ភាគទី២៥ កំពូលក្បាលខូច

Comenzar desde el principio
                                        

"ជាងអ្នកណាគេប្រាប់មកមើល?"សុងហ៊ុន ធ្វើជានិយាយឡើងដោយការមិនពេញចិត្តនេះនាយល្អជាងនរណាគេប្រាប់មកមើលអាងនាយសម្លាប់ម្នក់នឹងចោលទុកតែនាយម្នក់បានហើយ

"ជាងគេលើពិភពលោកនេះ...ជុប៎ៗ"នាយល្អិតនិយាយហើយក៏អោនទៅងើបមាត់រាងក្រាស់ពីរខ្សឺតជាប់គ្នាធ្វើអោយនាយញញឹមឡើងនឹងភាពគ្រមិចគ្រមើមរបស់គេ។បើចរឹកខ្យីខ្យូតបែបនឹងអ្នកណាដាច់ចិត្តខឹងបានយូរទៅមើលចុះនាយចង់តែលេបចូលក្នុងពោះមិនអោយអ្នកណាឃើញទេបើអាច

"សន្យាជាមួយប្ដីណា...ថាញុាំហើយនឹងចូលគេង"សុងហ៊ុន ក៏លើកដៃកូនដើម្បីធ្វើជាខសន្យាទើបរាងតូចញញឹមរីកថ្ពាល់លើកកូនដៃដ៏តូចរបស់គេមកថ្ពាក់ជាមួយនឹងនាយ

"អូនសន្យាជាមួយលោកប្ដី...ហិហិ"រាងតូចសើចកាច់ក.កាច់ស្រង់ដាក់នាយយ៉ាងគួរអោយស្រឡាញ់ទើបរាងក្រាស់អោនទៅថើបមាត់គេបន្តិចសឹមចុះពីរលើពូកចាប់ពរគេចុះទៅខាងក្រោមរកនំដឌលគេចង់ញុាំនេះយប់ហើយតែនៅក្បាលខូចរករឿងញុាំ

តែបន្ទោសគេក៏មិនកើតព្រោះអ្នកទម្ងន់ពូកែឃ្លានញុាំមិនឆ្អែតទើបបានជាយំកិកុករករឿងមិនបានអោយគេងក៏ព្រោះតែគេឃ្លាននេះហើយប្រសិនបើគេញុាំឆ្អែតក៏គេងលក់មិនបាច់លួងលោមច្រើនដូចគ្នា។

"ចង់ញុាំនំ!ចុះផ្លែឈើអូនញុាំដែលទេ"សុងហ៊ុន ដាក់អូនអោយអង្គុយនៅលើតុបាយអោនទៅសួរគេទើបនាយតូចងក់ក្បាលព្រោះគេមិនមែនទារញុាំតែនំទេគោលបំណងគឺលើសនឹងតែខ្លាចបងថាអោយក៏ទារញុាំនំតែពេលបងសួរបែបនេះគឺញុាំហើយ

"អង្គុយអោយស្ងៀមបងទៅយករបសើញុាំមកអោយ...ហាមរពឹសប្រយ័ត្នធ្លាក់ណាអូន"សុងហ៊ុន មុននឹងចេញទៅក៏ផ្ដាំនាយតូចទើបគេងក់ក្បាលរួចមកនាយក៏ដើរទៅរករបស់ដែលអូនចង់បានយកទៅលាងទឹកនឹងចិតអោយស្អាតរួចក៏កាន់មកដាក់វានៅក្បែរេាងតូចដោយមាននាយនៅឈរទប់ខ្នងគេពីរក្រោយអោបក្រសោបគេជាប់

"លោកប្ដីហាមាត់"ជេយ៉ុន លើកផ្លែស្រ្តបឺរីមួយផ្លែបម្រុងនឹងបញ្ចុករាងក្រាស់ដើម្បីអោយនាយហារមាត់អាងគេបញ្ចុកតែត្រូវនាយគ្រវីក្បលបដិសេធទៅវិញ

"អូនញុាំអោយឆ្អែតទៅ...នឹងបានចូលគេង"សុងហ៊ុន លើកដៃច្បូតសក់ប្រពន្ធតិចៗទើបគេស្ដាប់បង្គាប់អង្គុយញុាំយ៉ាងស្ងៀមស្ងាត់ភ្នែកមើលនាយភ្លីះៗរំញោចពន្លឺចេញមកយ៉ាងស្រស់ស្អាត

