ជំពាក់ស្នេហ៍ 🌹Ep:04

Start from the beginning
                                        

«អីយ៉ា ឈ្ងុយណាស់» ម៉ែដោះអត់សរសើរមិនបានមើលចុះធ្វើទំនងជាងគាត់ទៀត។

«ម៉ែដោះមានការ៉ុតនៅក្នុងទូរទឹកកកទេ?» Taehyung

«មានចាស៎អ្នកប្រុសចង់ធ្វើអីមែនទេ?» ម៉ែដោះ

«ធ្វើទឹកការ៉ុតណាម៉ែដោះវាជំនួយដល់សុខភាព» Taehyung ដើរទៅយកការ៉ុតមកលាងហើយក៏ចិតដាក់ក្រទ្បុកជាមុន។

«ថ្ងៃនេះធ្វើម្ហូបឈ្ងុយឲ្យពេញផ្ទះតែម្តងន៎» Ms.Jeon ដើរចូលមកក្នុងផ្ទះបាយក៏ឃើញមាឌតូចបាត់ទៅហើយនេះមកធ្វើអាហារទាំងព្រឹកតែម្តង។

«អារុណសួស្តីអ្នកម៉ាក់» Taehyung

«ចាស៎ អរគុណសួស្តីកូនកំពុងតែធ្វើអីនិង?» Ms.Jeon

«អ្នកប្រុសតូចងើបមកធ្វើបបរហើយនៅឆ្លៀតធ្វើទឹកការ៉ុតទៀតចាស៎» ម៉ែដោះនិយាតប្តឹងផ្តល់ទៅលោកស្រី។

«សង្ស័យថ្ងៃនេះម៉ាក់ញុាំបបរពីរចានទេដឹងបើឈ្ងុយយ៉ាងនេះ?» Ms.Jeon

«ហិហិ ញុាំបីចានក៏បានដែរបាទ» Taehyung
_____

ជារាងរាល់ព្រឹក Jungkook តែងតែរត់ចេញមកហាត់ប្រាណនៅខាងក្នុងផ្ទះថ្ងៃនេះក៏ដូចគ្នារាងក្រាស់ពាក់អាវយឺតសជាមួយនិងខោខ្លីហើយកន្សែងតូចពាក់ក។

Jungkook រត់ចុះពីលើលើបន្ទប់ដោយពាក់ស្បែកជើងឃ្លុំយ៉ាងស្អាតបាតតែរត់មកដល់ផ្ទះបាយក៏ឮសម្លេងជជែកចចាចពេញ។

«សប្បាយអរណាស់ន៎?» Jungkook សម្លឹងមើលទៅអ្នកម្តាយនិងមនុស្យសម្អប់រូចក៏រត់ចេញមកក្រៅបាត់។

«អាវ៎ អ្នកម៉ាក់បងជុងទៅណា?» មាឌតូចអើតកមើលដែលរត់ចេញទៅបម្បិញមិញនោះ។

«បងរត់ហាត់ប្រាណនិងណា» Ms.Jeon

«គាត់តែងតែធ្វើបែបនេះរាល់ព្រឹកមែនទេ?» Taehyung

«ចាស៎ ពិតមែនហើយទោះរវល់យ៉ាងក៏មិនភ្លេចដែរពេលខ្លះរត់ពេលយប់ម៉ោង 9-10 ក៏មាន» Ms.Jeon សរសើរកូនត្រង់នេះស្រទ្បាញ់សុខភាពសម្បើមណាស់តែច្រទ្បើម សាវ៉ាទាក់ទងស្រីតែពាស។

«អ៎» មាឌតូចងួកក្បាលតិចៗមុននិងចាកទឹកចូលក្នុងកែវហើយដើរទៅទាញទឹកគោមកចាកចូលក្នុងកែវ។

«កូនទៅណា?» Ms.Jeon

«កូនយកទឹកដោះគោឲ្យបងជុងអ្នកម៉ាក់» Taehyung ញញឹមដាក់គាត់តិចៗហើយដើរចេញទៅខាងក្រៅ។
___

មកទល់ពេលនេះគឺ 10 នាទីជាងហើយ Jungkook រត់ជុំវិញភូមិគ្រឹះសឹងតែ 10 ជុំដល់បែកញើសជោគឃើញសាច់ដុំណែនពឹស។

«ហូ» Jungkook ទម្លាក់ខ្លួនអង្គុយនៅលើបង់ជូតញើសចេញមុននិងទាញទួរស័ព្ទចេញពីហោប៉ៅមកហើយក៏ញញឹមខ្ជឹបព្រោះស្រីឆាតមក។

«បងជុង» សម្លេងស្រទន់បន្លឺទ្បើងពីក្រោយខ្នងធ្វើឲ្យស្នាមញញឹមបម្បិញមិញរលាយបាត់។

«ឯងមានការស្អីទៀតហើយហេតុអ្វីក៏ចូលចិត្តបំផ្លាញសេចក្តីសុខរបស់យើងម្លេះ?» Jungkook ដាក់មួយប្រយោគធ្វើឲ្យមាឌតូចចត់បាយជាខ្លាំង។

«ខ្ញុំអាក្រក់ដល់ថ្នាក់និងមែនទេ?» Taehyung សួរគេទាំងខំប្រឹងទប់ទឹកភ្នែកមួយប្រយោគនេះហាក់ជាសម្លាប់ទឹកចិត្តគេទាំងរស់។

[ សម្លាប់ដោយពាក្យសម្តី:) ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now