"មិនមានអ្វីធំដុំទេវាគ្រាន់តែជារបស់ថែរក្សាសម្រស់ប៉ុណ្ណោះ...អរគុណដែលទទួលការដូររបស់ខ្ញុំ"នាងថាហើយក៏ហុចឲ្យទៅរាងក្រាស់ទើបនាយរហ័សទទួលយកមកកាន់មុននឹងហុចឲ្យហានមីនជាអ្នកកាន់វិញ
"មិនអីទេ...ខ្ញុំអរគុណបងស្រីដូចគ្នា"ជេយ៉ុន ញញឹមអរគុណទៅគាត់ទើបគាត់ញញឹមមើលមកគេទងរំភើបដូចគ្នា
"អ្នកប្រុសតូចកុំអរគុណខ្ញុំអី!តែថាខ្ញុំអាចសុំអ្នកទាំងពីរថតរូបបានទេ?"ចំណែករាងក្រាស់លឺហើយក៏មិនប្រកាន់ទើបអោយអង្គរក្សថតរូបជាមួយនាងជាច្រើនព្រោះនាងថានាងជាហ្វេនរបស់លោករដ្ឋមន្រ្តីដូចគ្នាទើបសុំថតអោយច្រើនៗផុសអួតគេម្ដងមើល។
[Skip]
ពេលយប់ព្រះច័ន្ទជំនួសឲ្យព្រះអាទិត្យក៏ចូលសង្វាតមកលើមេឃាមកដល់ធ្វើឲ្យមនុស្សគ្រប់គ្នាចូលសម្រាកដោយសារហត់អស់កម្លាំងក្រោយបញ្ចប់ការងាររួចដែលធ្វើតាំងពីរព្រឹកមកដល់ព្រលប់បែបនេះ។ក្រឡេកមកមើលសេតវិមានដ៏ធំរបស់លោករដ្ឋមន្រ្តីសង្ហារដែលគ្រប់គ្នាសរសើរមិនដាច់ពីរមាត់ឯណេះវិញយើងក្រឡេកទៅមើលបន្ទប់ផ្ទាល់ខ្លួនរបស់លោករដ្ឋមន្រ្តីកំពុងតែឃើញនាយចាប់ភរិយាតូចលាបឡេស្លៀកពាក់ឲ្យគេចូលគេងក្រោយញុាំអាហាររួចរាល់ព្រោះមើលទៅអូនងងុយគេងហើយបើកភ្នែកសឹងមិនចង់រួចផង។ពេលនេះដែលនាយកំពុងតែលាបឡេក្រអូបអោយអូនមុនចូលគេងដែលទើបនឹងងូតទឹកហើយដោយស្លៀកខោខ្លីត្រឹមភ្លៅនឹងអាវយឺតដៃខ្លីអោយអូនតែប៉ុណ្ណោះចំណែកជើងដែលកកិតនឹងស្បែកជើងកាលពីរថ្ងៃក៏លាបថ្នាំឲ្យរួចហើយដូចគ្នា។
"សឺត..រួចរាល់ហើយ"នាយក្រាស់ក៏ដាក់កំពុងឡេចុះទៅលើតុសម្អាងវិញមុននឹងអោនទៅថើបអូនមួយខ្សឺតហឺតចូលទៅក្នុងពោះក្រោយបញ្ចប់ការលាបឡេអោយអូនរួចរាល់
"អរគុណលោកប្ដី...ជុប៎"ជេយ៉ុន ក៏លើកដៃក្រសោបមុខសង្ហារយកមកថើបមាត់មួយខ្សឺតទើបនាយញញឹមលើកដៃញីសក់របស់គេតិចៗទាំងខ្នាញ់
"អង្គុយត្រង់នឹងមួយភ្លែតបងទៅយកស្រោមជើងពាក់អោយអូនសិន"សុងហ៊ុន ថាហើយក៏ដើរចូលទៅក្នុងបន្ទប់ដែលផ្ទុកគ្រឿងតែងកាយចូលទៅរកទូរដែលដាក់ស្រោមជើងជាច្រើនមោះមុនមឹងចាប់យកមកគូរពាក់អោយអូនមុននឹងចូលគេវាជាទម្លាប់ហើយដែលពាក់ស្រោមជើងអោយអូនគេងព្រោះខ្លាចរងាចុងជើងថ្វីត្បិតតែវាមានភួយក្រាស់គ្រោបពីរលើក៏ដោយ។
"លោកប្ដី...អូនងងុយគេង"ជេយ៉ុន អោនទៅប្រាប់ស្វាមីដែលកំពុងតែពាក់ស្រោមជើងអោយគេទើបនាយរហ័សពាក់រហូតដល់រួចរាល់មុននឹងងើបមកវិញចាប់បីអូនដើរទៅរកគ្រែគេងដោយមាននាយគេងធ្វើជាខ្នើយអោយគេកើយ
"រាត្រីសួស្តីភរិយាបណ្តូលចិត្ត...សឺត"សុងហ៊ុន លើកដៃទៅទះកំប៉េះគូទអូនតិចៗអោយអូនគេងដោយមានអូនកើយដើមដៃអោបនាយជាប់
ប្រហែលមួយសន្ទុះក្មេងតូចក៏គេងលង់លក់ដោយសារតែការងងុយគេងទើបគេងលឿនបែបនេះព្រមទាំងបានស្វាមីអោបឲ្យកក់ក្ដៅទៀតសោតទើបគេងលក់យ៉ាងលឿនព្រោះវាជាទម្លាប់ហើយ។
ក្រោយរាងតូចគេងលក់ហើយនាយក៏ងើបចេញថ្នមៗដាក់គេអោយគេងនៅលើពូកទើបទាញភួយយកមកដណ្ដប់ឲ្យគេត្រឹមទ្រូងហើយនាយក៏ហួសទៅតុធ្វើការព្រោះត្រូវមើលបញ្ជីដែលហានមីននឹងហ្គាន់វ៉ុកយកមកអោយដោយប្រាប់ថាមានជនកេងប្រវ័ញ្ចនៅក្រុមហ៊ុនទើបនាយត្រូវពិនិត្យអោយល្អិតល្អន់ហើយក៏រកភស្តុតាងច្បាស់លាស់ដើម្បីចាប់ជន់ល្មើស។
_____________________
To be Continued
Enjoy your reading my luv
Write by Butterfly
YOU ARE READING
ភរិយាបណ្តូលចិត្ត(Jakehoon)
Short Story«ថ្វីត្បិតតែអូនចូលមកជំនួសរវាងអាពាហ៍ពិពាហ៍ផ្សំផ្គុំនេះយ៉ាងណាក្ដីក៏ប៉ុន្តែអូនបានចូលមកបំពេញឈ្មោះជាភរិយាបានយ៉ាងល្អ» Jk btt/Sh top
ភាគទី២២ អូនស្រឡាញ់ទេ?
Start from the beginning
