ជំពាក់ស្នេហ៍ 🌹 Ep: 30

Mulai dari awal
                                        

«អតីតកាលបំភ្លេចចោលកសាងជីវិតថ្មីគ្មានអ្នកណាគេរស់ក្នុងអតីតកាលទ្បើយថេយ៍ក៏នៅស្រទ្បាញ់ដូចគ្នាតាមលួងលោម តាមញ៉ែទៅ» junghyun

«ម៉េចនឹងអាចនោះ!» ឮបងប្រុសនិយាយដូច្នេះហើយគេក៏តវ៉ាភ្លាមមានអារម្មណ៍ថាអៀនៗយ៉ាងម៉េចមិនដឹងឲ្យទៅញ៉ែអ្ហេស៎?
អូម៉ាយហ្គត!

«មិនអាចស្អីក្រែងពីមុនឯងពូកែញ៉ែស្រីណាស់? យក jeon jungkook ពីមុនមកវិញទៅបើមិនចង់បាត់បង់ taehyung!» junghyun

«បងចង់បានន័យថាយ៉ាងម៉េច?» នាយចងចិញ្ចើមចូលគ្នាបើមិនចង់បាត់បង់ taehyung? គេទៅណា?

«ឯងដឹងទេ dylan គេព្យាយាមចូលមកជិត taehyung ណាស់ពិន្ទុគេទាល់ទៅជិត 10 ឯណោះហើយឯងមិនបាន 1 ផងប្រយ័ត្នចាញ់គេទៅវ៉ើយ!» junghyun

«អូ អាមុខវែងហ្នឹងមែនទេ? ឆើស វាគ្មានថ្ងៃឈ្នះខ្ញុំទេ!» យល់ច្រទ្បំធំហើយអ្នកណានៅជិត taehyung ជាង? ច្បាស់ណាស់ថាជាគេអ៊ីចឹងហើយគេត្រូវតែឈ្នះ។

ឃើញប្អូនប្រុសនិយាយបែបនេះហើយ junghyun ក៏ញញឹមហើយគ្រវីក្បាលនេះមែនទេហៅថាមិនចង់ពាក់ព័ន្ធជាមួយ?

taehyung ត្រូវគេផាត់មុខហើយតែងខ្លួនសារជាថ្មីលើកនេះគឺឈុតហែលទឹកម្តងមានគ្រប់ប្រភេទទាំងអស់។

ឈុតទីមួយគឺមិនអីនោះទេព្រោះមានអាវហើយខោគ្រាន់តែខោវែងបន្តិច។ jungkook តាមសម្លឹងមើលយកចិត្តទុកដាក់ឥតព្រិចភ្នែកស្បែកគេសូវជាសប៉ុន្មានទេតែពេលដែលឈរក្រោមពន្លឺថ្ងៃគឺចាំងស្អាតណាស់។

ក្រោយពីថតឈុតទីមួយចប់គេក៏ដូរមកឈុតទៅពីរវិញរហូតដល់ឈុតចុងក្រោយ។ នាយតូចចេញពីក្នុងតង់ដោយស្លៀតខោខ្លីត្រឹមផ្លូវធ្វើឲ្យជាងប្រុសៗងាកមើលចង់បាក់ក។

«ឈុតស្អីនៀក?» jungkook បញ្ចេញប្រតិក្មស្រែកសួរភ្លាម។

«ឈុតហែលទឹកនោះអីបងប្រុស» taehyung ឆ្លើយដូចធម្មតាតែអ្នកមើលមិនធម្មតាព្រោះគេមិនមែនដូចជាប្រុសដទៃដទៃនោះអី។

រាងកាយស្រលូនស្អាតដើមដៃក៏តូច ក្បាលពោះរាបស្មើគ្មានជាងខ្លាញ់ ចង្កេះអង្ក្រងគួរឲ្យចង់យកដៃទៅឱបក្រសោប ជាពិសេសគឺអាចុងស្រួចពណ៌ក្រហមខ្លានឹងតែម្តង។

«មិនបានមិនឲ្យថតឈុតហ្នឹងទេ!» នាយឈរមកបាំងពីមុខមាឌតូចដើម្បីកុំឲ្យគេឃើញ។

«ហួយ កុំហួសហេតុបានទេនេះបើមិនថតត្រូវសងលុយគេណា!» taehyung

«អស់ប៉ុន្មានយើងជាអ្នកចេញសងឆាប់ទៅផ្លាស់ខោអាវទៅ» ស្លាប់ៗត្រឹមគេឃើញប៉ុណ្ណេះនាយ ម៉ួម៉ៅសឹងស្លាប់ទម្រាំឲ្យគេឃើញរាងកាយមួយនេះពេញផ្ទៃប្រទេស?

«បងប្រុស...» taehyung បង្អូសសម្លេងពេបមាត់។

«មិនបាច់ពេបមាត់ចង់បានប៉ុន្មានយើងឲ្យហើយមិនបាច់ថតឈុតហ្នឹងទេ!» ឥទ្បូវដល់ម៉ោងជួលហើយ។

«ឲ្យ 5000$ មកអ៊ីចឹង» taehyung និយាយ
បញ្ចួសព្រោះគិតថានាយមិនហ៊ានទេ។

«នេះកាតយើងមានលើសពី 5000$ ទៀតឆាប់ទៅផ្លាសចេញ» នាយទាញកាបូបលុយចេញមកហើយដកកាតយកមកដាក់លើដៃមាឌតូច។

taehyung ចំហរមាត់សឹងមិនជឿនេះលេងមែនទេអ្ហេស? អ្នករួមការងារក៏នាំគ្នាផ្ទប់មាត់សើចពីការហួងហែងរបស់ចៅហ្វាយតូច។

«នៅមើលស្អីទៀតឲ្យលុយហើយម៉េចមិនឆាប់ទៅប្តូរទៅ?» jungkook ស្រែកឲ្យមើលភ្នែកធំៗ។

«ភ្នែកមៀម អ្ហឹស» taehyung ដើរតាំងៗចូលក្នុងតង់វិញមិនគួរណាមកចាញ់ព្រៀបគេសោះ។

[ ចង់ឲ្យគេឃើញស្បែកមែន? 😔 ]

to be continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Tempat cerita menjadi hidup. Temukan sekarang