ពេលព្រឹកដូចសព្វដងគ្រាន់តែថាថ្ងៃនេះរាងក្រាស់បានមកប្រជុំនិយយអំពីរព្រឹទ្ធសភាខ្លះទាក់ទងនឹងនយោបាយរបស់ប្រទេស។ថ្ងៃនេះនាយបានយកអូនមកក្រុមហ៊ុនដោយក្រសោបចង្កេះអូនជាប់ហើយបុគ្គលិកធ្វើការនៅក្រុមហ៊ុនហាក់ចូលចិត្តអូនគ្រប់គ្នាប៉ុន្តែមិនថាតែបុគ្គលិកទេសូម្បីប្រជាជនក៏អញ្ចឹងដែលអោយតែទៅទិញអ្វីមិនដែលគិតថ្លៃទេថែមទាំងអោយយកហ្្រវីៗថែមទៀតទោះរាងក្រាស់ប្រកែកក៏មិនឈ្នះដែលទើបអោយវាតាមដំណើរនឹងទៅ។ពេលនេះគ្រាន់តែឈានជើងចូលមកបុគ្គលិកនាំគ្នារត់មកប្រសាចកាន់ប្រដាប់ប្រដាលជាច្រើនព្រោះវាជារបស់ដែលពួកគេរង់ចាំអោយទៅប្រពន្ធរបស់លោករដ្ឋមន្រ្តីតែពុំដែលសូវមានឱកាសឡើយព្រោះលោករដ្ឋមន្រ្តីមិនដែលយកភរិយាមកទេភាគច្រើនអោយនៅតែវិមានប៉ុណ្ណោះទើបយូរៗយកមកម្ដង។ហើយការប្រជុំក៏រួចរាល់ទើបចេញមកវិញធ្វើបុគ្គលិករោមគ្នាណែនកកុញធ្វើដូចចាំរថភ្លើងយ៉ាងចឹងប៉ុន្តែណែនបែបនេះគិតខុសហើយព្រោះពួគគេកំពុងតែរោមមើលសំណព្វចិត្តរបស់ពួកគេមកលេងទេកុំយល់ច្រឡំ។
"អួយ...សំណព្វចិត្តរបស់ខ្ញុំមកទៀតហើយ"បុគ្គលិកនាំគ្នាឈូរឆរមករាងតូចធ្វើអោយគេសើចចេញធ្មេញដាក់គ្រប់គ្នាព្រោះគេជាមនុស្សរួសរាយ
"អ្នកប្រុសតូចថ្ងៃនេះស្អាតខ្លាំងណាស់"បុគ្គលស្រីម្នាក់និយាយឡើងព្រោះថ្ងៃនេះរាងតូចស្អាតពិតមែន
ថ្ងៃនេះរាងក្រាស់ចាប់អូនទៅតម្រឹមសក់នឹងធ្វើក្រចកអោយអូនថែមទាំងនាំម៉ាស្សាស្បែកថែមទៀតផង។រាងតូចគ្រោងឈុតបែបខ្យូតៗដោយអាវដៃវែងផុតដីខ្លីៗរបស់គេជាមួយនឹងខោត្រឹមខាប៊យជើងធំជង្គង់ពាក់ស្រួមជើងត្រឹមកំភួនជើងជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ផ្កាឈូកទម្លាក់សក់មកមុខកាន់តែធ្វើអោយគេស្រស់ស្អាតព្រោះនេះជាអ្វីដែលរាងក្រាស់រៀបចំ។
"អ្នកប្រុសតូចពួកយើងមានកាដូរអោយណា"ពួកគេថាហើយអង្គរក្សក៏នាំគ្នាចាំទទួលការដូរ
ចំណែករាងក្រាស់ឈរអោបចង្កេះអូនមើលបុគ្គលិករបស់នាយដែលជ្រួលជ្រើមនឹងប្រពន្ធខ្លួននេះទាំងសប្បយចិត្តពេលឃើញគ្រប់គ្នាមិនស្អប់អូនថែមទាំងស្រឡាញ់ខ្លាំងទៀតផងភរិយារបស់នាយល្បីលើសតារាជួរមុខក៏ថាបាន។
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
