ភាគទី៣ ខ្ញុំមិនរៀបការជាមួយនរណាទាំងអស់

494 58 6
                                        

ពេលល្ងាចចូលមកដល់រាងក្រាស់ក៏បានមកវិមានធំតាមសម្ដីរបស់អ្នកម៉ាក់របស់ខ្លួនពិតមែនទោះមិនចង់មកក៏ត្រូវតែមកអោយបានដែលនិយាយទៅគួរអោយធុញខ្លាំងណាស់។ចូលមកដល់ខាងក្នុងនាយក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងដែលមានលោកស្រីមែនរ៉ូនឹងលោកសុងហានអង្គុយនៅទីនោះដូចគ្នា។

"ថ្ងៃស្អែកកូនមិនបាច់ទៅធ្វើការទេ"លោកសុងហាន ចាប់និយាយឡើងធ្វើអោយរាងក្រាស់ចងចិញ្ចើមសម្លឹងមុខគាត់បែបមិនពេញចិត្ត

"មានរឿងអីបានជាមិនអោយខ្ញុំទៅធ្វើការ...លោកប៉ាគិតថាការងាររបស់ខ្ញុំដូចជាក្មេងបៀមដៃមែនទេ!"សុងហ៊ុន ច្រឡោតឡើងព្រោះតែខឹង នេះមកអោយនាយឈប់ស្រួលៗយ៉ាងមិចការងារនាយមួយថ្ងៃរកពេលដកដង្ហើមមិនចង់ទាន់ផងទម្រាំនាយឈប់មួយថ្ងៃការងារមិនគរលើក្បាលនាយទៅហើយ

"ឯងចិត្តត្រជាក់សិនទៅ...យើងចង់និយាយថាស្អែកនេះខាងអនាគតប្រពន្ធរបស់ឯង~~~"

"ឈប់សិន!អនាគតស្អីរបស់លោកប៉ា...ក្រែងខ្ញុំប្រាប់ហើយមែនទេថាខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយមិនចឹង...ហេតុអ្វីក៏នៅតែនិយាយតទៀត"សុងហ៊ុន លែងចិត្តត្រជាក់ក្ដៅស្អីទៀតហើយបើនិយាយមិនចេះស្ដាប់គ្នាបែបនេះម៉ាក់ប៉ាក៏ថាអោយដែល

"បើឯងនៅតែរឹងរូសបែបនេះនឹងដឹងគ្នាជាមួយនឹងយើងហើយ ផាក សុងហ៊ុន"លោកសុងហាន ដោយនិយាយស្រួលបួលមិនចេះក៏គម្រាមតែម្ដងចង់ដឹងគេខ្លាចឬអត់តែនាយបែរជាអង្គុយសើចផ្គើនគាត់លើសដើមទៅទៀតមិនដាច់ជាកាត់ពូជអម្បូរទៅណាទេ។

"លោកប៉ាចង់ធ្វើអីក៏ធ្វើទៅ....ប៉ុន្តែត្រូវចាំថាខ្ញុំមិនរៀបការជាមួយអ្នកណាក្រៅពីរអារីយ៉ាសង្សាររបស់ខ្ញុំជាដាច់ខាតចាំតែមើលចុះ"សុងហ៊ុន នាយនិយាយដោយដាច់អហង្ការយកតែម្ដងបើជ្រុលជានិយាយមិនស្ដាប់ហើយប្រលេះចឹងតែម្ដងទៅ

"សុងហ៊ុនតាមម៉ាក់ម្ដងទៅកូន"លោកស្រីមែនរ៉ូ ក៏សុំអហ្វរនាយព្រោះគាត់ជាប់មាត់ជាប់ក.ជាមួយគេខាងនោះហើយណាមួយស្អែកគេមកដូចគ្នា

"ប៉ុន្តែខ្ញុំមិនបានស្រឡាញ់នាងទេអោយទៅរៀបការបានយ៉ាងមិច"សុងហ៊ុន ក្រពុលមុខមិនស្ទើរទេ

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now