ជំពាក់ស្នេហ៍ 🌹Ep:05

Bắt đầu từ đầu
                                        

«គេស្អីគេនៀក?» Ms.Jeon

«ឈ្លោះគ្នាច្បាស់ណាស់» Mr.Jeon លើកកាហ្វេមកក្រេបជញ្ជក់តិចៗគ្រាន់តែឃើញមុខម៉ួម៉ៅរបស់កូនក៏ដឹងបាត់ទៅហើយ។

ភ្លាមៗនោះ Taehyung ក៏ដើរចូលមកដោយឱនមុខចុះដៃក៏ប្រឡាក់ដីពេញខោក៏ដូចគ្នា។

«ថេយ៍កើតអីមែនទេ?» Ms.Jeon ស្ទុះមកគេភ្លាមៗទាំងក្តីបារម្ភ។

«កូនមិនកើតអីទេអ្នកម៉ាក់កូនសុំទៅបន្ទប់សិនហើយ» Taehyung គេចមុខចេញពីគាត់ព្រោះមិនចង់ឲ្យគាត់ដឹងថាគេយំនោះទេ។

«អ្ហេស៎...» Ms.Jeon រកស្រែកឃាត់តែមិនទាន់ទេគេទ្បើងទៅបាត់ហើយ។

មានមួយសន្ទុះក្រោយមក Taehyung ក៏ចុះមកខាងក្រោមវិញជាមួយនិងសម្លៀកបំពាក់ថ្មីតែទឹកមុខក៏ស្រពោនជាប់។

«មោះ កូនមកញុាំបបរជាមួយគ្នា» Mr.Jeon ស្រែកហៅ Taehyung ពេលនេះអ្នកគ្រប់គ្នាកំពុងតែជុំគ្នាញុាំបបរ។

«បាទ លោកប៉ា» Taehyung ក៏ញញឹមមុននិងដើរចូលទៅអង្គុយជិត Junghyun គឺទល់មុខ Jungkook តែម្តង។

«បបរនេះអ្នកណាធ្វើប្លែកមាត់ណាស់» Junghyun

«ថេយ៍ទ្បើងធ្វើទាំងព្រឹកណា៎» Ms.Jeon

«ឆ្ងាញ់ណាស់» Junghyun

«អ៊ីចឹងចាំខ្ញុំទ្បើងធ្វើរាល់ព្រឹកក៏បានតែមិនមែនធ្វើតែបបរនេះទេណា៎» Taehyung សប្បាយចិត្តជាខ្លាំងព្រោះពេលដែលធ្វើទៅត្រូវមាត់អ្នកម៉ាក់។

«ម៉ាក់មិនចង់ឲ្យថេយ៍ហត់ទេកូនណាមួយជាមិនទាន់ស្រួលបួលផង» Ms.Jeon

«ថេយ៍ចាប់អារម្មណ៍ថតស្ពតទេ?» Junghyun

«Junghyun ហេតុអ្វីក៏សួរប្អូនបែបនេះ!» Ms.Jeon បញ្ចេញទឹកមុខបែបមិនពេញចិត្ត។

«ចាប់អារម្មណ៍ណាស់បង» Taehyung បែរជាឆ្លើយទាំងញញឹម។

«មិនបានទេ!» Ms.Jeon ប្រកែកភ្លាមៗ។

«ហេតុអ្វីទៅអ្នកម៉ាក់ថេយ៍ក៏ស្អាតបើថតទៅច្បាស់ជាល្បីជាមិនខាន!» Junghyun

«ប្អូនច្បាស់ជាស្តីឲ្យម៉ាក់មិនបានទេៗ» Ms.Jeon

«មិនអីទេអ្នកម៉ាក់ឲ្យថេយ៍ថតទៅណា៎» Taehyung ពេបមាត់ព្រិចភ្នែកតិចៗដាក់ដើម្បីឲ្យគាត់យល់ព្រម។

«ខ្ញុំឆ្អែតហើយសុំទៅមុន» Jungkook ទម្លាក់ស្លាបព្រាចុះនិយាយតាមត្រង់គេជ្រេញម្នាក់នេះណាស់។

«អ្ហឹម» Mr.Jeon ក្រហឹមតិចៗ Jungkook ក៏ដើរចេញទៅបាត់។

«ថតតែម្តងនេះទេណា៎នេះម៉ាក់យល់មុខថាកូនជាអ្នកសុំទេ!» Ms.Jeon ក៏និយាយបន្ត។

«អរគុណអ្នកម៉ាក់» Taehyung

«ឆាប់ញុាំទៅថេយ៍បងនាំទៅក្រុមហ៊ុន» Junghyun

«បាទ បងប្រុស» Taehyung ញញឹមតិចៗ
មុននិងញុាំបបរទាំងភ្នែកសម្លឹងមើលកន្លែងដែលរាងក្រាស់អង្គុយបម្បិញមិញនោះ។

[ និងមានរឿងអ្វីកើតទ្បើងបើ Taehyung ក្លាយជាតារា? ]

To Be Continues.....

ជំពាក់ស្នេហ៍ 🌹 (Ended)Nơi câu chuyện tồn tại. Hãy khám phá bây giờ