ពេលអាធ្រាតឈានចូលមកដល់លើផ្ទៃមេឃខ្មៅដែលបញ្ជាក់ឲ្យមនុស្សលោកដឹងថានេះជាពេលយប់ដែលមានព្រះច័ន្ទរះមកខាងលើផ្ទៃមេឃបញ្ចេញពន្លឺកុំអោយងងឹតដល់មនុស្សលោក។ចំណែកនៅក្នុងបន្ទប់ភ្លឺសញ្ចាចឯណេះវិញយើងមើលឃើញប្ដីប្រពន្ធមួយគូរកំពុងតែគេងលើគ្រែអោបគ្នាយ៉ាងស្អិតរមួតសឹងតែក្លាយទៅជាស្ករផែនដូចគេកូរ។រាងក្រាស់សម្លឹងមើលប្រពន្ធតូចដែលគេងលើដើមដៃសាច់ដុំរបស់នាយដោយក្នុងដៃរបស់គេមានកាន់អាយផេតថ្មីស្រឡាងមួយដែលនាយទើបនឹងទិញអោយកាលពីរព្រឹកមិញនេះដែលកំពុងតែមើលតុក្កាតាសើចកក្អឹកមិនឈប់។
"លោកប្ដី..."ជេយ៉ុន លើកដៃមកអោបស្វាមីព្រមទាំងងើយមុខពេមាត់ដាក់នាយយ៉ាងគួរអោយស្រឡាញ់
"បាទ...រករឿងអ្វីទៀតហើយយើងនឹង"សុងហ៊ុន លើកដៃមកឆ្កិះសក់ចេញពីរមុខអូនកុំអោយចូលភ្នែករបស់គេទាំងមាត់សួរព្រោះគេដឹងថាហៅនេះរកអ្វីមួយហើយទើបសួរមុន
"អូនឃ្លានញុាំនំ...លោកប្ដីអោយអូនញុាំអត់?"ជេយ៉ុន ទម្លាក់ទូរស័ព្ទចោលទៅម្ខាងហើយលើកដៃអង្អែលមុខរបស់នាយលេងតិចៗ
"ប៉ុន្តែអូនដុសធ្មេញរួចហើយ"សុងហ៊ុន មិនមែនមិនចង់អោយញុាំទេប៉ុន្តែនាយងូតទឹកដុសធ្មេញអោយអូនរួចហើយណាមួយមេឃក៏យប់ទៀត។
"កូន..កូនឃ្លានញុាំណាលោកប្ដី"ជេយ៉ុន ល្បិចនឹងទៀតហើយ!អោយតែពេលឃ្លានរកលេសចោទទៅកូនក្នុងពោះនឹងមិនឈប់ដើម្បីធ្វើជាឈ្នាន់អោយនាយចិត្តទន់
"ល្បិចនឹងទៀតហើយ!"សុងហ៊ុន សើចក្នុងដើមក.ហួសចិត្តនឹងសម្ដីរបស់ប្រពន្ធខ្លួន
"ហ្ហឹក...អូនមិនកុហក់ទេ...ជឿអូនទៅ"ជេយ៉ុន ពេបមាត់យំហូរទឹកភ្នែកម៉ាត់ៗអោយស្វាមីមើលថាខ្លួនមិនបានកុហក់ឬសម្ដែងចង់ញុាំទែគឺគេឃ្លានពិតមែន
"អ្ហា៎ៗ...បងធ្វើលេងទេ!អ្នកណាដាច់ចិត្តអោយអូនអ៊ូកបងយំនោះ...សឺរ"សុងហ៊ុន អោនទៅថើបថ្ពាល់រាងតូចមួយខ្សឺតលួងលោមគេកអោយយំទៀត
"លោកប្ដីរបស់អូននៅតែល្អជាងគេ...ហិហិ"ជេយ៉ុន សើចកក្អឹកលើកដៃអោបក.បងពេលឃើញបងយល់ចិត្តបែបនេះគេសប្បយចិត្រខ្លាំងណាស់
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
