ជំពាក់ស្នេហ៍ 🌹Ep:07

Start from the beginning
                                        

«សួស្តី! បងប្រុសខ្ញុំត្រូវថតជាមួយគាត់មែនទេ?» Taehyung

«អ្ហឹម ព្រោះគេចង់ឲ្យ Dylan ក្នុងម៉ូតទឹកអប់មួយនេះ» Junghyun

«អ៎ បាទ» Taehyung

«សួស្តី! ខ្ញុំសុំទៅប្តូរខោអាវសិនហើយ» Dylan ញញឹមដាក់មាឌតូចមិននិងទៅផ្លាស់ប្តូរខោអាវដើម្បីរៀបចំថត។
______

«តោះៗ ចាប់ផ្តើម» Director ស្រែកទ្បើង។

កៅអីពណ៌ខ្មៅខ្ពស់ល្មមត្រូវគេដាក់ចំនៅប្រទ្បោះកណ្តាល Taehyung ត្រូវថតមុន។ មាឌតូចអង្គុយនៅលើកៅអីមួយនោះមុននិងចាប់ផ្តើមកាច់ស្តាយដោយកាន់ទឹកអប់តូចល្មមវាមិនពិបាកសម្រាប់ Taehyung ទ្បើយពណ៌គេក៏ធ្លាប់ថតផ្សាយគ្រឿងពេជ្រឲ្យហាងគេដូចគ្នា។

«យ៉ាងម៉េចដែល Dylan?» Junghyun

«គេស្អាតណាស់» Dylan

«ញ៉ែបានណា ហាហា» Junghyun និយាយរបៀបលេងសើចតែក៏ធ្វើឲ្យអ្នកជិតនោះមិនពេញចិត្តជាខ្លាំង។

«បងធំហើយនិយាយមិនដឹងអីមែន» Jungkook

«ស្អីឯងនៀក?» Junghyun

«ថេយ៍គេនៅក្មេងណាស់គេមិនទាន់ដឹងស្នេហាជាស្អីទេកុំបង្រៀន» Jungkook

«អ៎ គេនៅក្មេងណាស់» Junghyun និយាយត្រាប់តាម។

«Dylan ចូលមកម្តងប្អូន Tae អាចទៅដូរខោអាវថ្មីបាន» ទឹកអប់មិនមែនមានតែមួយម៉ូតនោះទេមានច្រើនដូច្នេះក៏ត្រូវទៅប្តូរខោអាវដើម្បីថតថ្មីទៀត។ 

«បាទ» Dylan ដើរចូលទៅ Taehyung ក៏ដើរចេញមកពួកគេញញឹមដាក់គ្នាតិចៗ។

«យ៉ាងម៉េចដែលបងប្រុស?» Taehyung

«ថេយ៍ស្អាតអ៊ីចឹងបងមិនដឹងថានិយាយយ៉ាងម៉េចទើបសមទេ» Junghyun

«ហិហិ បែបនេះល្អណាស់ខ្ញុំសុំទៅប្តូរខោអាវសិន» Taehyung សើចទាំងសប្បាយដើរទៅប្តូរខោអាវបាត់ Jungkook ក៏សម្លឹងមើលគេមិនឈប់។

ឈុតថ្មីនេះគឺស្តើងខ្លាំងមែនទែនមើលធ្លុះដល់រាងកាយខាងក្នុងធ្វើឲ្យឃ់ញរាងរៅយ៉ាងសុិចសុីរបស់ Taehyung បុគ្គលិកស្រីៗអ្នកខ្លះក៏ច្រណែនមិនស្ទើ Taehyung ស្អាតពេកហើយ។

