ភាគទី៥ ខ្ញុំចង់បានក្មេងម្នាក់នោះ

702 89 22
                                        

ចំណាយពេលប្រហែល៤ម៉ោងពីរខេត្តប៊ូសានឆ្ពោះមកកាន់ទីក្រុងសេអ៊ូលទីបំផុតក៏មកដល់ទើបគ្រួសារសាន់ត្រានាំគ្នាឆ្ពោះដំណើរទៅកាន់វិមានដ៏ធំជាងគេនៅក្នុងទីក្រុងសេអ៊ូលនេះគឺវិមានផាកដែលនៅចំកណ្ដាលទីក្រុងសេអ៊ូលនេះមិនបាច់ទៅរកនៅឯណាឆ្ងាយនាំតែខាតពេល។

ងុឺត...សម្លេងចាប់ហ្វ្រាំងឡានក៏កកិតនៅនឹងសាបទើបអ្នកបម្រើនឹងលោកស្រីមែនរ៉ូនាំគ្នាចេញមកក៏ឃើញជាអ្នកដែលមកពីរប៊ូសានសោះទើបទទួលរាក់ទាក់យ៉ាងកក់ក្ដៅកុំអោយគេឃ្នាស់ចិត្ត។

"ជម្រាបសួរអ្នកអូន"លោកស្រីមែនរ៉ូ ចុះទៅទទួលទាំងញញឹមពេលឃើញមិត្តមកដល់ ទើបក្រឡេកភ្នែកឃើញក្មេងៗដែលចុះមកឈរក្បែរៗនឹង

"ជម្រាបសួរម៉ាក់អ៊ុំ/លោកស្រី"ជេយ៉ុន/នឹងបងប្អូនស្រីពីរនាក់ទៀតក៏នាំគ្នាអោនជម្រាបសួរទៅកាន់មនុស្សចាស់យ៉ាងមានសុជីវធម៌ធ្វើអោយគាត់ញញឹមពេញចិត្តឡើងមកភ្លាមៗតែម្ដង។

"ច៎ាស...លើកដៃថ្វាយព្រះក្មួយ"លោកស្រីមែនរ៉ូ ញញឹមឡើងមុននឹងបណ្ដើរគ្នាចូលទៅខាងក្នុង

"ខ្ញុំបានអោយជេយ៉ុនធ្វើបង្អែមសណ្ដែកក្រហមមកដែលថែមទាំងមាននំនែកជាច្រើនទៀត"លោកស្រីហៃរី ហុចកាបូបដែលរៀបចំរបស់ដែលរាងតូចធ្វើយកមកអោយលោកស្រីមែនរ៉ូទើបគាត់ញញឹមទទួល

"ឯណាសុំមើលមុខក្មេងឈ្មោះជេយ៉ុនបន្តិចបានទេ?"លោកស្រីមែនរ៉ូ ងាករកមើលរាងតូចដែលកំពុងអង្គុយក្បែរជើងរបស់លោកស្រីរបស់គេ

"ជេយ៉ុនឆាប់ទៅក្បែរអ្នកបងទៅ"លោកស្រីហៃរី ក៏យកដៃកេះរាងតូចដែលកំពុងអង្គុយមើលមុខរបស់គេនោះទើបគេងក់ក្បាលមុននឹងសសៀរៗទៅកាន់គាត់

"ឈ្មោះជេយ៉ុនមែនទេ!មុខក៏ស្អាតទៀតផង"លោកស្រីមែនរ៉ូ ក៏ចាប់ផ្ងើយមុខរាងតូចបង្វែរគេមើលចុះឡើងនិយាយពិតមែនម្មេងនឹងស្អាតខ្លាំងណាស់គាត់មើលមួយភ្លែតស្មានតែមនុស្សស្រីកាត់សក់ខ្លីទេតើបើស្អាតម្លឹុងៗ។

"គេអៀនហើយម៉ាក់អ៊ុំ"សៃហ្វា និយាយទាំងសើចព្រោះរាងតូចអៀនឡើងក្រហមថ្ពាល់បែបនេះព្រោះវាជាលើកទីមួយហើយដែលមានអ្នកមកសរសើរគេបែបនេះក្រៅពីរអ្នកនៅវិមានសាន់ត្រា។

ភរិយាបណ្តូលចិត្ត(Jakehoon)Tahanan ng mga kuwento. Tumuklas ngayon