ភាគទី២២ អូនស្រឡាញ់ទេ?

Start from the beginning
                                        

"វាជារបស់ដែលនៅក្នុងកាដូរអូននោះអី"សុងហ៊ុន ចំណែកកាយតូចលឺហើយក៏ងក់ក្បាលមុននឹងងាកទៅមើលក្នុងហាងចង់ដឹងថាមានអ្វីតែពេលគេងាកទៅគ្រប់គ្នាក៏ញញឹមសម្លឹងមើលមកគេទើបកាយតូចរហ័សងាកទៅសួរបងព្រោះតែឆ្ងល់

"បងមិចគេមើលមកអូនច្រើនម្ល៉េស"ជេយ៉ុន សួរទៅរាងក្រាស់ទើបនាយងាកមើលគ្រប់គ្នាក៏ឃើញដូចអ្វីដែលនាយនិយាយមុននឹងអស់សំណើចនឹងសំណួរមិនដឹងខ្យល់អីរបស់អូនហើយ

"បងជារដ្ឋមន្ត្រីមានភរិយាស្អាតបែបនេះពួកគេច្បាស់ជាតាមមើលហើយ"សុងហ៊ុន ញញឹមសម្លឹងមើលទៅដែលមើលមកពួកគេនោះដោយដៃអោបកាយតូចក្រសោបជាប់ទ្រូងជាប់ ហើយពេលនោះក៏មាននារីវ័យប្រហែលសាបសិបជាងដើរចូលមក

"អ្នកប្រុសតូចជាភរិយារបស់លោករដ្ឋមន្រ្តីដែលរៀបការកាលពីរប៉ុន្មានថ្ងៃមុនមែនទែ!"នាងសួរទាំងញញឹមទើបកាយតូចងើយមើលមុខបងពេលឃើញបងងក់ក្បាលគេក៏ងាកទៅឆ្លើយនឹងនារីម្នាក់នោះ

"បាទ...បងស្រីមានអ្វីមែនទេ?"ជេយ៉ុន សួរទាំងស្នាមញញឹមដែលជាទម្លាប់រួសរាយរបស់គេកុំអោយអ្នកដែលជាសួរមានចិត្តចង្អៀតចង្អល់នឹងរូបគេ

"គឺថាខ្ញុំទើបនឹងទិញរបស់បន្តិចបន្តួចពីរហាងមុននេះ...ខ្ញុំអាចជូនអ្នកប្រុសតូចបានទេលោករដ្ឋមន្រ្តី?"គាត់ក៏ងាកទៅសួររាងក្រាស់ទាំងក្រែងចិត្តតែក៏ត្រូវនាយងក់ក្បាលព្រោះមិនមែនមានតែនាងឯណាដែលចង់ឲ្យកាដូរនោះគ្រប់គ្នាបានឲ្យមកជាច្រើនដាក់ឡើងពីរឡានហើយចំពោះនាងមួយគ្មានអ្វីទើសទាល់នោះទេ

"មិនអីទេ...អាចឲ្យមកបានណាមួយពួកយើងទទួលបានកាដូរច្រើនពីរអ្នកផ្សេងដូចគ្នា"សុងហ៊ុន ចំណែកនារីម្នក់នោះលឺហើយក៏ញញឹមសឹងតែរហែលថ្ពាល់ដោយសារតែនាយមិនមែនជាមនុស្សឆ្មើងឆ្មៃបែបនេះហើយទើបមហាជនគ្រប់គ្នាចូលចិត្តនាយ

ត្រឹមតែនាយមិនចេះមានចរឹកឆ្មើងឆ្មៃក្រអើតក្រទមបែបនេះមានមហាជនជាច្រើនស្រឡាញ់ចូលចិត្តមិនអស់ចិត្តឥឡូវថែមភរិយាដែលមានចរឹកឬកពារស្លូតបូតគួរឲ្យស្រឡាញ់មកមួយទៀតតើអ្នកណាដាច់ចិត្តមើលរំលងនោះបើល្អទាំងគូរអញ្ចឹង។

ភរិយាបណ្តូលចិត្ត(Jakehoon)Where stories live. Discover now