ជំពាក់ស្នេហ៍ 🌹 Ep:43

ابدأ من البداية
                                        

«ចាស៎ មែនហើយខ្ញុំភ្លេច» នាងសើចទាំងមិនសមអ៊ីចឹងបញ្ជាក់ថាព័ត៌មាននេះមិនពិត?

«នាងចេញទៅមិនចាំបាច់មកបញ្ជាខ្ញុំទេខ្ញុំចេះដឹងហើយ» Junghyun

«ចាស៎» នាងដើរចេញទៅជួនពេលដែល Ying ជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Taehyung ចូលមកម្តង។

«Boss ចង់ធ្វើបែបណាចំពោះរឿងនេះ?» Ying ដាក់ខ្លួនអង្គុយទល់គេហើយសួរព្រោះនាងអាចប៉ាន់ស្មានដឹងថា Junghyun ដឹងពីព័ត៌មាន Taehyung ហើយ។

«មានរឿងបែបនេះហើយក៏ល្អឲ្យ Jungkook និង Taehyung ធ្វើសន្និសីទកាសែតបើកចំហររឿងពួកគេទាំងពីរតែម្តងទៅ» រឿងនេះ Ying បានដឹងហើយព្រោះមានតែនាងប៉ុណ្ណោះដែលដឹងពីទំនាក់ទំនងរបស់ Jungkook និង Taehyung សូម្បីតែរឿង Aera ក៏នាងដឹងដួចគ្នា។

«Boss គិតថានឹងធ្វើបែបនេះមែន?» Junghyun

«ហុឹម វាជាពេលដ៏ល្អហើយក៏សាកសមដែរ» Junghyun

«ចាស៎» Ying

  #ភូមិគ្រឹះ Jeon

រុីងៗ...

“អាទ្បូបងប្រុស?” Jungkook

“ឯងដឹងពីរឿងនោះហើយមែនទេ?” Junghyun

“ដឹងហើយ” Jungkook ឆ្លើយតបធម្មតា។

“ឯងគិតធ្វើយ៉ាងម៉េច?” មុននិងសម្រេចចិត្តក៏ត្រូវសួរម្ចាស់គេសិនដែរ។

“ខ្ញុំចង់យកពេលនេះទៅបើកចំហររឿងរវាងខ្ញុំនិងថេយ៍តែម្តង” Jungkook

“បងក៏គិតដូចជាឯងដែរ” Junghyun

“បងជួយចេញលិខិតផងទៅខ្ញុំមិនចង់ធ្វើសន្និសីទកាសែតនោះទេហើយផ្អាកការងាររបស់ថេយ៍មួយរយៈផង” ឥទ្បូវនេះវាមិនមែនជាពេលល្អសម្រាប់ Taehyung ដែលត្រូវចេញទៅណាផ្តេសផ្តាសទេវាអាចនឹងមានរឿងដែលស្មានមិនដល់គួរឲ្យកើតទ្បើងគ្រប់ពេល។

“បងដឹងហើយប៉ុណ្ណឹងសិនចុះ” Junghyun

ទឺតៗ...

«បងគិតថាធ្វើបែបនេះមែនអ្ហេស៎?» ក្រោយពីរាងក្រាស់ទម្លាក់ចុះមាឌតូចដែលអង្គុយជិតនោះជាមួយ Aera ក៏សួរ។

ក្រោយពីដឹងព័ត៌មាននេះហើយទឹកមុខរបស់ Taehyung គឺមិនស្រស់បស់សោះព្រោះគេបាន
ចួលទៅអាមតិយោបល់របស់អ្នកគាំទ្រហើយអ្នកខ្លះក៏ឆាតមកតាម IG ជេរប្រទិចទៀតផង។

«ពេលនេះជាពេលល្អហើយឬអូនមិនគិតអ៊ីចឹង?» Jungkook

«អូនខ្លាចប៉ះពាល់ដល់ផលិតកម្មលោកប៉ា» Taehyung

«មុននិងក្រោយយើងត្រូវតែបើកចំហរដដែលអ៊ីចឹងគួរតែឆក់យកឱកាសនេះជួនកាលវាអាច
បកមកយើងវិញបានយ៉ាងល្អអូនកុំពិបាកចិត្តអីធ្វើចិត្តឲ្យសប្បាយៗទៅណា» Jungkook

«ហឹម» Taehyung

«មួយរយៈនេះអូនមិនបាច់ទៅណាទេអូនអាចមើលថែ Aera បានហើយ» Jungkook

«តែនេះអូនដូចជារត់គេចពីបញ្ហាហើយ!» មិនបាច់ទៅណា? ចង់ឲ្យគេរត់គេចមិនទទួលខុសត្រូវទេមែនទេ? អ៊ីចឹងគេមិនថាឲ្យថែមហើយ?

«ស្តាប់តាមបង» Jungkook

«ក៏បាន» Taehyung យល់ព្រមទាំងចិត្តមិនចង់។

[ អ្វីៗនឹងប្រែទៅជាល្អ។ ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)حيث تعيش القصص. اكتشف الآن