Taehyung យកចិត្តទុកដាក់មើលថែ Aera សម្បើមណាស់ឥទ្បូវនេះ Jungkook ក៏ចោលការងារនៅផលិតកម្មមកមើលថែកូនវិញឥទ្បូវនេះការងារទាំងប៉ុន្មានធ្លាក់ទៅលើ Junghyun អស់ហើយ។
ពេលចេញពីធ្វើការមិនទាន់នោះទេ Taehyung មកដល់ផ្ទះបាត់ទៅហើយព្រោះនឹក Aera ពេកបើមិនអ៊ីចឹងទំនេរមួយភ្លេតៗក៏ឆ្លៀត Video call មកមើលដែរបើទៅគេដូចជាម្តាយមែនទែនអ៊ីចឹង។
បីខែកន្លងផុតទៅ Aera ធំសន្ធឹកហើយពេលនេះនាងក៏អាចមើលឃើញច្បាស់ណាស់ដែរកាន់តែធំកាន់ស្រស់ស្អាតហើយមុខមិនដឹងថាកាត់ទៅអ្នកណាឲ្យប្រាកដទេទម្រង់មុខក៏ដូចជា Taehyung មិនដូចជា Fancy នោះទេឯបបូរមាត់កាត់ទៅរកឪពុក។
«កូនជ្រូកកន្លែងណាក៏សាច់ដែរ» Jungkook និយាយទៅកាន់កូនស្រីដែលបើកភ្នែកប៉ុនៗណាណៃដៃក៏កាន់ជើងឲ្យឯងលេងតាមទម្លាប់ជាក្មេង។
«ម៉េចក៏ថាកូនជ្រូកអ៊ីចឹង? ប្រៀបធៀបកូនជាមួយសត្វមែនទេនៀក?» Taehyung
«បើកូនសុទ្ធតែសាច់» Jungkook
«គេហៅថាគួរឲ្យស្រទ្បាញ់ថ្ងៃក្រោយហៅកូនឲ្យពិរោះបន្តិចទៅបងឯងនេះ!» Taehyung
«ឥទ្បូវគ្មានឃើញបងក្នុងភ្នែកទេអូនឯងមានតែកូនដឹងអត់បានបងច្រណែន?» Jungkook លាបម្សៅឲ្យកូនបណ្តើរនិយាយរអ៊ូរទាំបណ្តើរទឹកមុខវិញឲ្យស្រពោនយ៉ាងគួរឲ្យអាណិត។
«ច្រណែនកូនណាស់មែនទេ?» Taehyung
«មែនហើយបងច្រណែនឥទ្បូវអូនលែងថើបបងដូចមុនហើយចេញចូលថើបតែកូនទុកបងដូចជាខ្យល់» មុនទៅធ្វើការក៏ថើប Aera គ្រប់កន្លែងមិនលើកលែងសូម្បីតែបាតជើងដល់តែពេលគេវិញថ្ងៃខ្លះភ្លេចលាទៀតផងគិតមើលថាគួរឲ្យខឹងឬក៏អត់?
«អ្ហេស អូនស្រទ្បាញ់កូនខុសទៀត?» មាឌតូចសួរទាំងអស់សំណើចឥទ្បូវចេះច្រណែនចេះអីសម្បើមណាស់ច្រណែនសូម្បីតែកូន។
«ខុស! អូនស្រទ្បាញ់តែកូនចុះអ្នកផលិតកូនហេតុអ្វីក៏អូនមិនស្រទ្បាញ់ផង? បងអន់ចិត្តលួងបងមក» Jungkook ឱបដៃនៅទ្រូងទាមទារឲ្យគេលួងលោមខ្លួន។
«ហាហា អន់ចិត្តនឹងគេខ្លួនឯងឥទ្បូវទៅឲ្យគេលួងទៀតបងចំជាប្លែកមែន» មាឌតូចខ្ទប់មាត់សើចមនុស្សអីចេញមកតែឯង។
