ភាគទី១៦ អូនអត់ស្រួលខ្លួនទេ

777 97 7
                                        

ព្រឹកថ្ងៃថ្មីដូចសព្វមួយដងនៃមនុស្សសត្វនឹងរុក្ខជាតិ។គ្រប់គ្នាក្រោកឡើងពីរដំណេករូតរះងូតទឹកស្លៀកពាក់អោយបានស្អាតបាតនឹងចេញទៅបំពេញកាត្វកិច្ចរបស់ពួកគេរៀងខ្លួនដោយខ្លះទៀតទៅធ្វើការងារ លក់ដូរ នឹងខ្លះទៀតទៅសាលារៀនតាមទម្លាប់រាល់ថ្ងៃរបស់ពួកគេដែលតែងតែធ្វើឡើង។ក្រឡេកមកមើលបន្ទប់ដ៏ធំល្វឹងល្វើយដែលមានសភាពរាយប៉ាយដោយសារតែការធ្វើសង្រ្គាមក្ដៅសាច់រវាងភរិយាស្វាមីមួយគូរដែលទើបនឹងរៀបការហើយកាលពីរម្សិលមិញនេះដោយនាយករដ្ឋមន្រ្តីប្រចាំប្រទេសកូរ៉េខាងត្បូងឯណេះវិញកំពុងតែគេងសម្លឹងមើលមុខរបស់ភរិយាតូចរបស់នាយមិនព្រមងើបទៅណានោះទេគេងមើលមុខរបស់គេហើយនាយក៏ញញឹមឡើងចំណែកដៃវិញគឺអោបចង្កេះតូចជាប់មាត់ថើបគ្រញិចគេមិនឈប់នាយមិនដឹងថាលង់ស្នែហ៍ក្មេងមុខស្មឿកនឹងតាំងពីរពេលណាមកទេបានងប់ងល់ត្រឹមរយះពេលខ្លីបែបនេះអ្នកណាមិនស្រឡាញ់បើខ្យូតម្លឹុងៗអីនេះ។

"អូនសម្លាញ់...ក្រោកឡើងព្រឹកហើយ"សុងហ៊ុន អោនទៅខ្សឹបប្រាប់ក្បែរត្រចៀករាងតូចទាំងដៃអង្អែលខ្នងស្រឡូនមិនលែងទៅណាទាល់តែសោះ

"ហុឹម..."រាងតូចបើកភ្នែកព្រឹមៗខ្ញាំចុះឡើងអោយបាត់ស្តវាំងទើបប្រហែលមួយសន្ទុះបានមើលច្បាស់អ្វីដែលគេឃើញមុនគេគឺផ្ទៃមុខសង្ហាររបស់ស្វាមីដែលកំពុងតែអោនសម្លឹងមើលមកគេដែលគេងកើយទ្រូងមាំរបស់នាយដូចគ្នា។

"មានឈឺត្រង់ណាឬអត់!អោយបងមើលទេ"សុងហ៊ុន ក៏លើកដៃវាសសក់របស់គេយកទៅសៀតនៅក្បែរគុម្ពត្រចៀកអោនទៅសួរគេខ្លាចគេឈឺត្រង់ណានាយនឹងបានសម្រួលអោយ

"ឈឺ...ឈឺត្រង់នោះ"ជេយ៉ុន ឆ្លើយរដាប់រដុបទាំងអៀនអោយតែរលឹករឿងកាលពីរយប់ដែលគេនឹងរាងក្រាស់មានអីៗជាមួយគ្នានឹកឃើញលើកណាក៏ខ្មាស់នឹងអៀនដែល។

"បងសុំទោសណា....សឺត"សុងហ៊ុន ថាហើយក៏អោនទៅថើបថ្ងាស់របស់គេមួយខ្សឺតយ៉ាងវែងរាងតូចក៏បិទភ្នែកចាំទទួលស្នាមថើបស្វាមីទាំងព្រឹកព្រលឹម

"ងូតទឹកទេអូន!?"សុងហ៊ុន លើកដៃអោបចង្កេះតូចអោយមកកកិតនឹងរាងកាយហាប់ណែនរបស់នាយទើបជេយ៉ុនងើយមើលមុខរបស់នាយដោយដាក់ដៃច្រត់ទៅលើទ្រូងមាំ

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now