ផ្ដើមសាច់រឿង

1.2K 86 6
                                        

បក្សាបក្សីស្រែកហឹងពេញលើមេឃវឹកវរឡើងត្រហឹងដាស់អស់មនុស្សក្នុងសកលលោកអោយភ្ញាក់ពីរព្រលឹមដោយមានទឹកសន្សើមធ្លាក់ស្រក់ម្ដងមួយដំណក់ៗមកលើស្មៅនឹងរុក្ខជាតិខៀវខ្ចីអោយរីកលូតលាស់បានយ៉ាងល្អ។ចំណែកនៅតាមដងផ្លូវមានដើមឈើតូចធំនឹងដើមផ្កាដុះសសាចពេញម្ខាងផ្លូវធ្លាក់ផ្កាដែលរុះរោយនាំតាមក្លិនវាយោរអោយក្រអូបពេញដីបានស្រង់ពេលណាអារម្មណ៍ដែលសោកសៅទាំងប៉ុណ្ណាក៏រលាយទៅតាមនឹងដូចគ្នាចំជាព្រះអាទិត្យរះមកប៉ះនឹងដើមផ្កាទៀតសោតនោះមើលទៅកាន់តែអន្លង់អន្លោចជាងនឹងទៅទៀត។

ភូមិគ្រិះសង់ឡើងដោយថ្មដាប់តម្លៃរាប់លានជាច្រើនថ្នាក់បានរហូតដល់ក្លាយទៅជាភូមិគ្រិះដែលធំស្កឹមស្កៃនឹងមានរចនាម៉ូតចេញមកយ៉ាងត្រជាក់ភ្នែកក្រឡេកទៅមើលពេលណាអារម្មណ៍ប៉ងទៅដល់ខាងក្នុងបាត់ទៅហើយ។នៅក្នុងភូមិគ្រិះមួយនឹងមានដើមឈើតូចធំដុះអមក្បែររបងដែលមានកម្ពស់ខ្ពស់មើលសឹងតែបាក់ក.នៅផ្លូវចូលទៅកាន់សេតវិមានមានបង្គោលទឹកហូរដូចជាជ្រោះធំល្មមនឹងមានផ្កាដុះក្បែរនឹងលម្អអោយមើលទៅកាន់តែស្រស់ស្អាតមួយបែបនៅជំហៀងមានថ្មដាប់ជាប់ជញ្ជាំងជាដំណាក់មានទឹកហូរដូចជ្រោះដោយហូរចូលទៅក្នុងអាងហែលទៅដែលគេសាងសង់នឹងនៅពីរក្រោយវិមានមានសួនផ្កាជាច្រើនមុខនឹងមានបន្លែផ្លែឈើជាច្រើនមុខដូចគ្នានិយាយអោយចំគឺសម្បូរបែបតែម្ដងហើយនៅខាងក្នុងមានគ្រឿងសង្ហាររឹមនឹងវត្ថុបុរាណដាក់តាំងជាច្រើនម៉ូតច្រើនបែប។បើក្រឡេកមកមើលកន្លែងចំណតវិញមានឡាននឹងម៉ូតូជាច្រើនដេញតាមសេរីមិនថាម៉ាកអ្វីក៏មានគ្រប់ពណ៌គ្រប់សេរីមើលទៅក៏ដឹងថាម្ចាស់វិមានមួយនេះមានអំណាចប៉ុណ្ណាដែល។

ផាក សុងហ៊ុន បុរសកំណាចវ័យ៣០ឆ្នាំជានាយករដ្ឋមន្រ្តីនៅប្រទេសកូរ៉េខាងត្បូងទោះវ័យនាយក្មេងក៏ពិតមែនប៉ុន្តែចំណេះគឺឆ្លាតនឹងល្បិចមួយរយជំពូកហើយក៏ជាមនុស្សដែលមានអំណាចគួរអោយកោតខ្លាចនរណាៗក៏ព្រឺដែលអោយឬឈ្មោះនាយម្នាក់នេះ។មិនត្រឹមតែជានាយករដ្ឋមន្រ្តីតែមួយមុខទេនាយនៅមានកាសុីណូ ក្លឹប រោងចក្រផលិតកាំភ្លើង រីសត សណ្ឋាគារនឹងក្រុមហ៊ុនផលិតទឹកអប់ដ៏ល្បីមួយផងដែល។បើនិយាយពីររូបរាងវិញសង្ហារឥតទាស់កម្ពស់មួយម៉ែត្រប៉ែតសិបប្រាំបួន រាងកាយធំក្រអាញស្មារបើកធំចង្កេះតូចសាច់ដុំដៃធំអាចគៀបយើងបាន ទម្រង់មុខជាបុរស ច្រមុះស្រួចស្លែមដូចមុខកាំបិត បបូរមាត់ស្ដើងផ្កាឈូកក្រម៉ៅ សក់ឈូសជំហៀងសិតចូកឡើងលើអស់សល់ថ្ងាស់ទូលាយរបស់នាយមើលទៅកាន់តែសង្ហារលើសដើម មុខមាំមិនងាយបញ្ចេញស្នាមញញឹម តែបើញញឹមស្រីៗអាចសន្លប់បាន ចរឹកនាយសាហាវឃោឃៅ យង់ឃ្នង ស្អប់នរណាផ្គើននឹងមិនស្ដាប់បង្គាប់តែនាយកក់ក្ដៅចំពោះមនុស្សដែលនាយស្រឡាញ់ដូចគ្នាមិនត្រឹមតែជារដ្ឋមន្រ្តីទេនាយក៏ជាម៉ាហ្វៀលលាក់មុខសម្លាប់មនុស្សមិនដកដៃដូចគ្នាផងដែរ។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now