ជំពាក់ស្នេហ៍ 🌹Ep:13

5.2K 327 1
                                        

    #ថ្ងៃ

Taehyung ទទួលទន្ទឹមចាំរាងក្រាស់នៅក្នុង Office តាំងពីព្រឹករហូតដល់ថ្ងៃត្រង់បាយមិន ទាន់បានចូលពោះមួយគ្រាប់តែគេក៏មិនចុះ ចាញ់។

«ពេលណាទើបបងមកវិញ?» Taehyung សម្លឹងមើលទៅមាត់ទ្វាជារឿយៗបងកំពុងតែមានសេចក្តីជាមួយនាងមែនទេ? គួរឲ្យច្រណែននាងដល់ហើយនាងទទួលបានសេចក្តីស្រទ្បាញ់ពីបង ការថ្នាក់ថ្នម និងទទួលបានភាពកក់ក្តៅពីបងហេតុអ្វីក៏មិនមែនជាខ្ញុំទៅ?

ក្រាក...

Jungkook បើកទ្វាមកគ្រាន់តែឃើញមុខរបស់មាឌតូចនាយក៏ដឹងបាត់ទៅហើយទើបទម្លាក់ខ្លួនអង្គុយជិត។

«ឯងមានការអី?» Jungkook

«ទាល់តែមានការមែនទេទើបសួរបងមានខ្ញុំជាអនាគតប្រពន្ធបងចង់មកមើលមុខអនាគតប្តីខុសឬ?» Taehyung និយាយបែបឌឺដងមិនយូរនាយនិងចេញចម្លើយមកខ្លួនឯងហើយ។

«កុំនិយាយបែបនេះឲ្យយើងឮយើងមិនចូលចិត្តនោះទេ» Jungkook

«ហេតុអ្វី? ខ្លាចផ្ទាត់ហើយស្រីបងក៏ឮមែនទេ?» ក៏ព្រោះតែការច្រណែនឈ្នានីសទើបធ្វើឲ្យគេហ៊ាននិយាយពាក្យឌឺដងបែបនេះទៅកាន់នាយ។

«មែនហើយ» Jungkook

«នាងជាអ្នកណា? ឆ្លើយនិងខ្ញុំមកខ្ញុំចង់បានចម្លើយពិតមិនមែនការកុហក» Taehyung

«បើស្តាប់ឯងនិងមិនរៀបការជាមួយយើងមែនទេ?» Jungkook

«មែនព្រោះខ្ញុំមិនចង់ជាប់ឈ្មោះជាអ្នកដើរបំបែកស្នេហាគេ» Taehyung

«យើងមានកូនជាមួយនាង» បេះដូងធ្លាក់មកដល់កែងជើងនាយមានកូនជាស្រីផ្សេងស្របពេលដែលពិធីមង្គលការជិតនឹងចាប់ផ្តើម?

«បងត្រូវតែទទួលត្រូវកុំធ្វើជាមនុស្សថោករឿងរៀបការទុកឲ្យខ្ញុំជាអ្នកចាត់ការមិនបាច់ភ័យថាខ្ញុំនិយាយហើយលើកសម្តី» និយាយដើមអួលដើមកដឹងទេថាវាពិបាកប៉ុណ្ណា? គ្មានអ្នកណាយល់អារម្មណ៍នេះទេ។

ព្រូស...រៀបនឹងដើរចេញតែជង្គង់ក៏ទន់ដួលទៅលើសាទ្បុង Taehyung ខ្ទប់មុខយំយកតែម្តងគេចង់តែឆ្កួតឲ្យបាត់ស្នេហាដែលគេមានឲ្យទៅ Jungkook រយៈពេល 10 ឆ្នាំនេះវាគ្មានតម្លៃសោះមែនទេ?

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now