ជំពាក់ស្នេហ៍ 🌹 Ep:39

4.4K 262 0
                                        

  #2 Mouths Later

  ទំនាក់ទំនងស្នេហានេះសឹងតែមិនជឿថាវាអាចដើរបានដល់ទៅ 60 ថ្ងៃទាំងដែលមិនមុនមិន ដែលត្រូវគ្នាមួយវិនាទីណាសោះ។

រាងក្រាស់តែងតែយកចិត្តទុកដាក់ចំពោះ Taehyung ជានិច្ចមិនថានៅកន្លែងធ្វើការឬនៅផ្ទះគ្រាន់តែពួកគេមិនទាន់បើកចំហរទំនាក់ទំនងមួយនេះជាសាធារណៈប៉ុណ្ណោះឯង។

ប៉ុន្តែគិតថាគ្មានអ្នកណាដឹង គ្មានអ្នកណាចាប់អារម្មណ៍? សារព័ត៌មាននៅប្រទេសកូរ៉េខាងត្បូងលឿនជាងស្អីទៅព័ត៌មានចេះតែចេញជារឿយៗអំពី Jungkook និង Taehyung គ្រាន់តែសមីខ្លួនមិនទាន់ចេញមកបកស្រាយឲ្យបានត្រឹមត្រូវ។
___

ប្រលឹមទ្បើងនៅភូមិគ្រឹះ Jeon ពេលនេះអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរមិនដូចពីមុនពេលនេះមានតែស្នាមញញឹម សេចក្តីរីករាយប៉ុណ្ណោះឯង។

«ញុាំអីសិនទៅចាំទៅកន្លែងថតក៏បាន» Jungkook និង Taehyung បណ្តើរគ្នាចុះមកពីខាងលើ។

«មកហើយមែនទេ? ជុងបម្បិញមិញដុកទ័រខលមកម៉ាក់ណាចៅម៉ាក់អាចយកចេញពីពេទ្យបានហើយ» ពេលនេះចៅស្រីគ្រប់អាយុល្មមអាចចិញ្ចឹមដូចជាក្មេងធម្មតាបានហើយ។

«ពិតមែនឬអ្នកម៉ាក់?» ឮបែបនេះធ្វើឲ្យស្នាមញញឹមអ្នកជាឪពុកលេចទ្បើងភ្លាមៗដោយមិនចាំយូរ។

«ពិតមែនហើយកូនទៅយកកូនមកម៉ាក់ទិញសម្លៀកបំពាក់ឲ្យគេច្រើនណាស់» Ms.Jeon

«បាទ ថេយ៍អូនទៅទេ?» Jungkook

«ប្រាកដជាទៅហើយ» ថាអីតែ Jungkook សូម្បីតែគេក៏ចង់ឃើញមុខក្មួយដែលមិនដឹងថាគួរឲ្យស្រទ្បាញ់ណាទេ។

«អ៊ីចឹងតោះ» Jungkook អូសគេទៅតែម្តង។

  #មន្ទីរពេទ្យ

Jungkook និង Taehyung ចុះពីទ្បានដោយពាក់ម៉ាសនិងវ៉ែនតាដើរចូលទៅក្នុងមន្ទីរពេទ្យព្រោះខ្លាចគេចាប់បានមានរឿងធំ។

«សួស្តីខ្ញុំសុំមកជួបដុកទ័រធំ» Jungkook

«លោកជា?» គិលានុបដ្ឋាកយិកា

«Jungkook»

«អ៎ លោកដុកទ័រចាំនៅបន្ទប់ចាស៎»
គិលានុបដ្ឋាកយិកា

ជំពាក់ស្នេហ៍ 🌹 (Ended)Donde viven las historias. Descúbrelo ahora