ភាគទី២៣ បាទ....ប្រពន្ធសម្លាញ់

617 81 4
                                        

                ៚មួយខែកន្លងផុតទៅ៚

ពិតជាលឿនមែនទែនសម្រាប់មួយខែមកនេះដែលរាងតូចរៀបការជាមួយរាងក្រាស់ទទួលបានការមើលថែយ៉ាងល្អសាច់ឈាមរបស់គេស្រស់ថ្លាជាងមុនឆ្ងាយណាស់ដោយសារមានអ្នកបម្រើនឹងស្វាមីយកចិត្តទុកដាក់ជាពិសេសគឺរាងក្រាស់ជាស្វាមីតែម្ដងមើលថែគេបានយ៉ាងល្អមិនឲ្យខ្វះខាតអ្វីទាល់តែសោះ។ចំណែករឿងលើគ្រែវិញបម្រើស្វាមីរាល់យប់ពេលខ្លះសន្លប់នឹងពេលខ្លះមិនសន្លប់នោះទេព្រោះនាយតាមអារម្មណ៍ម្ដងថ្នមនឹងម្ដងមិនថ្នម។

អ្វីដែលពិសេសនោះគឺរាងតូចមានទម្ងន់បីសប្ដាហ៍ហើយធ្វើអោយគ្រួសារទាំងសងខាងសប្បាយចិត្តខ្លាំងណាស់ជាពិសេសគឺរាងក្រាស់តែម្ដងលឺបែបនេះកាន់តែថ្នមហើយរាងតូចពេលមានទម្ងន់អារម្មណ៍របស់គេប្រែប្រួលមិនទៀងម្ដងយំម្ដងញិកញក់រករឿងគេឯងពេញវិមានតែមិនមានអ្នកណាប្រកាន់ឬធុញនោះមានគិតតែគួរឲ្យស្រឡាញ់វិញព្រោះថ្ពាល់ឮគេប៉ោងមានសាច់ក្រអាញៗមាឌគេឡើងម៉ាប់ៗធ្វើឲកយគ្រប់គ្នាខ្នាញ់ចង់តែចាប់ថើបអ្នកដែលខ្នាញ់រាងតូចជាងគេគឺលោកប្ដីរបស់គេតែម្ដងចាប់ថើបដល់តែគេយំឬក្រហមថ្ពាល់បានឈប់។

"អូរៗឈប់យំៗ...បងឈប់ថើបទៀតហើយ"សុងហ៊ុន លើកដៃជូតទឹកភ្នែកពីរថ្ពាល់ក្រពុំលួងលោមអូនអោយបាត់យំដោយសារតែនាយចាប់អូនថើបគ្រញិចទើបបានជាឆ្នាស់ឆ្នើមយំបែបនេះ

"អ្ហឹក...អ្ហឺ"រាងតូចពេបមាត់យំដាក់លោកប្ដីអោយនាយឃើញហើយខ្នាញ់លើសដើមព្រោះតែថ្ពាល់របស់គេឡើងប៉ោងដូចផ្លែប៉េះចឹង

"សឺត....កុំយំណាអូនបងឈប់ញ៉ោះហើយ"សុងហ៊ុន រលាក់ជើងតិចអោយគេបាត់យំទើបរាងតូចឈប់យំមុននឹងចាប់យកនំមកញុាំពេញមាត់ តាំងពីរមានកូនមកយំនឹងញុាំទុកចិត្តចុះបាត់អស់ភាពស្លូតបូតនឹងខ្លាចគេនឹងឥលូវមិនបាច់ប៉ះទេឆ្នាស់ក៏ឆ្នាស់យំក៏បិុនទៀតឡើងគ្រប់គ្នាហួសចិត្តមិនស្ទើរ។

"ញុាំ"ជេយ៉ុន លើកដៃចង្អុរទៅផ្លែស្រ្តបឺរីដែលលោកស្រីមែនរ៉ូទិញមកឲ្យកាលពីរព្រឹកមិញដែលគាត់មកលេងហើយរាងក្រាស់ក៏អោយហ្វាមយកទៅលាងទឹកយកមកអូនញុាំ

ភរិយាបណ្តូលចិត្ត(Jakehoon)Dove le storie prendono vita. Scoprilo ora