ភាគទី២ ពូកែអៀនផងមែនទេ

559 72 6
                                        

ព្រឹកថ្ងៃថ្មី____

ពេលព្រឹកដូចសព្វមួយដងមិនប្លែកទៅណាកាលដែលមនុស្សម្នាក់ៗនៅតែប្រកបរបររបស់ពួកគេដដែលៗមិនលួសថ្ងៃ។ក្រឡេកមកមើលភូមិគ្រិះនៅឯខេត្តប៊ូសានយើងក្រឡេកភ្នែកទៅប៉ះនាយតូចជេយ៉ុនកំពុងតែអង្គុយដាំផ្កាយ៉ាងសប្បាយរីករាយលាយជាមួយស្នាមញញឹមស្រស់ស្អាតរបស់គេជាប់ផ្ទៃមុខមិនរលុបទៅណាទាល់តែសោះ។

"ឆាប់ធំណា...យើងនឹងស្រោចទឹកអោយឯងរាល់ថ្ងៃណាកុលាបតូច"ជេយ៉ុន លើកដៃមកអង្អែលផ្កានិយាយទាំងញញឹមសម្លឹងទៅមើលផ្កាដែលគេបានដាំនោះថែមទាំងលើកទឹកយកមកស្រោចដូចគ្នាផងដែរ គេជាមនុស្សស្រឡាញ់ផ្កានឹងរុក្ខជាតិខ្លាំងណាស់

"តើគួរធ្វើអ្វីបន្តទៅ!?"ជេយ៉ុន អង្គុយសញ្ជឹងគិតព្រោះតែកិច្ចការនៅក្នុងភូមិគ្រិះទាំងប៉ុន្មានគេធ្វើរួចអស់ហើយទើបមកអង្គុយដាំផ្កាដូច្នេះតែចៃដន្យវាក៏រួចរាល់ដូចគ្នាទើបគេចាប់ផ្ដើមអផ្សុកម្ដងទៀត។

ជេយ៉ុន សុីមជាឈ្មោះរបស់នាយតូចឆ្នាំគេមានអាយុ២២ឆ្នាំហើយដោយរាងតូចម្នាក់នេះត្រូវបានលោកស្រីហៃរីនឹងលោកសាន់ត្រារើសគេយកមកចិញ្ចឹមតាំងពីរគេមានអាយុជាងមួយខែដែលមើលទៅទើបនឹងកើតតែប៉ុណ្ណោះតែបែរជាត្រូវម្ដាយឪពុកចិត្តមិនបានយកគេមកបោះចោលក្បែរធុងសំរាមជិតផ្សារទំនើប។ពួកគាត់ឃើញបែបនេះក៏រើសគេយកមកចិញ្ចឹមបីបាច់ដូចកូនក្មួយរហូតដល់វ័យប៉ុណ្ណេះអោយគេរៀនត្រឹមតែឆ្នាំទី១ប៉ុណ្ណោះព្រោះរាងតូចបដឹសេធមិនចង់រៀនតទៀតទើបគាត់តាមនឹង។គាត់បង្ហាត់បង្រៀនគេអោយធ្វើជាក្មេងល្អចេះស្ដាប់បង្គាប់មិនកោងកាងដាក់អ្នកដទៃគឺអោយគេមានចិត្តសន្ដោសប្រណី មានភាពទន់ភ្លន់ មានសុជីវធម៌នឹងធ្វើខ្លួនអោយមានតម្លៃបំផុត។រាងតូចជាក្មេងដែលស្ដាប់បង្គាប់ខ្លាំងណាស់ចំណែករឿងការងារផ្ទះគេចេះមួយចប់តែម្ដងហើយស្រីល្មមៗសុំចាញ់មិនបាច់មើលអ្នកណាឆ្ងាយទេមើលតែអ្នកនាងទាំងពីររបស់គេទៅដឹងហើយថាមានចរឹកឬកពាបែបណារាល់ថ្ងៃនេះ។នាយតូចមានមុខមាត់តូចច្រមិច បបូរមាត់ក្លែបក្រូច សក់ពណ៌ទង់ដែលវែងត្រឹមកញ្ជឹងក.ខាងមុខទម្លាក់គ្របថ្ងាស់មើលឃើញកែវភ្នែកមូលក្រឡង់ៗយ៉ាងគួរអោយស្រឡាញ់ មានថ្ពាល់ប៉ោងៗផ្កាឈូកស្រាល ដៃជើងរបស់គេតូចៗវែងៗសាច់ស.ពណ៌ផ្កាឈូក ក្លិនខ្លួនរបស់គេក្រអូបដូចផ្កាស្បៃរឿងនិយាយអោយចំកូននឹងស្រស់ស្អាតតែម្ដងបានទាំងចរឹកល្អចឹងទៀតមួយចប់ល្អឥតខ្ចោះរកអ្វីផ្ទឹមពុំបានហើយអ្វីដែលពិសេសទៀតនោះគេមានឈាមជាប្រភេទអូមេហ្កាអាចពរពោះកូនបានដូចជាមនុស្សស្រីទៀតផង។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now