ពេលព្រឹកក៏ឈានចូលមកដល់រាងក្រាស់ក្រោកឡើងរៀបចំខ្លួនទៅធ្វើការព្រោះថ្ងៃនេះមានប្រជុំ។ពេលនេះផងដែលនាយកំពុងតែឈរអោយរាងតូចរៀបចំខ្លួនអោយព្រោះនៅសល់តែចងក្រវាត់ក.ប៉ុណ្ណោះដោយមានដៃមាំអោបចង្កេះតូចជាប់អោនសម្លឹងមើលមុខតូចច្រមិចៗដែលកំពុងតែចងក្រវាត់ក.អោយនាយយ៉ាងយកចិត្តទុកដាក់។
ចំណែកកាយតូចត្រូវបានស្វាមីចាប់ងូតទឹកស្លៀកពាក់អោយយ៉ាងស្អាតមិនថាលាបឡេលាបម្សៅស្អីទេគឺបម្រើមួយសព្វតែម្ដងហើយក៏យកទឹកអប់ដែលនាយបានផលិតអោយរាងតូចយកមកបាញ់អោយអូនដូចគ្នាក្លិនវាក្រអូបឈ្ងុយខ្លាំងណាស់។
ថ្ងៃនេះរាងតូចពាក់អាវសស្ដើងមានម៉ូតជីបកន្លែងចង្កេះអោយឃើញរាងតូចរបស់គេជាមួយនឹងខោពណ៌ខ្មៅជើងធំដែលស្វាមីស្លៀកពាក់អាវរួមទាំងគ្រឿងពេជ្រប្រភេទខ្សែតូចត្បូងពណ៌ទឹកសមុទ្រអោយគេពាក់លម្អកាយមើលទៅកាន់តែស្អាតនឹងលិចធ្លោរជាមួយនឹងរូបសម្ផស្សរបស់គេមួយកម្រិតទៀត។
"អ្ហឹម"សុងហ៊ុន អោនមុខសន្សឹមៗទៅរកបបូរមាត់ផ្កាឈូកក្រពុំអោនបឺតជញ្ជក់ថ្នមៗដោយដៃនៅអោបចង្កេះរបស់អូនជាប់មិនប្រលែងចំណែកកាយតូចក៏ហើបបបូរមាត់អោយស្វាមីបានលូកអណ្ដាតចូលទៅក្នុងក្រអូមមាត់របស់គេផ្ដោះផ្ដងទឹកមាត់អោយគ្នាទៅវិញទៅមកមួយសន្ទុះទើបដកមាត់មកវិញ។
"តោះចេញទៅបានហើយ"សុងហ៊ុន ថាហើយក៏អោនទៅយកស្បែកជើងអូនមកកាន់នឹងដៃទើបចាប់បីអូនបើកទ្វារចុះទៅក្រោមដើម្បីញុាំអាហារមុននឹងទៅធ្វើការរបស់នាយបន្ត
"អរុណសួស្ដីម្ចាស់តូចនឹងលោកម្ចាស់"អ្នកបម្រើដែលនៅធ្វើការខាងក្នុងក្រោយឃើញលោកម្ចាស់ចុះមកក៏អោនទទួលមិនភ្លេចពាក្យប្រចាំថ្ងៃដូចគ្នា
"ហានមីនទៅយកកាបូបទុកក្នុងឡាន"សុងហ៊ុន ប្រាប់ទៅជំនិតទើបនាយហានមីនរហ័សឡើងទៅបន្ទប់លោកម្ចាស់យកកាបូបដែលផ្ទុកឯកសារចុះមកឆ្ពោះទៅរកឡានចាំនាយនៅទីនោះមុនព្រោះគាត់ត្រូវញុាំអាហារមុននឹងចាកចេញទៅ
"ម៉ែដោះដួសបាយមក"សុងហ៊ុន ដាក់អូនអោយអង្គុយនៅកៅអីក្បែរខ្លួនទើបដាក់ខ្លួនអង្គុយចុះនៅកៅអីមេគ្រួសារងាកទៅប្រាប់ម៉េដោះអោយដួសបាយទើបគាត់រហ័សមកដួសអោយនាយនឹងកាយតូច
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
