រសៀលរៀងជ្រេរាងក្រាស់ក៏នាំអូនទៅហាងពេជ្ររបស់ម៉ាក់របស់នាយព្រោះទៅមើលខ្សែជើងនឹងខ្សែដៃដែលម៉ាក់របស់នាយអោយទៅយកមកអោយកូនប្រសាររបស់គាត់ពាក់។ពេលមកដល់នាយក៏អោបចង្កេះអូនចូលទៅធ្វើអោយភ្ញៀវដែលចូលមកមើលគ្រឿងពេជ្រនាំគ្នាងាកទៅមើលដោយហាមពុំបានព្រមទាំងលើកសរសើរសម្រស់របស់រាងតូចដូចគ្នា។
"អង្គុយត្រង់នេះមក"សុងហ៊ុន បន្លឺឡើងទាញអូនអោយអង្គុយលើសាឡុងទើបនាយងាកទៅប្រាប់ហានមីនអោយទៅយកអ្វីដែលនាយត្រូវការ
"ចាហ្វាយមួយនេះជាប្រភេទខ្សែជើង...ចំណែកមួយនេះជាប្រភេទខ្សែដៃទាន"ហានមីន បន្លឺឡើងទើបលើកដៃចង្អុរទៅបញ្ជាក់ប្រាប់រាងក្រាស់ពីរប្រភេទប្រអប់ដែលយកមកដាក់ខាងមុខនាយអោយបានដឹង
"អូនចង់បានមួយណាចង្អុរមកមើល"សុងហ៊ុន ងាកមកសួរអូនទើបអូនមើលមុខនាយម៉ង់ៗហាក់មិនដឹងថាត្រូវយកមួយណាព្រោះវាសុទ្ធតែស្អាតៗទាំងអស់
"អូនអត់ដឹងយកមួយណាទេ"ជេយ៉ុន គ្រវីក្បាលទើបរាងក្រាស់ញញឹមលើកដៃច្បិចថ្ពាល់អូនបន្តិចមុននឹងសម្លឹងទៅមើលខាងខ្សែដៃរៀងយូរបន្តិចទើបប្រទាក់ភ្នែកនឹងខ្សែដៃពណ៌ប្រាក់បែបស.មានរូបព្រះច័ន្ទមួយជំនិតនឹងដាំត្បូងពណ៌សសងខាងអមនឹងរូបមួយនឹងឃើញហើយសក្តិសមនឹងភរិយានាយខ្លាំងណាស់ប្រសិនបើគេបានពាក់វាហើយ
"អូនពាក់មួយនឹងចុះ"សុងហ៊ុន ថាហើយក៏លើកវាសូកចូលទៅក.ដៃតូចរបស់អូនរហូតដល់រួចរាល់ទើបសម្លឹងវានឹងមុខអូនឆ្លាស់គ្នាឃើញថាស្អាតខ្លាំងណាស់
"ម្ចាស់តូចពាក់មួយនឹងស្អាតខ្លាំងណាស់បាទ"ហានមីន ក៏សរសើរឡើងព្រោះម្ចាស់តូចរបស់នាយពាក់ខ្សែដៃនឹងហើយស្អាតខ្លាំងណាស់ប៉ុន្តែពាក្យសម្ដីរបស់នាយក៏ធ្វើអោយរាងតូចអៀនក្រហមមុខអោនមុខចុះយ៉ាងលឿនពេលលឺបែបនេះ
"អូនស្រឡាញ់ទេ?"សុងហ៊ុន ក៏សួរអូនទើបអូនងក់ក្បាលប្រាប់ថាគេស្រឡាញ់មួយនឹងដូចគ្នា
"បើអញ្ចឹងបងយកខ្សែជើងឲ្យអូនម្ដង"សុងហ៊ុន ថាហើយក៏អៅនទៅមើលខ្សែជើងអោយអូនរួចក៏ប្រទាក់ភ្នែកនឹងខ្សែជើងដែលមានបណ្ដោងជារូបមេអំពៅពណ៌ស្វាយតូចមួយទើបនាយរហ័សលើកមកសួរអូនខ្លាចគេមិនពេញចិត្តនាយនឹងបានយកអាផ្សេង។
KAMU SEDANG MEMBACA
ភរិយាបណ្តូលចិត្ត(Jakehoon)
Cerita Pendek«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
