ភាគទី១០ ហើយយ៉ាងមិចទៀត

697 95 13
                                        

"សុងហ៊ុន"អារីយ៉ា ក្រោយលឺសម្លេងប្រហែលៗនាងក៏ងាកទៅរកម្ចាស់សម្លេងតែអ្វីដែលធ្វើអោយនាងគាំងគឺសង្សាររបស់នាងកំពុងតែឈរនៅស្ថិតមនុស្សជាច្រើនដែលរោមមើលគេនោះអោយញ័រមាត់ឡើងហាមមិនបានទេ។

"អារីយ៉ាចរឹកអូនបែបនឹងមែនទេ"សុងហ៊ុន ដើរចេញពីរហ្វូងមនុស្សឆ្ពោះមករកស្រីស្រស់ដែលកំពុងតែភ័យញ័រអស់សព្វប្រាណ

"មិន...មិនដូចជាអ្វីដែលបងឃើញទេសុង"អារីយ៉ា ប្រកែកយ៉ាងញាប់មាត់ពេលនាយមកឈរនៅចំពោះមុខនាងមើលមកនាងដោយកែវភ្នែកនឹងធឹងមិនដឹងថាក្នុងចិត្តនាយកំពុងគិតអ្វីទេ។

"ចុះអូនថាបងគិតបែបណា"សុងហ៊ុន ក៏ជួយលើករាងតូចអោយគេឈរត្រង់ខ្លួនវិញមុននឹងងាកទៅសួរស្រីស្រស់នៅខាងមុខខ្លួន

"គឺគេ...គេដើមកបុកអូនមុន"អារីយ៉ា លើកដៃចង្អុរទៅរាងតូចដែលកំពុងតែយំសស្រាក់នោះអោយរាងក្រាស់មើលថានាងមុនបានខុសក្មេងម្នាក់នោះទេជាអ្នកខុសដែលដើរមកបុកនាង

"ចុះគេមានសុំទោសទេ!"សុងហ៊ុន ក៏ត្បកសួរវិញធ្វើអោយស្រីស្រស់ហាក់គាំងមិនដឹងថាប្រាប់នាយបែបណាព្រោះក្មេងម្នាក់នោះបានសុំទោសនាងហើយ

"គឺគេមិនបាន~~~"

"អ្នកនាងកុហក់ខ្ញុំសុំទោសហើយប៉ុន្តែអ្នកនាងបែជាលើកដៃទះខ្ញុំ"ជេយ៉ុន ដែលស្ងាត់មាត់យ៉ាងយូរក៏ចាប់បន្លឺមកធ្វើអោយអារីយ៉ាចាប់ផ្ដើមខឹងឡើង

"បិទមាត់របស់ឯង...ឯងគ្មានសិទ្ធិមកចោទយើងផ្ដេសផ្ដាសទេអាក្មេងសម្រាម"ដោយសារកំហឹងបាំុងមុខធ្វើអោយនាងស្រែកថាអោយរាងតូចដោយភ្លេចគិតថារាងក្រាស់នៅទីនេះកំពុងមើលមកនាងដូចគ្នា

"អូនថាគេមិនមានសិទ្ធយ៉ាងមិច!សំខាន់សិទ្ធិរបស់គេធំជាងអូនទៀតផង"សុងហ៊ុន ក៏លូកមាត់ធ្វើអោយអារីយ៉ារហ័សងាកទៅមើលនាយទាំងចងចិញ្ចើមមិនយល់នូវអ្វីដែលនាយនិយាយមុននឹង

"បងនិយាយអ្វី!គេនេះហ្ហេស៎មានសិទ្ធិធំជាងអូន"អារីយ៉ា សួរទាំងអស់សំណើចមុខនឹងហេសមានសិទ្ធធំជាងនាងសង្ស័យដេកលើកជើងអោយតាៗផងក៏មិនដឹងមុខស្លូតៗចឹង(ហាក!ថាអោយខ្លួនឯងចឹង)

ភរិយាបណ្តូលចិត្ត(Jakehoon)Tahanan ng mga kuwento. Tumuklas ngayon