"ស្អាតណាស់យើងនឹង...សឺត"សុងហ៊ុន ដោយអត់ទ្រាំខ្នាញ់មិនបានក៏អោនទៅថើបថ្ពាល់ប៉ោងៗសោយសារការញុាំផ្លែឈើរបស់រាងតូចមួយខ្សឺតសង្កត់ស្រង់ក្លិនចេញពីរថ្ពាល់អូនមិនព្រមដកច្រមុះចេញព្រោះក្លិនអូនក្រអូបខ្លាំងណាស់នាយចូលចិត្ត។

"លោកប្ដីរបស់អូនសង្ហារដូចគ្នា...ជុប៎"ជេយ៉ុន មិនអោយចាញ់ចិត្តក៏អោនទៅថើបថ្ពាល់នាយមួយខ្សឺតដូចគ្នាពេលឃើញរាងក្រាស់មើលមកគេក៏សើចស្ញេញដាក់នាយយ៉ាងគួរអោយស្រឡាញ់ចេញមក

"ស្រោមជើងរិតជើងអូនឬអត់?""សុងហ៊ុន ចាប់ជើងអូនយកមើលសួេនាំខ្លាចស្រោមជើងរិតធ្ចើអោយជើងអូនក្រហមរមាស់ទើបសួរទាំងបារម្ភព្រោះរាល់ថ្ងៃថ្នមណស់សូម្បីតែសម្ដីធំក៏មិនហ៊ាននិយាយដាក់ដែល

"អត់អីទេវាហប់មិនរងាឡើយ"ជេយ៉ុន ក្រវីក្បាលព្រោះដូចទៅនឹងអ្វីដែលគេនិយាយពិតមែនវាមិនរិតទេវាស្រួលខ្លាំងណាស់ហើយអត់រងាថែមទៀត

"បើអញ្ចឹងបងអស់បារម្ភហើយ"សុងហ៊ុន ថាហើយក៏នៅរង់ចាំរាងតូចញុាំរបស់ដែលគេទារញុាំរហូតដល់រួចរាល់ទើបពរគេយកទៅលាងដៃអោយស្អាតហើយក៏ពរឡើងទៅបន្ទប់វិញព្រោះនេះញុាំឆ្អែតក៏គេងលក់បាត់តាំងពីរនាយយកគេទៅលាងដៃម្ល៉េះពិតជាកូនក្មេងមិនខុសមែនហើយ

"កំពូលក្បាលខូចតែម្ដងហើយប្រពន្ធសម្លាញ់"សុងហ៊ុន និយាយទាំងសើចអោនទៅមើលអ្នកដែលកំពុងតែច្រមុលមុខយកចុងច្រមុះកកិតនឹងទ្រូងមាំរបស់នាយគេងយ៉ាងស្កប់ស្កល់នោះ

*ផឹប*ពេលមកដល់ខាងក្នុងនាយក៏ដាក់អូនអោយគេងលើពូកថ្នមៗមុននឹងចូលទៅតាមក្រោយដាក់អូនអោយគេងលើដើមដៃហើយក៏យកដៃម្ខាងទៀតអោបរិតចង្កេះអូនជាប់ពេលឃើញអូនរំកិលខ្លួនចូលមកអោបនាយទាមទារភាពកក់ក្ដៅទើបនាយញញឹមអោនសម្លឹងមើកមុខអូនសឹមថើបថ្ងាស់គេបន្តិចសឹមបិទភ្នែកគេងតាមដោយមិនភ្លេចភ្ជាប់ប្រយោគដឌលនាយតែងតែនិយាយរាល់យប់មុនពេលគេងដូចគ្នា

"Good night sweet dreams my darling"សុងហ៊ុន ថាហើយក៏បិទភ្នែកគដងដោយដៃទាំងគូរក្រសោបអោបភរិយាជាប់ដូចខ្លាចមាននរណាមកកញ្ឆក់រហូតដល់គេងលក់ភ្លឹង។

___________________
To be Continued
Enjoy your reading my luv
Write by Ebenjake

ភរិយាបណ្តូលចិត្ត(Jakehoon)Donde viven las historias. Descúbrelo ahora