ភាគទ២៤ ឈប់មិនបានទេ

648 80 2
                                        

ព្រឹកថ្ងៃថ្មី____

ថ្ងៃថ្មីឈានចូលមកដល់រាងក្រាស់ក្រោកពីរព្រលឹមងើបងូតទឹកស្លៀកពាក់យ៉ាងសង្ហារមុននឹងដើរមកដាស់ភរិយាតូចដែលកំពុងបើកភ្នែកក្រឡង់ៗមើលពិដាននោះទើបនាយបន្ទាបខ្លួនចុះមកលើពូកមុននឹងលូកដៃចាប់ទាញភួយចេញគ្រវាសទៅម្ខាងហើយក៏លើកភរិយាអោយគេអង្គុយរួចចាក់ទឹកមួយកែវអោយគេផឹកដើម្បីអោយផ្សើមបំពងង់ក.ងាយស្រួលនិយាយនឹងមិនឈឺបំពង់ក.ឡើង។

សឺត!!

"អូនចង់ងូតទឹកឥឡូវឬក៏ចាំបន្តិចទៀត!"សុងហ៊ុន ទាះកែវទឹកពីរដៃអូនយកមកទុកមុននឹងសួរទៅអូនក្រែងគេចង់ងូតទឹកអីបែបនេះ

"អូនចង់ទៅឈរខាងមុខ"ជេយ៉ុន លើកដៃចង្អុរទៅរានហាលខាងមុខទៅរាងក្រាស់ងក់ក្បាលមុននឹងលើកបីគេដើរទៅដាក់ខ្លួនអង្គុយលើប៉ាវអ៊ីដោយមនកាយតូចនៅលើភ្លៅមាំដោយដៃក្រសោបចង្កេះរបស់អូនជាប់ព្រោះខ្លាចធ្លាក់

"ឈរយូរមិនល្អទេ...អូនអង្គុយចុះ"សុងហ៊ុន ពោលប្រាប់អូនព្រោះលោកគ្រូពេទ្យប្រាប់ថាអ្នកទម្ងន់ឈរយូរមិនបានទេទើបនាយដាក់អូនឲ្យអង្គុយ

"លោកប្ដី....អត់ទៅប្រជុំទេហ្ហ៎"សម្លេងតូចច្រមិចសួរឡើងទៅកាន់ស្វាមីធ្វើឲ្យរាងក្រាស់ញញឹមអោនទៅសម្លឹងមើលមនុស្សតូចដែលកំពុងមើលមកនាយដូចគ្នាមុននឹងបន្លឺឡើង

"បងលើកទៅពេលថ្ងៃវិញហើយ"សុងហ៊ុន លើកដៃទៅអង្អែលថ្ពាល់ភរិយាសម្លឹងមើលកែវភ្នែករបស់គេមុននឹងអោនមុខសន្សឹមៗរហូតដល់បបូរមាត់ប៉ះគ្នា

*ជីប...ជុប*សម្លេងបឺតជញ្ជក់បបូរមាត់របស់អ្នកទាំងពីរក៏បន្លឺឡើងកាត់ស្បៃអរុណសួស្ដីពេលព្រឹកព្រហាុំដែលមានពន្លឺយ៉ាងស្រទន់ជះមកលើពួកគេដែលកំពុងតែបឺតមាត់គ្នាយ៉ាងល្អូកល្អើននោះប្រហែលមួយសន្ទុះទើបរាងក្រាស់ដកមាត់ចេញវិញមុននឹងយកចុងច្រមុះស្រួសរបស់នាយទៅសង្កត់នឹងថ្ពាល់ប៉ោងមានសាច់របស់ភរិយាដើម្បីស្រង់ក្លិនក្រអូបចូលទៅខាងក្នុងសួត។

"សុង...សុងមេអំបៅ"ជេយ៉ុន ចាប់អង្រួនជាយអាវស្វាមីតិចៗស្រែកឡើងឲ្យនាយមើលទៅកាន់មេអំបៅពណ៌ត្រួយចេកមួយក្បាលដែលកំពុងតែហោះខ្វាត់ខ្វែងនៅខាងមុខគេ

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now