ភាគទី១១ គួរអោយស្រឡាញ់ណាស់យើងនឹង

760 99 12
                                        

រសៀលថ្ងៃដដែលរាងតូចក៏ក្រោកពីរគេងតែអ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលគឺនៅក្នុងបន្ទប់ដ៏ធំល្វឹងល្វើយមួយមានរចនាបទយ៉ាងស្អាតដែលមានពណ៌ខ្មៅលាយក្រហមដូចគ្នា។កាយតូចទម្លាក់ជើងស្រឡូនចុះដើរទៅរកទ្វារបើកចុះទៅក្រោមឃើញមានមនុស្សជាច្រើនកំពុងមើលមកគេប៉ុន្តែពេលនោះរាងតូចក៏ឃើញម៉ែចាស់ជាងគេដើរមករកគេទាំងស្នាមញញឹម។

"ម្ចាស់តូចក្រោកហើយមែនទេ!"ម៉ែដោះ ដើរមករករាងតូចសួរទៅកាន់គេទាំងស្នាមញញឹមកុំអោយគេមានអារម្មណ៍ថាខ្លាចជាងនេះ

"បាទ...ចុះទីនេះជាកន្លែងណាដែលអ៊ុំ"ជេយ៉ុន ងាកមើលជុំវិញស្រាប់តែពេលនោះប្រទះភ្នែកឃើញរូបថតរបស់រាងក្រាស់ទើបគេអាសន្មត់ថាទីនេះប្រហែលជាផ្ទះរបស់រាងក្រាស់ហើយទើបសួរបញ្ជាក់

"ទីនេះជាវិមានរបស់លោកម្ចាស់ផាក...ម្ចាស់តូចឃ្លានទេខ្ញុំនឹងបានរៀបចំអាហារជូន"ម៉ែដោះ រាងតូចលឺហើយក៏ងក់ក្បាលទើបម៉ែដោះបង្វែរខ្លួនដើរទៅរកផ្ទះបាយដោយទុកអោយកាយតូចនៅឈរមាត់ជណ្ដើរម្នាក់ឯងធ្វើមុខឡេឡឺមិនដឹងថាត្រូវទៅណា

ងុឺត...សម្លេងចាប់ហ្វ្រាំងឡានក៏បន្លឺឡើងទើបរាងតូចងាកទៅរកក៏ឃើញរាងខ្ពស់សង្ហារកំពុងតែដើរចូលមកដោយមានជំនិតម្នាក់កាន់អាវនឹងម្នាក់ទៀតកាន់កាបូបធ្វើការរបស់នាយ។រាងក្រាស់ដើរបោះជំហ៊ានមករកកូនឆ្កែដែលឈរនៅមាត់ជណ្ដើរមើលមកនាយម៉ង់ៗទំនងទើបតែក្រោកពីរគេងហើយមើលទៅនាយក៏លើកដៃក្រសោបចង្កេះតូចទាញគេយកមកជិតមុននឹងអោនទៅថើបថ្ពាល់ក្រពុំមួយខ្សឺតដោយហាមមិនបានទេអោយតែក្បែរគេព្រោះក្លិនខ្លួនរបស់គេក្រអូបខ្លាំងណាស់។

សឺត!!!

"ទើបតែភ្ញាក់មែនទេ!"សុងហ៊ុន អោនទៅសួរក្មេងដែលត្រូវនាយលើកគេពរដើរទៅរកសាឡុងដាក់គេអោយអង្គុយនៅលើភ្លៅមាំ

ចំណែកកាយតូចឃើញគេធ្វើការយវិការស្និតស្នាលបែបមេះគេមិនសមនោះទេព្រោះវាភ្លាមៗពេកណាមួយវាជាលើកទីមួយដូចគ្នាដែលគេស្និតស្នាលជាមួយមនុស្សក្រៅពីរគ្រួសារសាន់ត្រាតែមិនអីទេគឺអូខេ។

"ភ្ញាក់...ភ្ញាក់មុននេះ"ជេយ៉ុន ងាកមុខទៅម្ខាងពេលឃើញរាងក្រាស់មើលមកគេមិនដាក់ភ្នែកបែបនេះគេក៏ចេះអៀនដែលណា

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now