ជំពាក់ស្នេហ៍ 🌹Ep:09

Start from the beginning
                                        

«ខ្ញុំទៅកុហកបងធ្វើអីហេតុអ្វីចាំបាច់ភ្ញាក់ផ្អើលម្លេះ?» Taehyung

«ត្រូវតែភ្ញាក់ផ្អើលព្រោះអាពៅវាចូលផ្ទះស្មើនេះ» Junghyun ចុះពីលើទ្បានហើយដើរវាងទៅបើកទ្វាទ្បានឲ្យ Taehyung ។

«អរគុណបងប្រុស...» Taehyung

អ្នកទាំងពីរដើរតម្រង់ភូមិគ្រឹះនៅផ្លូវចូលយើងមើលពីចម្ងាយក៏ឃើញថាមានមនុស្សចាស់ពីរនាក់កំពុងតែអង្គុយនៅលើសាទ្បុងដូចជាចាំផ្លូវអ្នកណាអ៊ីចឹង។

«អ្នកម៉ាក់ លោកប៉ាជំរាបសួរបាទ» Junghyun

«មកហើយមែនទេ?» Mr.Jeon

«បាទ» Junghyun

«ថេយ៍ហត់ទេកូន?» Ms.Kim

«មិនអីនោះទេអ្នកម៉ាក់» Taehyung

«អ៊ីចឹងទ្បើងទៅសម្អាតខ្លួនចុះណាអាងចុះមកញុាំបាយជុំគ្នាថ្ងៃនេះម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តច្រើនណាស់» Ms.Jeon

«បាទ» ឃើញមាឌតូចច្រទ្បឹងអ៊ីចឹងទេណា៎តែញុាំបានច្រើនណាស់។

«អ៊ីចឹងខ្ញុំទ្បើងទៅលើបន្ទប់សិនដែរហើយ» Junghyun

«ឯងឈប់ភ្លាម! និយាយជាមួយម៉ាក់ឲ្យដឹងរឿងសិន» Ms.Jeon ស្រែកឃាត់ដោយសម្លេងកាច។

«រឿងអីទៅអ្នកម៉ាក់?» ការងើយឆ្ងល់ក៏ហោះចូលពេញក្នុងខួរក្បាលគេមិនយល់ទាល់តែ សោះទៅធ្វើការតាំងពីព្រឹកហើយមានរឿងអ្វីត្រូវសួរនាំ?

«រឿងអីទៀតគឺរឿងថេយ៍ហ្នឹងហើយហេតុអ្វីក៏ឲ្យប្អូនស្លៀកពាក់សុិចសុីថតស្ពតដឹងទេថាប្អូននៅក្មេង?» ខឹងណាស់ខឹងទ្បើងញ័រសាច់លោកឃើញគេប្រាប់មកសុទ្ធតែអាវវៀលក្លៀកចោះៗមើលឃើញដល់ក្នុង។

«អ្នកណាប្រាប់ណា? អាពៅមែនទេ?» គ្មានអ្នកណាទេមានតែមួយហ្នឹងឯងតាំងពីតូចមកដល់ធំតែថាបដិសេធស្អីមួយហើយចាំមើលចុះប្តឹងម្តាយបែកផ្សែង។

«បើកូនហ្គុកមិនប្រាប់ម៉ាក់ៗស្មានតែម៉ាក់ដឹងមែនទេ? ម៉ាក់ឈប់ឲ្យថេយ៍ទៅថតហើយ!» Junghyun

«ហួយ អ្នកម៉ាក់ទៅជឿអាពៅធ្វើអីខ្ញុំឯណាទៅឲ្យថេយ៍ស្លៀកពាក់សុិចសុីដល់ថ្នាក់ទទួលយកមិនបាននោះ?» Junghyun

«បងហ៊ានស្បថទេខ្ញុំមានរូប» Jungkook ដើរចុះពីលើកាំជណ្តើរដោយស៊កដៃចូលហោប៉ៅនាយឆ្លៀយពាក់ចិញ្ចើមដាក់បងប្រុសយ៉ាងមាន
អំនួតទៀតផង។

«អ្នកម៉ាក់មកពីអាពៅវាប្រច័ណ្ឌថេយ៍ទើបវាមិនសុខចិត្តមកប្តឹងម៉ាក់» អ្នកណាមានចំណុច ខ្សោយខ្លាំងជាង? ហុឹស កុំចង់ហក់ជាមួយកូនបង។

«អ្នកណាប្រច័ណ្ឌបងឆ្កួតមែនទេ?» Jungkook តវ៉ាទ្បើងញាប់មាត់។

«អា៎ៗ ប្រច័ណ្ឌកូនថេយ៍ហេតុអ្វីក៏មិនប្រាប់ម៉ាក់តាមត្រង់» Ms.Jeon ចំអន់ឲ្យកូនប្រុសពៅមើលចុះមិនស្រទ្បាញ់ៗតែប្រច័ណ្ឌមែនកូនពូជនេះ។

«កូនមិនបានប្រច័ណ្ឌទេ!!!» Jungkook ស្រែកតវ៉ាមុននឹងដើរទ្បើងទៅបន្ទប់គាប់ជួន Taehyung ចុះមកល្មម។

«សួស្តីបងប្រុស» Taehyung ញញឹមខ្ជឹបលឹបភ្នែកតែ Jungkook បែរជាសម្លក់គេទៅវិញ។

«ស្អីទៀតហើយ? មនុស្សចាស់ខឹងអាក្រក់ម្លេះ?» Taehyung កេះក្បាលខ្វោកៗមនុស្សចាស់ពិបាកតម្រូវចិត្តណាស់ TT

[ ហេតុអ្វីប្រច័ណ្ឌគេ? ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now