ភាគទី១៤ រៀបការ

678 84 12
                                        

ធ្មិចបើកៗថ្ងៃរៀបការរបស់រាងតូចនឹងរាងក្រាស់ក៏ឈានចូលមកដល់។នៅវិមានរបស់រាងក្រាស់តុបតែងដោយផ្កាស្រស់ៗគ្រប់ប្រភេទដាក់តាំងពីរផ្លូវចូលក្លោងទ្វាររហូតដល់ខាងក្នុងនៃវិមានដែលមានសំណាក់ចូលរួមពីរមន្រ្តីរាជការធំៗដែលគ្រួសារត្រកូលផាកហៅអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។

គ្រប់គ្នាក៏ចូលរួមអបអរដូចគ្នាព្រោះកាលពីរអាទិត្យមុនគ្រួសារផាកបានអោយព័ត៌មានផ្សព្វផ្សាយអំពីរការរៀបការនេះដូចគ្នាទើបគ្រប់គ្នាចូលរួមត្រេកអរព្រោះសម័យនេះគេលែងប្រកាន់ការស្រឡាញ់ភេទដូចគ្នាហើយណាមួយពួកគេក៏អាចឃើញរាងតូចរបស់យើងថែមទាំងសរសើរថាស្អាតមិនដាច់ពីរមាត់ដូចគ្នា។

ចំពោះរឿងស្នែហារបស់អារីយ៉ាជាមួយរាងក្រាស់នាយក៏បានសុំបែកនាងនិយាយអោយដាច់ស្រាច់ទោះនាងប្រឹងប្រកែកមិនព្រមយ៉ាងណាក៏នាយមិនខ្វល់ព្រោះពេលនេះនាយត្រូវរៀបការសាងគ្រួសារសាងអនាគតជាមួយភរិយារបស់នាយណាមួយអារីយ៉ាក៏មិនមែនមានតែនាយម្នាក់ដែលកុំគិតស្មនថានាយមិនដឹង។

នៅតាមផ្លូវចូលទៅខាងក្នុងនេះពិធីរៀបការមានរូបថតរបស់រាងក្រាស់នឹងរាងតូចថតជាមួយគ្នាជាប្រភេទរូបpre-weddingរូបថើបគ្នាយ៉ាងមិចក៏មានធ្វើអោយអ្នកដែលដើរមកឃើញហើយអត់នឹងសរសើរមិនបានជាមួយពិសេសគឺរូបដែលរាងក្រាស់នៅក្នុងអាងទឹកហើយមានរាងតូចអង្គុយខាងមុខនឹងមើលនាយទាំងសើចស្រស់នោះ។

*Dorm make up*

"ជេយ៉ុនស្រស់ស្អាតខ្លាំងណាស់មើលចុះ"អៃនី ចូលមកមើលរាងតូចទាំងសរសើរគេញញឹមបិទមាត់មិនជិតព្រោះថ្ងៃនេះរាងតូចស្អាតខ្លាំងណាស់

"អ្នកនាងកុំមកបញ្ជោរខ្ញុំបានទេ"ជេយ៉ុន និយាយទាំងថ្ពាល់ក្រហមងាំងព្រោះតែអៀននឹងសម្ដីរបស់អ្នកនាងរបស់ខ្លួន

"បងអេនីនិយាយត្រូវហើយ...ថ្ងៃនេះឯងស្អាតបំផុតហើយជេយ៉ុន"សៃហ្វា មិនត្រឹមតែនិយាយទេនាងនៅលើកដៃច្បិចថ្ពាល់ក្រពុំលេងដូចគ្នានាងនិយាយមិនខុសទេរាងតូចស្អាតស្រាប់គ្រាន់តែថែមគ្រឿងផាត់មុខថើរៗក៏អាចលើកសម្រស់គេបានមួយតង់ទៀតដូចគ្នា

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now