«នៅហ៊ានសើចទៀត?» Jungkook ខឹងតែម្តងនេះគេខឹងហើយនៅមិនលួងឆ្លៀតសើចទៀត!
«មាត់អូនតើ!» Taehyung
«បងខឹងអូនហើយ» Jungkook ងាកមុខទៅម្ខាង។
Taehyung ងើបពីកៅអីដើរទៅរកអ្នកអង្គុយនិងគេងនៅលើពូកតិចៗ។ Jungkook អត់នឹងបញ្ចេញស្នាមញញឹមមិនបានព្រោះមាឌតូចមកលួងគេហើយ។
«អីយ៉ា ក្រអូបមែនកូនអ្នកណាទេ សឺតៗ» Taehyung ផ្តួលខ្លួនទ្រោបលោះ Aera សើចថ្ពាល់នាងខ្សឺតធ្វើឲ្យរាងក្រាស់ដែលអង្គុយយ៉ាងមានទំនុកចិត្តបើកមាត់ធំៗក្នុងការភ្ញាក់ផ្អើល។
«នេះអូន!» Jungkook
«មោះ កូន Appa នាំទៅខាងក្រោមណា» Taehyung ធ្វើជាស្តាប់មិនឮបី Aera ដើរចេញពីបន្ទប់បាត់។
«Jeon Taehyung» Jungkook ស្រែកហៅឈ្មោះមាឌតូចផ្អើលពេញបន្ទប់គេខឹងដល់បែកផ្សែងតាមត្រចៀកទៅហើយនេះ។
«ប៉ាកូនខូចណាស់» មាឌតូចឱនមុខមកនិយាយជាមួយ Aera នាងល្អិតបើកភ្នែកម៉ក់ៗបែបមិនយល់ន័យនោះឯង។
_____
Taehyung បីកូនមកខាងក្រោយថ្ងៃនេះជាថ្ងៃអាទិត្យគេមិនបានទទួលការងារអ្វីទ្បើយដូច្មេះគេអាចនៅមើលថែនាងល្អិតនេះបានពេញមួយថ្ងៃហើយ។
«មកហើយអ្ហេស៎កូនម៉ាក់ធ្វើអាហារពេលព្រឹករួចហើយណា» Ms.Kim
«អរគុណ អ្នកម៉ាក់» Taehyung
«មោះ ឲ្យ Aera មកម៉ាក់» Ms.Jeon
«មិនអីនោះទេអ្នកម៉ាក់ខ្ញុំកំពុងតែគិតថានាំ Aera ទៅក្រៅស្រូបយកខ្យល់អាកាសបន្តិច» Taehyung
«ប្រយ័ត្នមានគេមកឃើញណា» Ms.Jeon ស្រែកបន្តពេលមាឌតូចដើរចេញទៅក្រៅបើបែករូបថតដែល Taehyung ពរក្នេងនេះសង្ស័យផ្អើលមិនខាន។
«បាទ មិនអីទេ» Taehyung
មាឌតូចបី Aera មកសួនខាងក្រោយអង្គុយនៅលើទោងហើយយោលតិចៗធ្វើឲ្យនាងល្អិតនៅក្នុងដៃស្រងំបាត់មាត់ឈឹង។
«ចូលចិត្តទេកូន?» Taehyung និយាយតិចៗនាងល្អិតមួយនេះចូលចិត្តធម្មជាតិដូចជា Fancy អ៊ីចឹងកាលកំណើតនាង Fancy មកស្រងំអង្គុយលេងនៅទីនេះរហូត។
«អា៎» Aera និយាយតមាត់តាមភាសាក្មេងដូចជាចង់ប្រាប់ថាចូលចិត្តអ៊ីចឹង។
«បើចូលចិត្ត Appa នាំកូនមកអង្គុយទីនេះព្រឹកល្ងាចណា» Taehyung ញញឹមឱប Aera នៅក្នុងដៃ។
ក្រឹប..ក្រឹប គ្មានអាចជៀសផុតពី Dispatch បានទ្បើយតារាកាន់តែល្បី Dispatch កាន់តែតាមដាន។
ក្រោយពីផ្តិតយករូបភាពបានហើយបុរសស្លៀកពាក់ខ្មៅប្រញាប់ទ្បើងទ្បានបើកចេញយ៉ាងលឿន។
«ស្អែកមានរឿងល្អមើលមិនខាន» បុរសម្នាក់នោះនិយាយក្រុមហ៊ុនគេរកចំណូលបានទៀតហើយ។
[ ចំណេញ ក៏ ខាត? ]
To Be Continues....
ជំពាក់ស្នេហ៍ 🌹 Ep:41
Start from the beginning
