ភាគទី១ នាងជាអ្នកណា?

573 58 0
                                        

ក្រោយនិយាយគ្នារួចហើយរាងតូចក៏ដើរទៅរៀបចំអាហារថ្ងៃត្រង់អោយលោកស្រីនឹងលោកប្រុស អ្នកនាងរបស់គេព្រោះបន្តិចពួកគេមកជុំគ្នាហើយ។

"អញ្ជើញលោកស្រីនឹងលោកប្រុសអ្នកនាងទាំងពីរមកពិសារអាហារ"ជេយ៉ុន ក៏ដើរមកប្រាប់អ្នកដែលកំពុងតែអង្គុយជជែកគ្នារហ័សអោយពួកគេងាកមកញញឹមទើបរហ័សក្រើកឡើង

"ជេយ៉ុនពេលបាយហើយ...ចាំទៅជុំគ្នានៅបន្ទប់ទទួលភ្ញៀវ"រាងតូចលឺហើយក៏ងក់ក្បាលទើបដើរទៅឈរនៅម្ខាងជាមួយអ្នកបម្រើផ្សេងទៀតរង់ចាំអ្នកម្ចាស់វិមានបរិភោគរហូតដល់រួចរាល់។

ពេលរួចរាល់ពួកគេក៏នាំគ្នាទៅបន្ទប់ទទួលភ្ញៀវនិយាយអំពីររឿងដែលរាងតូចរង់ចាំទន្ទឹងស្ដាប់នោះ។លោកស្រីហៃរីនឹងលោកសាន់ត្រាដែលជាស្វាមីក៏អង្គុយនៅលើសាឡុងដោយទល់ម្ខលោកទាំងពីរមានកូនស្រីរបស់ខ្លួនទាំងពីរចាំស្ដាប់រឿងនោះដូចគ្នាដោយមានរាងតូចអង្គុយនៅក្បែរជើងរបស់ពួកនាងផ្ទាល់នឹងឥដ្ឋការ៉ូដ៏ត្រជាក់មួយនោះ។

"ឥឡូវមកជុំគ្នាហើយមែនទេ?"លោកសាន់ត្រា ក៏ចាប់ផ្ដើមបន្លឺឡើងមុនគេទើបគ្រប់គ្នាញញឹមព្រមទាំងងក់ក្បាលព្រមគ្នាផងដែរ

"អញ្ចឹងលោកប៉ាឆាប់មានប្រសាស៍មកចុះ"អៃនី ដែលជាកូនស្រីច្បងក្នុងត្រកូលឡែនដឺក៏បន្លឺឡើងសួរទៅកាន់អ្នកដែកមាននាមជាឪពុក

"លោកប៉ាហៅពួកកូនមកនេះមានរឿងអ្វីដែល!?"សៃហ្វា ក៏សួរទៅគាត់ម្នាក់ទៀតទើបលោកម្ចាស់ងក់ក្បាលមុននឹងលើកតែមកក្រេបកុំអោយស្ងួតបំពង់ក.មុននឹងបន្លឺសូរសព្ទ....

"ប៉ាមកនេះ!គឺចង់សួរថាពួកឯងកាលណាគិតគូររឿងយកស្វាមីអៃនីនឹងសៃហ្វា"លោកសាន់ត្រា ចាប់ផ្ដើមបញ្ចេញសំណួរមកធ្វើអោយក្រមុំទាំងពីរងាកមើលមុខគ្នាចុះឡើងហសក់មិនយល់នឹងសំណួរលោកឪពុកសួរមកកាន់ពួកនាងអម្បាញ់មិញ។

"លោកប៉ាកូនមិនទាន់ចង់មានស្វាមីនោះទេ?"អៃនី/សៃហ្វា និយាយឡើងព្រមគ្នា នេះចង់អោយនាងយកស្វាមីធ្វើអីបើពួកនាងដើរលេងមិនទាន់អស់ចិត្តផងណាមួយយកមកទើសដៃទើសជើងមិនល្អទេ!

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now