ភាគទី១៣ គេមិនបានខុស

976 103 12
                                        

តឹបៗ...សម្លេងស្បែកជើងកែងចោទដើរមកប៉ះកកិតនឹងការ៉ូធ្វើអោយបុគ្គលិកដែលសំងំធ្វើការគ្រប់គ្នាមុននេះនាំគ្នាងើបមុខឡើងសម្លឹងទៅមើលស្រីស្រស់បបូរមាត់ក្រហមឆេះកំពុងតែដើរចូលមកខាងក្នុងក្រុមហ៊ុនហើយគ្មានអ្នកណក្រៅពីរសង្សាររបស់លោកអគ្គនាយករបស់ពួកគេនោះទេ។

"បងសុងហ៊ុនមកធ្វើការឬនៅជេម៉ូន"អារីយ៉ា ដើរទៅសួរបុគ្គលិកស្រីដែលតែងតែអបនាងទើបអ្បកដែលលឺគេសួរបែបនេះក៏រហ័សញញឹមមុនឆ្លើយ

"មិនទាន់ឃើញមកទេអ្នកនាង"ជេម៉ូន ក៏ញញឹមនិយាយឡើងទើបអារីយ៉ាញញឹមតបវិញព្រោះនៅខាងមុខមនុស្សគ្រប់គ្នានាងគឺជាហង្សលាក់ជំពុះ

"ពេលណាមកទៅនេះ...ម៉ោងជិតប្រាំបីហើយ"អារីយ៉ា និយាយទាំងខឹងព្រោះរាល់ដងម៉ោងប្រាំមួយកន្លះអីរាងក្រាស់មកដល់ក្រុមហ៊ុនសញ្ញេឯកសារបានដប់ទៅហើយចុះសារនេះម្ដេចក៏យូរម្ល៉េះ

"ប្រហែលជាគាត់រវល់ទេដឹងអ្នកនាង~~"

"លោកអគ្គនាយកមកហើយឆាប់នាំគ្នាតម្រង់ជួរទៅ"មេការប្រចាំនៅក្នុងក្រុមហ៊ុនក៏ស្រែកឡើងទើបបុគ្គលិកគ្រប់ផ្នែកនាំគ្នាចេញមកឈរតម្រង់ជួរចាំទទួលរាងក្រាស់ជាអគ្គនាយកក្រុមហ៊ុនចុះមកពីរឡានយ៉ាងលឿនរហ័សកិច្ចការទុកមួយដុំសិនទៅ

រាងខ្ពស់ស្រឡះសង្ហារដូចទេវបុត្រដើរដីចុះពីរឡានពណ៌ខ្មៅសេរីទំនើបមួយគ្រឿងម៉ាកចុងក្រោយបង្អស់ក៏ឈានជើងចូលមកដោយកាន់ដៃរាងតូចជាគូរដណ្ដឹងដើរចូលមកធ្វើអោយគ្រប់គ្នាឆ្ងល់ចំណែកអារីយ៉ាឃើញបែបនេះក៏ខឹងឡើងមុននឹងដើរទៅរករាងក្រាស់យ៉ាងលឿនសឹងតែហោះទៅបានហើយអ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះគឺ...

"សូមគោរពលោកអគ្គនាយក~~~"

*ផាច់*ផ្ទៃមុខក្រពុំស្អាតរបស់រាងតូចត្រូវងាកទៅម្ខាងកាលដែលស្រីស្រស់បោះជំហ៊ានមកឈរនៅខាងមុខគេមុននឹងលើកដៃទះទៅកាន់ថ្ពាល់គេមួយទំហឹងធ្វើអោយបុគ្គលិកដែលនៅទីនោះមើលទាំងចំហរមាត់គ្រប់គ្នាសឹងមុនជឿនឹងភ្នែក។

"ឯង...អាក្មេងសម្រែមិចក៏មកជាមួយនឹងបងសុងរបស់យើងងាប់ទៅ"អារីយ៉ា ចូលទៅកន្រ្តាក់ក.ដៃរាងងូចទាញគេអោយមករកនាងតែត្រូវរាងក្រាស់ចាប់ទាញក្មេងល្អិតយកទៅក្រសោបអោបជាប់ទ្រូងពេលឃើញគេចាប់ផ្ដើមយំចេញមក

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now