«ឆឹស ឯងមានអីឲ្យយើងជាប់ចិត្ត?» Jungkook និយាយទាំងមាត់ខុសពីចិត្តព្រោះព្រឹកមិញខ្លួនឯងដូចជាមនុស្សរោគចិត្តអ៊ីចឹង។
«ហើយពីព្រឹកមិញអ្នកណាមកហួងហែងខ្ញុំចុះ?» Taehyung សួរឌឺឥទ្បូវធ្វើដូចមានតែឯង។
«កុំមកឌឺយើងណា Kim Taehyung» Jungkook
«នៅជិតគ្នាទេបងប្រុសនិយាយធម្មតាមក» ចាំបាច់ស្រែកដឹងទេថាចង់កើតជំងឺខ្សោយ បេះដូង។
«ឥទ្បូវចេះឌឺដងឲ្យយើងសម្បើមណាស់ន៎?» Jungkook
«ចេះយូរហើយបងប្រុសតែមកពីមិនឌឺ» Taehyung
«ន៎ែ...!!» Jungkook ឆេះឆួលនៅក្នុងចិត្តជាខ្លាំងចង់តែចាប់បោះ Taehyung នៅលើពូកហើយវាយឲ្យហើមគូទនឹងទេ។
«នេះបាយបងប្រុសកុំភ្លេចញុាំផងខ្ញុំទៅបន្ទប់ហើយ» Taehyung ញញឹមយ៉ាងស្រស់ហើយដាក់បាយនៅលើតុមុននិងដើរចេញដោយគ្រវីគូទដាក់គេ។
«លោកអើយនេះជាចរិតពិតរបស់គេមែនទេ?» នាយសឹងតែមិនចង់ជឿ Kim Taehyung មិនមែនជាមនុស្យសើកមើកដូចជានាយគិតទេ។
[ ចរិតពិត។ ]
To Be Continues....
