មកដល់ក្រុមហ៊ុនរាងក្រាស់ក៏ចុះមកដឹកដៃអូនចូលទៅខាងក្នុងកាត់ក្រសែភ្នែកបុគ្គលិកជាច្រើននាក់ដែលតាមសម្លឹងមើលសម្រាប់នាយមិនអីទេតែចំពោះរាងតូចពួកគេតាមមើលសឹងតែថ្លោះក.ទៅហើយ។
*ក្រាក...ក្រឹប*
"អង្គុយចាំបងមួយម៉ោងណាអូន...បងទៅប្រជុំ"សុងហ៊ុន ដាក់អូនអោយអង្គុយនៅលើសាឡុងទើបកាយតូចងក់ក្បាលរាងក្រាស់ឃើញហើយក៏ញញឹមមុននឹងអោនទៅថើបថ្ពាល់នឹងបបូរមាត់អូនសឹមទៅ
សឺត!ជុប៎
"ចាំបងអោយអង្គរក្សយកកាដូរមកអោយអូនអង្គុយបើកមើល...បងទៅសិនហើយ...សឺត"រាងក្រាស់ថាហើយក៏ដើរចេញទៅដោយទុកអោយអូននៅម្នាក់ឯង
នាយក៏បានប្រាប់ហានមីនអោយអង្គរក្សយកកាដូរដែលនៅក្នុងឡានទាំងអស់យកទៅអោយអូនបើកមើលនៅក្នុងអូហ្វីសរបស់នាយម្នាក់ឯងនោះ។
ចំណែកកាយតូចក៏អង្គុយយ៉ាងស្ងៀមស្ងាត់តែក៏គ្រលាសភ្នែកទៅជញ្ជាំងនៅខាងក្រោយកន្លែងរាងក្រាស់ធ្វើការមានរូបថតរៀបការរបស់នាយជាមួយនឹងខ្លួន។
"ស្អាតខ្លាំងណាស់"ជេយ៉ុន សម្លឹងមើលទាំងញញឹមព្រោះរូបមួយនឹងស្អាតខ្លាំងណាស់បើនិយាយពីររងក្រាស់ក្នុងរូបនឹងនាយសង្ហារដូចទេវបុត្រដើរដីចឹង
តុ...តុ សម្លេងគោះទ្វារក៏បន្លឺឡើងទើបកាយតូចងាកទៅរកប្រភពសម្លេងមុននឹងដើរទៅបើកទ្វារព្រោះខ្លាចមានភ្ញៀវមករកស្វាមីអីបែបនឹង។ប៉ុន្តែពេលបើកទៅគឺជាអង្គរក្សដែលនាំគ្នាលើកកាដូររបស់គេមកសោះទើបរហ័សបើកទ្វារអោយធំអោយពួកគេចូលយកកាដូរទៅដាក់នៅក្បែរសាឡុងស្រួលគេអង្គុយបើកមើល
"ម្ចាស់តូច...ត្រូវការអ្វីទៀតទេបាទ"បុរសមាឌឌាំងរូបរាងខ្ពស់ក្បាលត្រងោលក៏សួរទៅកាយតូចខ្លាចគេត្រូវការអ្វីបននថែមតែគេគ្រវីក្បាល
"អត់ទេ...អរគុណពួកបងហើយ"ជេយ៉ុន ញញឹមអោនគោរពពួកគេតែត្រូវពួកគេថយចេញពេលខ្លួនអោនគោរពធ្វើអោយកាយតូចងើបមើលពួកគេទាំងមិនយល់
"ម្ចាស់តូចកុំគោរពពួកខ្ញុំអី...ខ្ញុំធ្វើតាមតួនាទីប៉ុណ្ណោះ...បើលោកម្ចាស់មកឃើញប្រាកដជាថាឲ្យខ្ញុំមិនខានទេ"អង្គរក្សប្រុសមួយនេះក៏បន្លឺឡើងទើបកាយតូចធ្វើមុខឡេឡង់មុននឹងងក់ក្បាល
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
