ភាគទី១៨ មុខគួរអោយស្អប់ដល់ហើយ

656 67 0
                                        

មកដល់តុអាហាររាងក្រាស់ក៏ដាក់ឲ្យអូនអង្គុយលើភ្លៅរួចក៏អោនទៅមើលក៏ឃើញថាអូនកំពុងមើលនាយព្រិចភ្នែកខ្ញាំដូចជាមានរឿងអ្វីចង់និយាយតែមិនហ៊ានទើបនាយលើកដៃទៅច្បិចថ្ពាល់របស់គេបន្តិចមុននឹងសួរនាំឡើងអោយដឹងថាអូនចង់សួររឿងអី។

"អូនមានរឿងអ្វីចង់សួរបងមែនទែ"សុងហ៊ុន លើកដៃទៅគ្រញិចថ្ពាល់អូនបន្តិចទើបអូនមើលមុខនាយម៉ក់ៗទើបបង្ហើបមាត់សួរ

"បងសម្លាប់មនុស្សមិនខ្លាច...ខ្លាចប៉ូលីសចាប់ទេឬ?"សំណួរល្ងីល្ងើរបស់អូនសួរមកកាន់នាយគួរអោយអស់សំណើចខ្លាំងណាស់មើលចុះ!នាយធ្វើដល់រដ្ឋមន្រ្តីហើយតើអ្នកណាហ៊ានមកចាប់នាយចូលគុកបានទៅណាមួយនាយសម្លាប់តែមនុស្សអាក្រក់ទេតើ

"ខ្លាចធ្វើអីអូន...បងសម្លាប់តែមនុស្សអាក្រក់ដែលដើរធ្វើបាបមនុស្សទន់ខ្សោយប៉ុណ្ណោះ"សុងហ៊ុន ចំណែកអូនលឺហើយក៏ងក់ក្បាលមុននឹងដាក់ក្បាលកើយលើទ្រូងមាំយកចុងច្រមុះញីត្រដុសចុះឡើងលើនឹងតិចៗដូចកូនក្មេងទារបៅមិនខុស

"ម៉ែដោះយកស៊ុបមកអោយអូន"សុងហ៊ុន ថាហើយម៉ែដោះក៏អោយហ្វាមលើកស៊ុបយកមកទើបគាត់យកដាក់ខាងមុខរាងក្រាស់ទុកអោយបញ្ចុកម្ចាស់តូចរបស់គាត់ទាំងញញឹម

"ឆាប់ជាណា...ម្ចាស់តូច"ហ្វាម លើកដៃទៅច្បិចថ្ពាល់រាងតូចលេងនិយាយជូនពរគេប៉ុន្តែស្នាមញញឹមត្រូវរលុបទៅវិញពេលឃើញក្រសែរភ្នែករបស់លោកម្ចាស់មកមើលទាំងមិនពេញចិត្តមើលទៅអត់ចូលចិត្តពេលណាគេប៉ះពាល់អូនហើយមុខនឹង។

"អរគុណបងហ្វាម"រាងតូចបន្លឺឡើងទាំងញញឹមទើបនាងងក់ក្បាលមុននឹងដើរចេញទៅរកផ្ទះបាយវិញទាំងរាងរអានឹងក្រសែរភ្នែកដែលរាងក្រាស់មើលមក

"ឃ្លានអ្វីប្រាប់បងដឹងទេ!!ចាំបងឪ្យម៉ែដោះធ្វើអោយអូនញុាំបន្ថែមទៀត"សុងហ៊ុន លើកដៃទៅចាប់សក់អូនដែលធ្លាក់បាំុមុខនោះយកទៅសៀតនៅគុម្ពត្រចៀកមុននឹងចាប់ស៊ុបដែលរម្ងាស់ក្ដៅៗយកមកភ្លុំបញ្ចុកគេ។

"ម៉ែដោះអម្បាញ់មិញខ្ញុំភ័យខ្លាំងណាស់"ហ្វាម ដើរចូលមកដាក់ថាសនៅលើតុហួសទៅរកម៉ែដោះនិយាយទាំងរឹតទ្រូងភ័យបែកញើសប៉ុនគ្រាប់ពោតធ្វើដូចទៅជួបខ្មោចនៅឯណាមក

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now