ភាគទី៦ លោកនិយាយអ្វីនឹង?

728 83 11
                                        

"ប៉ុន្តែខ្ញុំមិនមែន~~~"ជេយ៉ុន បម្រុងនឹងប្រកែកស្រាប់តែពេលនោះអៃនីនឹងសៃហ្វាក៏និយាយកាត់

"ពួកខ្ញុំសុំអនុញ្ញាតនាំជេយ៉ុនទៅនិយាយគ្នានៅខាងក្រៅបន្តិច"អៃនីនឹងសៃហ្វា មិនអោយចាស់ៗអនុញ្ញាតទាន់ក៏ចាប់អូសដៃរាងតូចដើរទៅម្ខាងនៃវិមានដើម្បីនិយាយអំពីររឿងអម្បាញ់មិញនេះ

"អ្នកនាងហៅខ្ញុំមកមានការអ្វី!?"ជេយ៉ុន ក្រោយមកដល់ខាងក្រោយវិមានដ៏ធឹមស្កឹមស្កៃមួយនេះរាងតូចក៏ងាកមកសួរសៃហ្វានឹងអៃនីដែលឈរទន្ទឹមគេ

"ជេយ៉ុនឯងយល់ព្រមរៀបការជំនួសយើងទៅ"សៃហ្វា និយាយឡើងទាំងសុំអង្វរក្នុងសំណើរនេះទៅកាន់រាងតូចធ្វើអោយមើលមុខនាងទាំងមិនយល់

"ប៉ុន្តែអ្នកនាងខ្ញុំមិនត្រូវអោយរៀបការ~~~"

"ជួយយើងទៅណាជេយ៉ុន!យើងសុំអង្វរឯងក៏បានណា"អៃនី ក៏លើកដៃសំពះរាងតូចធ្វើអោយគេសម្លឹងមើលមុខនាងទាំងដកដង្ហើមធំ

"ចុះអ្នកនាងសៃហ្វាហេតុអ្វីមិនរៀបការជាមួយគាត់ម្នាក់នោះទៅ?"ជេយ៉ុន ងាកទៅមើលអ្នកនាងរបស់ខ្លួនម្នាក់ទៀតធ្វើអោយនាងគ្រវីក្បាល

"យើងមានសង្សារហើយមិនអាចរៀបការបានទេជេយ៉ុន....ចាត់ទុកថាជួយពួកយើងទៅណា"សៃហ្វា ចំណែកនាយតូចឃើញក៏ងក់ក្បាលមុននឹងបន្លឺ

"ចុះប្រសិនបើគេធ្វើបាបខ្ញុំ"ជេយ៉ុន

"អូយ...ឯងក៏ឃើញមិនអញ្ចឹងសុខៗមកចង្អុរទាមទារឯងយកទៅ...ឯងគិតថាគេធ្វើបាបឯងមែនទេ"អៃនី និយាយទាំងហួសចិត្តនឹងរាងតូចនិយាយភ័យខ្លាចគេធ្វើបាបតែមើលទៅនាយកម្ល៉ោះម្នាក់នោះបែរជាទាមទារយកគេទៅមិនបានបង្ខំ។

"មើលនាយម្នក់នោះទៅកាចខ្លាំងណាស់"ជេយ៉ុន

"ឯងកុំភ័យគេមិនធ្វើបាបឯងទេ"សៃហ្វា ថាហើយពួកគេក៏បន្តនិយាយគ្នាប្រហែលមួយសន្ទុះក៏នាំគ្នាចូលទៅខាងក្នុងវិញព្រោះខ្លាចចាស់ៗចាំយូរ

"មកវិញហើយឬ!នេះញុាំបង្អែមដែលជេយ៉ុនធ្វើទៅ"លោកស្រីហៃរី ក៏លើកដៃចង្អុរទៅចានចំនួនបីដែលមានបង្អែមសណ្ដែកក្រហមដែលនាយតូចធ្វើយកមកនោះអោយពួកគេញុាំនឹងមាននំនែក៎ជាច្រើន

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now