ភាគទី៧ ខ្មាស់អ្នកណា

710 86 17
                                        

"អញ្ចឹងម៉ាក់គិតថាខែក្រោយទៅចុះ"លោកស្រីមែនរ៉ូ

"ខ្ញុំគិតដូចអ្នកបង"លោកស្រីហៃរី បន្លឺឡើងទើបគ្រប់គ្នានៅបន្តជជែកគ្នាពីរនេះពីរនោះទាំងសើចសប្បាយដូចពុំមានអ្វីកង្វល់ណាស់ចឹង។

"អឺ...គឺម៉ាក់គិតថាជេយ៉ុនមករស់នៅជាមួយសុងហ៊ុនក៏បានដែលណាមួយស្រួលមើលចិត្តគ្នា"លោកស្រីមែនរ៉ូ ក៏ងាកមកនិយាយជាមួយរាងតូចទើបគេរហ័សងើបមុខមើលគាត់ធ្ចើមុខម៉ង់ៗ

"ប៉ុន្តែលោកស្រីខ្ញុំត្រូវ~~~"

"មិនអីទេជេយ៉ុននៅទីនោះក៏មានអ្នកបម្រើច្រើន...ឯងនៅទីនេះមើលចិត្តគ្នាជាមួយលោកផាកក៏បានដែលណាកុំបារម្ភអី"លោកស្រីហៃរី ដឹងពីរគោលបំណងរបស់រាងតូចក៏ហារឡើងទៅកាន់គេព្រោះមើលទៅគេមិនដាច់អាល័យពីរគ្រួសារគាត់នោះទេប៉ុន្តែធ្វើយ៉ាងមិចគឺមានតែអោយគេទៅរស់នៅជាមួយនឹងអនាគតស្វាមីរបស់គេដែលជិតចូលរោងការជាមួយគ្នាក្នុងកំឡុងពេលមួយខែខាងមុខនេះ។

"អ្នកអូននិយាយត្រូវហើយ...ជេយ៉ុនទៅនៅវិមានជាមួយនឹងសុងហ៊ុនចុះណា"លោកស្រីមែនរ៉ូ រាងតូចងាកមើលមុខគ្រប់គ្នាបន្តិចមុននឹងគ្រលាសភ្នែកទៅមើលរាងក្រាស់ឃើញថាគេឈ្ងោកចុចទូរស័ព្ទធ្វើមិនដឹង គេក៏ក្ដាប់ជាយអាវខាំមាត់យ៉ាងជាប់ព្រោះតែភ័យហើយលើកទីមួយដូចគ្នាដែលគេត្រូវរស់នៅឆ្ងាយពីរគ្រួសារសាន់ត្រាបែបនេះ។

"ចុះ...ចុះខោអាវនឹងរបស់របរប្រើប្រាស់របស់ខ្ញុំនៅទីនោះ...ខ្ញុំមិនអាចទៅយកបានទេឬ?"ជេយ៉ុន សួរទាំងត្រដិតភ័យៗពេលឃើញរាងក្រាស់ងើយសម្លឹងមើលមុខរបស់គាយ៉ាងមាំវាពិតជាគួរអោយខ្លាចខ្លាំងណាស់នាយមានដឹងទេ

"រឿងបែបនឹង...ប៉ាថាមិនបាច់នោះទេចាំអោយសុងហ៊ុនជូនទៅទិញចុះ"លោកសុងហាន ក៏បន្លឺឡើងទើបរាងតូចបានត្រឹមតែខ្ចឹបមាត់ងក់ក្បាលយល់ព្រមតាមសំណើរនឹងណាមួយរបស់ប្រើប្រាស់របស់គេនៅទីនោះមិនមានអ្វីក្រៅពីរខោអាវបន្តិចបន្តួចរួមនឹងគ្រឿងថែសម្រស់បន្តិចប៉ុណ្ណោះមិនមានអ្វីច្រើនទេ

"ឥឡូវសម្រេចថាជេយ៉ុនទៅនៅជាមួយសុងហ៊ុនហើយ"លោកសាន់ត្រា បន្លឺឡើងទើបគ្រប់គ្នាញញឹមងក់ក្បាលព្រមគ្នាសម្លឹងទៅមើលនាយតូចដែលភ័យៗនោះតែគួរអោយស្រឡាញ់ខ្លាំងណាស់

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now