ភាគទី១២ បើនៅតែក្បាលរឹងដឹងគ្នាហើយ

745 88 9
                                        

ព្រឹកថ្ងៃថ្មី____

ដូចសព្វមួយដងសម្រាប់ពិភពលោកដ៏ស្រស់ត្រកាលមួយនេះដែលនៅស្ថិតស្ថេរមិនទៅណាគឺមានតែការរំវិលជុំរបស់ផែនដីដែលដំណើរការព្រឹកថ្ងៃល្ងាចយប់តែប៉ុណ្ណឹងដែលមានរាល់ថ្ងៃ។ថ្ងៃនេះរាងតូចក៏មកជួយធ្វើការងានៅក្នុងវិមាននេះដូចគ្នាទោះម៉ែដោះនឹងអ្នកបម្រើនាំគ្នាប្រកែកមិនអោយធ្វើក៏ឃើញម្នាក់នេះមិនស្ដាប់ដែលគឺនៅតែទទូចធ្វើរហូតដល់បានសម្រេចហើយពេលនេះផងដែលគេក៏លើកម្ហូបយកមកដាក់លើតុអោយរួចរាល់ដែលជាម្ហូបចុងក្រោយគេបង្អស់ដែលខ្លួនបានធ្វើមុននឹងឡើងទៅខាងលើដាស់រាងក្រាស់មិនដឹងថាភ្ញាក់ហើយឬនៅទេស្មាលនេះហើយ។

*ក្រាក*សម្លេងបើកទ្វារបង្វែរចំណាប់អារម្មណ៍របស់រាងក្រាស់ដែលកំពុងតែកិបលេវអាវមុននេះអោយងាកទៅមើលក៏ឃើញជារាងតូចជាអ្នកបើកទើបរហ័សដើរទៅរកដោយអាវរបស់នាយកិបនៅបញ្ចេញសាច់ទ្រូងហាប់មាំរបស់នាយអោយឃើញច្បាស់នឹងភ្នែក។

"ខ្ញុំ...ខ្ញុំថាមកដាស់លោកក្រែងលោមិនទាន់ភ្ញាក់"កាយតូចនិយាយទាំងរដាប់រដុពេលឃើញនាយសម្លឹងមើលមកខ្លួនទាំងស្នាមញញឹមនាយដឹងទេថាស្នាមញញឹមមួយនឹងធ្វើអោយគេសឹងតែទន់ជើងដួល

"យើងភ្ញាក់មុននេះបន្តិច...មកចងក្រវាត់ក.អោយយើងបន្តិចមក"សុងហ៊ុន បក់ដៃហៅរាងតូចទើបគេសសៀរៗដើរទៅជិតនាយទាំងនៅអៀននៅឡើយ

"ខ្ញុំមិនចេះចងនោះទេ"ជេយ៉ុន គ្រវីក្បាលព្រោះខ្លួនមិនធ្លាប់ចងពពួកអញ្ចឹងៗទេព្រោះគេនៅតែក្នុងផ្ទះបាយបើអោយមកចងបែបនេះគេម្ដេចនឹងចេះ

"ចាំយើងបង្រៀន"សុងហ៊ុន ថាហើយក៏ចងអោយរាងតូចមើលទើបគេប្រឹងមើលយ៉ាងយកចិត្តទុកដាក់រហូតបានសម្រេចមុននឹងចងវាអោយរាងក្រាស់ទាំងមាននាយអោបចង្កេះតូចរបស់គេជាប់មិនលែង។

មិនត្រឹមតែអោបចង្កេះទេនៅអោនមកថើបគេជារឿយអ្វីដែលពិសេសគឺសម្លឹងមើលមុខគេមិនដាក់ភ្នែកធ្វើអោយរាងតូចរិតតែអៀនឡើងចង់រឹងខ្លួនតើអ្នកណាទ្រាំមិនអៀនបានបើនាយថើបផងសម្លឹងមើលផង។

"រួចរាល់ហើយ...មិនសូវជាស្អាតប៉ុន្មានទេ"ជេយ៉ុន ក៏មើលចុះឡើងភ័យតែខុសព្រោះមើលទៅមិនស្អាតយ៉ាងមិចមិនដឹងទេគេមើលអត់ដឹងទេ

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now