ភាគទី៤ មិនទាន់បានយល់ព្រម

505 56 12
                                        

ព្រឹកថ្ងៃថ្មីព្រះទិនកររះពីរទិសខាងកើតជះពន្លឺសំញែងខ្លួនយ៉ាងត្រចេះត្រចង់ដាស់អស់មនុស្សសត្វក្នុងលោកិយអោយភ្ញាក់ពីរដំណេកទៅប្រកបរបរដូចសព្វមួយដង។នៅតាមផ្លូវមានផ្កានឹងស្លឹកឈើជ្រុះប្រសាចពាសពេញផ្លូវដែលគ្រប់គ្នាតែងតែធ្វើដំណើរដោយយានយន្តចក្រទរនឹងខ្លះទៀតជិះកង់ឬដើរថ្មើរជើងដោយច្រមុះស្រង់ក្លិនក្រអូបប្រហើយរបស់ផ្កាសាគូរ៉ាដែលខ្យល់បក់នាំវាយោផាត់ផើយៗធ្វើអោយអ្នកដែលបានស្រង់ក្លិនកាលណាមានអារម្មណ៍ថាធូរស្បើយកាលនឹង។

ក្នុងថ្ងៃថ្មីនេះផងដែករាងតូចបានងើបពីរព្រលឹមស្រាងៗដើម្បីរៀបចំនំនែ្ចំណីចំណុកអោយលោកស្រីរបស់គេយកទៅផ្ញើនឹងធ្វើជាការដូរសម្រាប់ទៅមិត្តដែលបែកគ្នារាប់ឆ្នាំនៅឯទីក្រុងឯណោះ។ហើយពេលនេះផងដែលគេក៏រៀបចំនំដែលដុតចេញពីរឡ៎ក្ដៅៗនឹងបង្អែមដែលទើបនឹងធ្វើហើយយកមកដាក់ក្នុងប្រអប់រៀបចំដាក់ក្នុងកាបូបយ៉ាងមានរបៀបរៀបរយបានយ៉ាងល្អមិនអោយទាស់ចិត្តអ្វីនោះទេ។

"ជេយ៉ុនរួចហើយមែនទេ!"លោកស្រីហៃរី ចុះមកដល់ខាងក្រោមក៏ដើរបង្ហួសទៅកាន់ផ្ទះបាយសួរទៅនាយតូចដែលកំពុងតែរៀបចំលាងចានក្បានទុកនោះ

"បាទ...លោកស្រីគឺខ្ញុំរៀបចំរួចហើយ"ជេយ៉ុន ក៏ងាកទៅញញឹមដាក់គាត់ហើយក៏បែរមកផ្ចង់លាងចានរបស់គេវិញដោយមានលោកស្រីហៃរីឈរមើល

"ទុកចានត្រង់នឹងអោយអ្នកផ្សេងលាងទៅ"លោកស្រីហៃរី ក៏បន្លឺឡើងធ្វើអោយកាយតូចងាកមកមើលមុខគាត់ទាំងចម្ងល់ព្រោះសុខៗគាត់ក៏អោយគេឈប់លាងតើមានបញ្ហាអ្វីមែនទេ?

"ហេតុអ្វីលោកស្រី?"ជេយ៉ុន ឆ្ងល់អត់នឹងសួរមិនបានទេព្រោះសុខៗគាត់មកស្ដីបែបនេះគេចង់ភ័យមែនទែន។

"ឆាប់ទៅរៀបចំខ្លួនទៅសេអ៊ូលជាមួយយើង"លោកស្រីហៃរី លើកដៃច្បិចថ្ពាល់របស់គេនិយាយទាំងញញឹមគាត់ហៅគេទៅនេះព្រោះចង់អោយគេស្គាល់ទីក្រុងបានម្ដងព្រោះក្មេងនេះតាំងពីរតូចមកដល់ធំគឺនៅតែក្នុងវិមាននឹងទៅសាលាតែប៉ុណ្ណឹងមិនដែលស្គាល់រសជាតិដើរខាងក្រៅយ៉ាងមិចទេទើបចង់បបួលគេអោយទៅមើលទីក្រុងម្ដង។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now