«ហេតុអ្វីពាក់ស្តើងម្លេះ?» Jungkook អត់មិន បានក៏សួរ Junghyun តែម្តង។

«វាសុីជាមួយនិងទឹកអប់ម៉ាកនេះវាជាក្លិនសុិចសុីឯងចង់ឲ្យពាក់អី?» Junghyun

«តែវាស្តើងពេលហើយ Ying នាំគេទៅដូរខោអាវទៅ» មិនដឹងយ៉ាងម៉េចគេស្រាប់តែហួងហែងរាងកាយមួយនេះភ្លាមៗព្រោះមិនដែលដឹងថារាងកាយមួយនេះស្អាតដល់ម្លឹងទេ។

«ចាស៎ ចៅហ្វាយតូច» Ying រកនាំ Taehyung ទៅហើយតែក៏មានសម្លេងមួយក៏បង្អាក់។

«មិនបាច់ទេ Ying» Junghyun

«ទៅភ្លាម!» Jungkook សង្រ្គឺតធ្មេញ។

«អឺ ខ្ញុំត្រូវធ្វើបែបណាទៅ?» Ying

«ដូរ/កុំដូរ» ពីរនាក់បងប្អូនស្រាប់តែបញ្ចេញមតិផ្សេងគ្នាពួកគេពេលនៅចង់សុីសាច់គ្នាទាំងរស់ហើយ។

«អួយ ខ្ញុំមិនដូរទេ!» Taehyung ស្រែកទ្បើងចង់តែឆ្កួតឲ្យបាត់ៗទេម៉ាកៗនេះ។

«មកនេះ» Jungkook ដើរទៅកញ្ឆក់ដៃនាំទៅកន្លែងផ្លាស់អាវ។

«បងប្រុសខ្ញុំឈឺ» Taehyung រមួលដៃចេញ Jungkook ចាប់ច្របាច់មួយទំហឹងគេសឹងតែស្រក់ទឹកភ្នែក។

«ឈប់ដូរអាវទៅ» Jungkook ប្រលែងដៃគេចេញពេលមកដល់កន្លែងដូរអាវ។

«យ៉ាងម៉េចបងនៀកហេតុអ្វីត្រូវដូរ?» Taehyung

«ឯងចង់បញ្ចេញឲ្យគេគ្រប់គ្នាឃើញស្បែកឯងណាស់មែនទេហាស៎?» Jungkook សម្លុតមួយទំហឹងមុខគេប្រែជាក្រហមព្រោះតែការខឹងឃើញស្លូតៗអ៊ីចឹងទេតែក្បាលរឹងសម្បើមណាស់។

«ខ្លួនខ្ញុំតើខ្ញុំមិនបានអីផង!» Taehyung តវ៉ា។

«ឯងមិនស្តាប់យើងទេមែនទេ?» Jungkook

«តែពេលនេះជាពេលថតស្ពតមិនមែនពេលប្រដៅទេបងប្រុសមានហេតុផលបន្តិចទៅ!» Taehyung ហាក់ដូចជាចង់អង្វរគេអ៊ីចឹង។

«ប្រដៅឯងឲ្យល្អខុសឬ?» Jungkook

«ហើយចុះពេលតារាផ្សេងៗបងធ្វើបែបហ្នឹងដែលមែនទេ?» មាឌតូចបោះមួយសំណួរធ្វើឲ្យ Jungkook ឈឹងមិនដឹងថាតបតបែបណាឲ្យសម។

«អឺ...ឯងចង់ធ្វើដូចជាអ្នកផ្សេងមែនទេ?» Jungkook

«តារាត្រូវតែធ្វើអ្វីតាមកាលៈទេសៈអ៊ីចឹងខ្ញុំទៅហើយ អឹប» Taehyung រកដើរចេញទៅតែពេលនោះ Jungkook ក៏ទាញគេមកក្រោយវិញហើយក៏បឺតមាត់ជាប់ព្រោះគ្រឺតនិងបបូរមាត់មួយនេះណាស់ពូកែតវ៉ា ពូកែតបតមិនឈប់សោះ។

[ ហើយថីមកថើបគេហ្នឹង? ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now