ក្រោយញុាំអាហរជាមួយនឹងអេឡិចរួចហើយសុងហ៊ុនក៏បាននាំរាងតូចទៅទិញអ្វីដូចដែលខ្លួនបាននិយាយហើយពេលនេះពួកគេកំពុងតែស្ថិតនៅផ្សារទំនើបដ៏ល្បីមួយរបស់លោកប៉ារបស់នាយផ្ទាល់ហើយដែល។
"ចង់បានអីឆាប់ប្រាប់មក"សុងហ៊ុន អោនមកសួរអ្នកដែលមានកម្ពស់ត្រឹមទ្រូងរបស់ខ្លួនប៉ុន្តែគេបែរជាគ្រវីក្បាលទៅវិញមើលទៅមិនហ៊ានទិញអ្វីទាល់តែសោះសួរលើកណាក៏គ្រវីក្បាលដែល។
"ហេតុអីអោយតែពេលយើងសួរឯងតែងតែគ្រវីក្បាលបែបនេះ?"សុងហ៊ុន សួរទាំងខឹងនេះនាយសួរតាំងពីរមករហូតដើរចង់កន្លះម៉ោងហើយនៅតែមិននិយាយអ្វីទាល់តែសោះ
"ខ្ញុំ...ខ្ញុំមិនហ៊ានទិញទេខ្លាចអស់លុយលោកច្រើនណាមួយនៅប៊ូសានខ្ញុំក៏មានខោអាវ~~~"
"បើឯងនៅតែនិយាយម្ដងទៀតយើងចាប់បឺតមាត់កណ្ដាលវាលអោយខ្មាស់គេហើយ"រាងតូចគ្រាន់តែលឺរាងក្រាស់គម្រាមបែបនឹងក៏ស្ងាត់មាត់ដូចគេចុកពិតមែននេះបើយកពាក្យនឹងមកគម្រាមបានប្រយោជន៍តាំងពីរដើមមកមិនមែនអោយគេមកប្រកែកបែបនឹងបានទេ
"ឥឡូវសម្រេចចិត្តចូលហាងខោអាវនេះចុះ"សុងហ៊ុន ថាហើយក៏ដើរជ្រែងហ៊ោប៉ៅនាំមុខរាងតូចចូលទៅក្នុងហាងធ្វើអោយបុគ្គលិកនឹងមនុស្សម្នាជាច្រើនដែលបានមកផ្សារក៏នាំគ្នាមើលសឹងតែបាក់ក.គ្រប់គ្នា។
"សូមស្វាគមន៍មកកាន់ហាងយើងខ្ញុំលោករដ្ឋមន្រ្តី"បុគ្គលិកស្រីម្នាក់ក៏រត់មកទទួលរាក់ទាក់នាយកម្ល៉ោះយ៉ាងសមរម្យព្រោះអ្នកណាមិនស្គាល់លោកនាយករដ្ឋមន្រ្តីដែលគ្រប់គ្នាប៉ងចង់បានជាគូរនោះសូម្បីតែនាងក៏ដូចគ្នាដែលថាមិនត្រូវ
"ហុឹម...យកសម្លៀកបំពាក់សាយប៉ុនគេគ្រប់ម៉ូតមក"សុងហ៊ុន គ្រហឹមដើមក.បន្តិចមុននឹងអូសកាយតូចដែលឈរចាប់ជាយអាវខ្លួនមុននេះអោយបុគ្គលិកស្រីនោះរូបរាងគេដើម្បីអោយស្រួលរកសម្លៀកបំពាក់
"ច៎ាស...អ្នកប្រុសខាងនេះមកតាមខ្ញុំ"នាងថាហើយក៏នាំផ្លូវរាងតូចចូលទៅកន្លែងសម្លៀកបំពាក់វាស់ពីរទំហំរបស់គេទើបបុគ្គលិកជាច្រើនទៀតនាំគ្នាជួយរៀបចំសម្លៀកបំពាក់ដែលលោកនាយករដ្ឋមន្រ្តីផ្ដែផ្ដាំមុននឹងអោយបានរៀបរយមានរបៀបយ៉ាងល្អ
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
